បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការរៀបរាប់បញ្ជាក់ប្រាប់ ទៅកាន់អ្នកយកព័ត៌មានរបស់ទូរទស្សន៍ CNN ថាទណ្ឌកម្មប្រឆាំងទៅនឹងការ នាំចេញមាសរបស់រុស្សី បានធ្វើឲ្យរដ្ឋាភិបាលទីក្រុងមូស្គូខាតបង់ ចំណូលប្រមាណជា ១៩ពាន់លានដុល្លារមកហើយ។ ថ្លែងអំពីការបរាជ័យរបស់លោកខាងលិច ដែលមិនអាចធ្វើឲ្យទណ្ឌកម្មសេដ្ឋកិច្ច របស់រុស្សីមិនរងផលប៉ះពាល់ធ្ងន់ធ្ងរ គិតមកទល់នឹងពេលនេះនោះលោក Blinken ទោះបីជាយ៉ាងណាក្តី បានធ្វើការព្យាករណ៍ថា ផលប៉ះពាល់ទាំងឡាយនឹងអាច មើលឃើញចាប់ពីឆ្នាំក្រោយ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសរុស្សីលោក Sergey Shoigu កាលពីថ្ងៃអាទិត្យម្សិលមិញត្រូវបានគេដឹងថា បានបំពេញដំណើរត្រួតពិនិត្យ យោធារុស្សីដែលកំពុងមានវត្តមាន នៅក្នុងទឹកដីរបស់អ៊ុយក្រែនព្រមទាំង បានធ្វើការផ្តល់គ្រឿងឥស្សរយស ជាច្រើនផងដែរជូនទាហានរុស្សី។ មេបញ្ជាការជាច្រើនរូប បានធ្វើការរាយការណ៍នូវស្ថានភាពនៃ ប្រតិបត្តិការយោធារបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន ដោយមានវត្តមានលោក Shoigu ចូលរួមស្តាប់យ៉ាងយកចិត្តទុកដាក់ ដើម្បីដាក់ផែនការគាំទ្របន្ថែមទៀត ដល់យោធារុស្សីនិងក៏ដូចជាការបង្កើន លក្ខខណ្ឌរស់នៅចាំបាច់ផ្សេងទៀត ជូនពួកគេក្នុងពេលបំពេញការងារនៅទីនេះ។...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin ត្រូវបាន rt.com ចេញផ្សាយកាលពីថ្ងៃម្សិលមិញថា នឹងត្រូវធ្វើដំណើរទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេស Turkmenistan និង Tajkistan នាសប្តាហ៍ក្រោយនេះហើយ។ ដំណើរទស្សនកិច្ចនេះ ត្រូវបានគេមើលឃើញថាគឺជា ដំណើរទស្សនកិច្ចលើកដំបូង របស់លោកប្រធានាធិបតី Putin គិតចាប់តាំងពីពេលដែលប្រទេសរុស្សី បានបើកយុទ្ធនាការយោធាពិសេស នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ខែកុម្ភៈមកម្ល៉េះ។...
តូក្យូ៖ សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី អង់គ្លេស និងណូវែលហ្សេឡង់ កាលពីថ្ងៃសុក្របានចាប់ផ្តើម គំនិតផ្តួចផ្តើមថ្មីមួយដើម្បីបង្កើនការ ចូលរួមជាមួយបណ្តាប្រទេសកោះប៉ាស៊ីហ្វិក ខណៈដែលប្រទេសចិនស្វែងរក ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការពារជាតិជាមួយពួកគេ។ នៅក្រោមយន្តការមួយហៅថា “ដៃគូនៅក្នុងប៉ាស៊ីហ្វិកពណ៍ខៀវ” ប្រទេសទាំង៥ បានឲ្យដឹងថាពួកគេនឹងបន្តវិធី “មានប្រសិទ្ធភាព និងប្រសិទ្ធភាពជាងមុន” ដើម្បីដោះស្រាយជាមួយនឹងបញ្ហាប្រឈម ដូចជាការកើនឡើងសម្ពាធលើ សណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហ។...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃសុក្រថា ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុបលោក Josep Borrell បានទៅដល់ទីក្រុងតេអេរ៉ង់ នៅយប់ថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីស្ថានភាពចុងក្រោយ នៃកិច្ចចរចានុយក្លេអ៊ែរអន្តរជាតិ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការ IRNA ។ លោក Saeed Khatibzadeh អ្នកនាំពាក្យរបស់ក្រសួងបានលើកឡើងថា “លោក Borrell នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក...
