យេរ៉ូសាឡឹម៖ ពាណិជ្ជកម្មទំនិញអន្តរជាតិរបស់អ៊ីស្រាអែល បានកត់ត្រាការធ្លាក់ចុះគួរ ឱ្យកត់សម្គាល់នៅក្នុងខែវិច្ឆិកា ចំពេលមានជម្លោះ ដែលកំពុងបន្តជាមួយក្រុមហាម៉ាស នេះបើយោងតាមទិន្នន័យ ដែលបានចេញផ្សាយដោយការិយាល័យ ស្ថិតិកណ្តាលរបស់ប្រទេស។ ការនាំចេញរបស់អ៊ីស្រាអែលមានចំនួនសរុប ៤,៩១ ពាន់លានដុល្លារអាមេរិកក្នុងខែវិច្ឆិកា ធ្លាក់ចុះ ១៨,៣៩ ភាគរយធៀបនឹងខែវិច្ឆិកា ឆ្នាំ២០២២ ខណៈដែលការនាំចូលរបស់អ៊ីស្រាអែល មានចំនួន ៦,៤២ ពាន់លានដុល្លារកាលពីខែមុន ធ្លាក់ចុះ ២១,៧៨...
យូអិន៖ កងទ័ពអ៊ីស្រាអែល កាលពីថ្ងៃពុធបានបន្តការវាយប្រហារតាមអាកាស និងការវាយប្រហារលើដីដ៏ខ្លាំងក្លារបស់ខ្លួន ទៅលើតំបន់ហ្គាហ្សាស្ទ្រីប ជាពិសេសនៅក្នុងទីក្រុង Rafah និង Khan Younis នៅភាគខាងត្បូងនៃឧបទ្វីបនេះ បើទោះបីជាមហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តសេចក្តីសម្រេចទាមទារឱ្យមាន “បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់” នៅក្នុងតំបន់ហ្គាហ្សានៅថ្ងៃមុននេះ។ យោងតាមប្រភពវេជ្ជសាស្រ្តប៉ាឡេស្ទីន សាកសពរបស់ជនជាតិប៉ាឡេស្ទីនជាង ៤០នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល រួមទាំងកុមារ ១០នាក់...
ភ្នំពេញ៖ គណៈប្រតិភូសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានវាយតម្លៃខ្ពស់ចំពោះដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជា ដែលមានភាពចាស់ទុំ និងការផ្ទេរអំណាចទៅអ្នកបន្តវេន ដោយសន្តិភាព ហើយមានសុទិដ្ឋិនិយមថា ក្រោមការដឹកនាំដោយអ្នកបន្តវេនរបស់ គណបក្សប្រជាជនកម្ពុជា កម្ពុជានឹងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ជាតិ និងប្រជាជន ។ ការវាយតម្លៃយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសលោក ជុង អ៊ីយ៉ុង ប្រធាន ICAPP...
បរទេស៖ សៀវភៅសិក្សាសង្គ្រាមរបស់អង្គការណាតូ គួរតែត្រូវបានគេទុកចោល ព្រោះថាគ្មានការណែនាំបណ្តុះបណ្តាលទំនើប អាចរៀបចំទាហានសម្រាប់ សង្គ្រាមនៅអ៊ុយក្រែន។ នេះបើតាមលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិនៃក្រុងគៀវ លោក Aleksey Danilov។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Aleksey Danilov បានប្រាប់ទូរទស្សន៍ BBC...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃអង្គារម្សិលមិញនេះរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយថា សន្តិភាពនៅមជ្ឈិមបូព៌ាអាចសម្រេចបាន លុះត្រាតែមានការបង្កើតរដ្ឋប៉ាឡេស្ទីន ឲ្យបានពេញលេញប៉ុន្តែដោយបន្ថែមថា ទីក្រុងមូស្គូក៏គាំទ្រសិទ្ធិថែរក្សាសន្តិសុខជាតិ របស់អ៊ីស្រាអែលផងដែរ។ ថ្លែងនៅថ្ងៃពុធនៅឯក្រុមប្រឹក្សាសហព័ន្ធ សភាជាន់ខ្ពស់នៃសភារុស្ស៊ី លោក Lavrov បានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូកំពុងធ្វើអ្វីៗគ្រប់យ៉ាង ដែលអាចធ្វើទៅបានដើម្បីបញ្ឈប់អរិភាព ដែលកំពុងតែឆាបឆេះរវាងអ៊ីស្រាអែល និងចលនាប្រដាប់អាវុធប៉ាឡេស្ទីន ហាម៉ាស...
