ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំសហការីចុះត្រួតពិនិត្យ ការអនុវត្តគម្រោងកសិកម្មវ័យឆ្លាត ទាក់ទងនឹងការធ្វើផ្ទះសំណាញ់សម្រាប់ដាំបន្លែសុវត្ថិភាព នៅឃុំជ្រៃធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ភ្នំពេញ៖ កៀកឆ្លងឆ្នាំសកល ឆ្នាំថ្មី 2024 ក្រុមហ៊ុន Metfone បានបើកព្រឹត្តិការណ៍ដ៏រំភើប សម្រាប់អតិថិជនប្រើប្រាស់អ៊ីនធឺណិតវាយហ្វាយរបស់ខ្លួន ដែលព្រឹត្តិការណ៍នោះ បានទាក់ទាញចិត្តទាំងភ្ញៀវចូលរួម និងទស្សនិកជនដែលទៅលេងផ្សារទំនើប អ៊ីអន ម៉ល 2 ចូលលេងកម្សាន្ត នៅក្នុងកម្មវិធីសម្ពោធដាក់ ឱ្យប្រើប្រាស់គម្រោងថ្មី និងប្រគល់រង្វាន់ពី Metfone ដែលមានការអញ្ជើញចូលរួម ពីសំណាក់តារាចម្រៀង សិល្បករ...
ភ្នំពេញ៖ ថ្លែងចំពោះមុខប្រជាពលរដ្ឋរាប់ពាន់នាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា សម្ដេចមិនជឿលើមន្ដ្រីជាន់ខ្ពស់របស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ល្ងង់ដល់ថ្នាក់មិនដឹងរឿង «គម្រោងព្រែកជីកហ្វូណនតេជោ»។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្រោយពីកាសែតឌីខេមបូឌាដេលី បានចុះផ្សាយលើគេហទំព័ររបស់ខ្លួន និងគណនីទំព័រហ្វេសប៊ុក ថា «មានមន្ត្រីជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ច...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ទិវានាំឲ្យបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ គឺមានអត្ថន័យថាជា «ទិវាសន្ដិភាព» ហើយដែលមានន័យគ្រប់គ្រាន់ ខណៈកម្ពុជាជិតដល់ថ្ងៃប្រារព្ធទិវា ថ្ងៃបញ្ចប់សង្គ្រាម (២៩ ធ្នូ)នាពេលខាងមុខនេះ។ ការលើកឡើងរបស់សម្តេចបែបនេះ ដោយសារតែមានអ្នកឲ្យយោបល់ថា កម្ពុជាគួរតែ “ទិវាសន្តិភាព”។ នាឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ «សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារតាមអាកាស សំដៅលើក្រុមសកម្មប្រយុទ្ធ Kataib Hezbollah នៅក្នុងប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីបានស្តីបន្ទោសក្រុមនេះ សម្រាប់ការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក ដែលបានធ្វើឱ្យទាហានអាមេរិកបីនាក់ រងរបួសនៅក្នុងតំបន់ឃឺដរបស់ប្រទេស។ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារតាមអាកាស ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃចន្ទ ប្រឆាំងនឹងទីតាំងចំនួនបី ដែលប្រើប្រាស់ដោយសម្ព័ន្ធក្រុមះ Hezbollah។ប្រតិបត្តិការនេះបានធ្វើឡើង...
បរទេស៖ ប្រធានក្រុមការងារអ្នកស្ម័គ្រចិត្តយោធា សកម្មជន និងជានាយកមជ្ឈមណ្ឌលគាំទ្រ ការឈ្លបយកការណ៍តាមអាកាសអ៊ុយក្រែន លោកស្រី Maria Berlinskaya បានអះអាងនៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Pravda របស់អ៊ុយក្រែនកាលពីថ្ងៃអង្គារថា ក្រុងកៀវ មានភាពយឺតយ៉ាវយ៉ាងខ្លាំង នៅពីក្រោយទីក្រុងមូស្គូក្នុងការអភិវឌ្ឍន៍ និងផលិតយានគ្មានមនុស្សបើក ឬហៅថាUAV ។ យោងតាមការចេញផ្សាយរបស់ RT ការថ្លែងរបស់លោកស្រី បានធ្វើតាមការប្រកាសរបស់...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ របស់មេបញ្ជាការកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយមីស៊ីលរបស់អ៊ីស្រាអែល នៅក្នុងរដ្ឋធានីដាម៉ាស់ ប្រទេសស៊ីរី។ លោក Raisi បានលើកឡើងថា “សកម្មភាពព្យាបាទរបស់អ៊ីស្រាអែល គឺជាការបង្ហាញពីភាពអស់សង្ឃឹម ភាពទន់ខ្សោយ និងអស់សង្ឃឹមរបស់ខ្លួន” នៅក្នុងតំបន់ ដោយបានប្តេជ្ញាថា “អ៊ីស្រាអែល នឹងពិតជាបង់ថ្លៃ...
បរទេស៖ ក្រសួងការពារជាតិអាមេរិក បាននិយាយនៅថ្ងៃអង្គារថា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារ ទៅលើគោលដៅចំនួនបីរបស់ក្រុមឧទ្ទាម កាទាប ហេសបូឡា និងក្រុមពាក់ព័ន្ធនៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក លើមូលដ្ឋានអាកាស Erbil ជាកន្លែងដែលកងកម្លាំងចម្រុះកំពុងឈរជើង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃចន្ទ យោធាអ៊ីរ៉ាក់បាននិយាយថា មូលដ្ឋានយោធាដែលទទួល...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំមហោស្រព តន្ត្រីនិងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន ។ កិច្ចប្រជុំនេះ បានស្តាប់ប្រសាសន៍ដឹកនាំ របស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្តីពីការរៀបចំមហោស្រពដ៏មានសារៈសំខាន់នេះ សម្រាប់ជាផ្នែកមួយក្នុងឈានទៅ អបអរការប្រារព្ធទិវាកុមារអន្តរជាតិ ឆ្នាំ២០២៤ ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ...
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយ សមាគមសម្ពន្ធ័អ្នកសារព័ត៌មានសកលសន្តិភាព នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅទីស្តីការក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា អ្នកសារព័ត៌មានជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម និងជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេស ។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកសមាគមសារព័ត៌មាន ជាដៃគូសំខាន់មួយសម្រាប់ការ អភិវឌ្ឍវិស័យសារព័ត៌មានកម្ពុជា ឲ្យកាន់តែប្រសើរឡើង និងជំរុញឲ្យមានភាពរឹងមាំទាំង...