អង់ការ៉ា៖ អ្នកជំនាញបានឲ្យដឹងថា តួកគីហាក់ដូចជាប្តេជ្ញារារាំង សមាជិកណាតូរបស់ស៊ុយអែត និងហ្វាំងឡង់ នៅក្នុងកិច្ចប្រជុំកំពូលនាពេល ខាងមុខរបស់សម្ព័ន្ធភាព ដរាបណាពួកគេមិនដោះស្រាយការព្រួយបារម្ភ អំពីសន្តិសុខរបស់ប្រទេសតួកគី ទោះបីជាប្រធានអង្គការណាតូ បានប្តេជ្ញាថា “វិធីសាមញ្ញឆ្ពោះទៅមុខ” លើបញ្ហានេះក៏ដោយ។ ទីក្រុងអង់ការ៉ា បានឲ្យដឹងថា ខ្លួននឹងមិនរៀបចំដើម្បីប្រញាប់ប្រញាល់ ឆ្លងកាត់ដំណើរការចូលជា សមាជិកណាតូនៃប្រទេស Nordic ទាំងពីរទេ លុះត្រាតែមាន “ការធានាពេញចិត្ត”...
យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃសុក្របានសង្កត់ធ្ងន់លើ សារៈសំខាន់នៃការរួមបញ្ចូលឡើងវិញ នូវផលិតផលអាហារ និងជីពីអ៊ុយក្រែន និងរុស្ស៊ីទៅក្នុងទីផ្សារពិភពលោក។ នៅក្នុងសារជាវីដេអូ សម្រាប់សន្និសីទថ្នាក់ រដ្ឋមន្ត្រីនៅទីក្រុងប៊ែកឡាំង ស្តីពីសន្តិសុខស្បៀងពិភពលោក លោក Guterres បានព្រមានថាគ្រោះទុរភិក្សជាច្រើន អាចត្រូវបានប្រកាសនៅឆ្នាំ២០២២ ហើយឆ្នាំ២០២៣ អាចកាន់តែអាក្រក់ទៅៗ។ ការចំណាយចម្បងសម្រាប់កសិករគឺជី និងថាមពល។...
វ៉ាស៊ីនតោន៖ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា មានផ្លូវតូចចង្អៀតណាស់ ដើម្បីជៀសវាងពីការធ្លាក់ចុះ សេដ្ឋកិច្ចរបស់អាមេរិក ដោយគូសបញ្ជាក់ពី “ហានិភ័យធ្លាក់ចុះយ៉ាងសំខាន់”។ នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំថា “ដោយផ្អែកលើផ្លូវគោលនយោបាយ ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំ FOMC (គណៈកម្មាធិការទីផ្សារបើកចំហសហព័ន្ធ) ខែមិថុនា និងការកាត់បន្ថយការរំពឹងទុក នៃឱនភាពសារពើពន្ធ...
ហ្សាកាតា៖ លោក Budi Gunadi Sadikin រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូនេស៊ី និងជាម្ចាស់ផ្ទះ G20 បច្ចុប្បន្នបានឲ្យដឹងថា ក្រុមប្រទេស(G-20) រំពឹងថានឹងប្រមូលបានថវិកាមិនតិចជាង ១,៥ពាន់លាន អាមេរិកនោះទេ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រយោជន៍ការពារ និងរៀបចំសម្រាប់ជំងឺរាតត្បាត ដែលអាចកើតមាននាពេលអនាគត។ ការប្តេជ្ញាចិត្តក្នុងការ បង្កើតមូលនិធិនេះហៅថា មូលនិធិអន្តរការីហិរញ្ញវត្ថុ (FIF) ត្រូវបានយល់ព្រមដោយ...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ថា ក្រុមអ្នករុករកបានរកឃើញ ការលិចនាវាក្នុងទឹកដ៏ជ្រៅបំផុត មិនធ្លាប់មានដែលត្រូវបាន កំណត់អត្តសញ្ញាណ ដែលជានាវាពិឃាតរបស់ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានលិចនៅក្នុងអំឡុង សង្គ្រាមលោកលើកទី២ ។ នាវា USS Samuel B Roberts បានធ្លាក់ក្នុងអំឡុងពេលសមរភូមិ Off...