ភ្នំពេញ៖ រដ្ឋបាលជលផល បានធ្វើការអំពាវនាវប្រជាពលរដ្ឋកុំធ្វើនេសាទ ដោយប្រើឧបករណ៍ដែលរាំងស្ទះ ដល់ការធ្វើចរាចរត្រី ចេញពីបឹងទន្លេសាប ទៅទន្លេមេគង្គលើ ដើម្បីស្វែងរកចំណី ទីជម្រក និងបន្ដពូជ ជាដើម។ តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល កាលពីថ្ងៃទី១៣ ធ្នូ បានឲ្យដឹងថា ដោយសារលក្ខណៈជីវសាស្ត្រ ប្រភេទត្រីមួយចំនួនធ្វើចរាចរយ៉ាងគំហុក ចេញពីបឹងទន្លេសាប តាមដងទន្លេសាបទៅតំបន់ទន្លេមេគង្គលើ ដើម្បីស្វែងរកចំណី ទីជម្រក និងបន្តពូជ...
បរទេស៖ លោកស្រី Rukchanok Srinork សមាជិកសភាគណបក្សចលនាឆ្ពោះទៅមុខ (Move Forward) ប្រចាំទីក្រុងបាងកក ត្រូវបានកាត់ទោសពីបទប្រមាថ ព្រះមហាក្សត្រចំនួនពីរបទល្មើស និងត្រូវបានកាត់ទោសឱ្យ ជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ នៅតុលាការព្រហ្មទណ្ឌ នៅថ្ងៃពុធ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) របស់ប្រទេសថៃ បានចោទប្រកាន់ជនសង្ស័យចំនួន ២២នាក់ ក្នុងនោះរួមមាន បុគ្គល ១២ នាក់ និងនីតិបុគ្គល ១០នាក់ ពាក់ព័ន្ធនឹងការរត់ពន្ធសាច់ជ្រូក និងរឹបអូសទ្រព្យសម្បត្តិ របស់ពួកគេដែលមានតម្លៃប្រហែល ៩០ លានបាត។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ...
បរទេស៖ អគ្គលេខាបក្សរបស់វៀតណាម លោក ង្វៀន ភូទ្រុង បានឲ្យដឹងថា វៀតណាមចាត់ទុកការអភិវឌ្ឍន៍ទំនាក់ទំនង ជាមួយចិនជាអាទិភាពកំពូល និងជាជម្រើសយុទ្ធសាស្ត្រ ដើម្បីសុភមង្គលរបស់ប្រជាជន នៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព និងវឌ្ឍនភាពសកល។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ង្វៀន...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអង្គារថា អ្នកគាំទ្រសំខាន់ៗរបស់ទីក្រុងគៀវ នៅក្នុងសហភាពអឺរ៉ុប នឹងត្រូវធ្វើការប្រឆាំងជាមួយនឹង ជំហរបស់ហុងគ្រីចំពោះការបែងចែក ដែលបានស្នើឡើងចំនួន៥៤ពាន់លានដុល្លារ ជាជំនួយរយៈពេលវែងសម្រាប់អ៊ុយក្រែន តាមរយៈការផ្តល់មូលនិធិ នៅខាងក្រៅថវិការួមរបស់ប្លុកនេះ ។ គណៈកម្មការអឺរ៉ុបកំពុងស្វែងរក ការផ្តល់មូលនិធិក្នុងរយៈពេល៤ឆ្នាំខាងមុខ តាមរយៈអ្វីដែលគេហៅថា ទីតាំងជំនួយសម្រាប់អ៊ុយក្រែន។ ថិវកានេះមានគោលបំណង ជួយក្រុងគៀវក្នុងជម្លោះជាមួយរុស្ស៊ី ព្រមទាំងកិច្ចប្រឹងប្រែងកសាង ប្រទេសជាតិឡើងវិញផងដែរ។...