បរទេស៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន SANA កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថាអ៊ីស្រាអ៊ែលបានបើកការវាយប្រហារ ដោយមីស៊ីលជាច្រើនគ្រាប់ទៅលើទីក្រុង Masyaf ប្រទេសស៊ីរីនិងបានសម្លាប់មនុស្ស ៥នាក់និង ៧នាក់ទៀតរងរបួស។ វិដេអូត្រូវបានបង្ហោះនៅលើ បណ្តាញសង្គមបានបង្ហាញថា ប្រព័ន្ធការពារអាកាសរបស់ស៊ីរី បានបាញ់ទំលាក់មីស៊ីលមួយចំនួនរបស់អ៊ីស្រាអ៊ែលដែរតែមិនអាចទប់ជាប់ ហើយរបាយការណ៍ជាច្រើន បានអះអាងថា អ៊ីស្រាអ៊ែល បានសំដៅលើទីតាំងរោងចក្រផលិតមីស៊ីល របស់ស៊ីរីប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានការអះអាង ដោយភាគីណានៅឡើយ។...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែគិតគូរដល់ប្រជាពលរដ្ឋជាប្រចាំ ពោលគឺគ្រប់ស្ថានការណ៍ មិនដែលមានពេលណាមួយ ទុកប្រជាពលរដ្ឋចោលនោះឡើយ ។ លោកអភិបាលខេត្តបានគូសបញ្ជាក់ដូច្នេះ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការផ្លូវបេតុងមួយខ្សែ និងអគារសិក្សាមួយខ្នង ក្នុងសាលាបឋមសិក្សាក្សេម...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសឡាតវៀលោក Edgars Rinkevics កាលពីថ្ងៃសុក្រម្សិលមិញនេះ បានចេញមកធ្វើការថ្លែងថា ប្រទេសរបស់ខ្លួនគឺជា អ្នកគាំទ្រចំពោះបេក្ខភាពថ្មី របស់ស៊ុយអែត និងហ្វាំងដើម្បីចូលជាសមាជិក របស់អង្គការណាតូ ហើយក៏បានគូសបញ្ជាក់អំពីបំណង ប្រែក្លាយសមុទ្រប៉ាល់តិក Baltic Sea ទៅជាសមុទ្រដែលប្រើប្រាស់ ដោយអង្គការណាតូផងដែរ NATO Sea។ ព្រមជាមួយនឹងប្រទេសជាដៃគូផ្សេងទៀត ក្នុងតំបន់ប៉ាល់តិកផងដូចជា...
បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសអំពីជំហរបស់រដ្ឋាភិបាលតួកគី ក្នុងការប្រឆាំងទៅនឹងលទ្ធភាព នៃការចូលរួមជាសមាជិកអង្គការណាតូ ដោយប្រទេសស៊ុយអែត និងប្រទេសហ្វាំងឡង់ ដោយលើកឡើងថាប្រទេសទាំងពីរ គឺជាអ្នកផ្តល់ជម្រកដល់ក្រុមភេវរកម្ម។ ក្រុមភេវរកម្មដែល លោកប្រធានាធិបតីតួកគី សំដៅទៅលើក្រុមឧទ្ទាម PKK ជាក្រុមចលនាផ្តាច់ខ្លួននៅភាគខាងអាគ្នេយ៍តួកគី និងសមាជីករបស់ក្រុមបដិវត្តជួរមុខ DHKP/C ដែលគណបក្សស្ថិតនៅក្រោមច្បាប់ របស់ប្រទេសតួកគីនោះផង។...
បរទេស៖ យោងតាមការបញ្ជាក់ ដោយភាគីទាំងសងខាង កាលពីថ្ងៃសុក្រម្សិលមិញនេះបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិរុស្សី Sergei Shoigu បានបើកជំនួបពិភាក្សាគ្នាមួយ ជាលើកដំបូងតាមទូរស័ព្ទគិត ចាប់តាំងតែពីជម្លោះនៅអ៊ុយក្រែន បានកើតឡើង។ លោក Austin នៅក្នុងជំនួបគ្នានេះ បានធ្វើការអំពាវនាវឲ្យមាន បទឈប់បាញ់គ្នាភ្លាមៗ នៅទូទាំងប្រទេសអ៊ុយក្រែន នេះបើយោងតាមការបញ្ជាក់ ដោយអ្នកនាំពាក្យរបស់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា ប្រធានាធីបតីហ្វាំងឡង់លោក Sauli Niinisto ត្រូវបានគេជឿជាក់ថា នឹងធ្វើការហៅទូរស័ព្ទទៅកាន់ សមភាគីលោកប្រធានាធីបតីរុស្សី Vladimir Putin ដើម្បីពិភាក្សាអំពីបញ្ហាស្ថេរភាពសន្តិសុខ ក្នុងតំបន់និងការសម្រេចចិត្តរបស់ហ្វាំងឡង់ក្នុងការ ចូលរួមជាមួយនឹងណាតូ។ សេចក្តីថ្លែងការណ៍របស់លោក Niinsto ទៅកាន់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក TT news បានធ្វើការបញ្ជាក់អំពីផែនការរបស់លោក...
បរទេស៖ កាសែតហ្វាំងឡង់ឈ្មោះ Iltalehti បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថា ប្រទេសរុស្ស៊ីអាចបញ្ឈប់ការផ្តល់ ឧស្ម័នធម្មជាតិដល់ប្រទេសហ្វាំងឡង់ ដោយសារតែការប៉ុនប៉ងរបស់ប្រទេសនេះ ដើម្បីចូលរួមជាមួយអង្គការណាតូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែតនេះបានកត់សម្គាល់ពីការព្រួយបារម្ភពីមុនក្នុងចំណោម សាធារណជនហ្វាំងឡង់ដែលថា ប្រទេសរុស្ស៊ីអាចបិទឧស្ម័ននៅថ្ងៃទី ២៣ ខែឧសភា ដែលជាកាលបរិច្ឆេទផុតកំណត់ សម្រាប់ការទូទាត់បន្ទាប់។...
បរទេស៖ ឯកអគ្គរដ្ឋទូតរបស់ប្រទេសនៅតំបន់ Nordic ប្រចាំសម្ព័ន្ធមិត្តយោធាដឹកនាំ ដោយសហរដ្ឋអាមេរិក គឺលោក Klaus Korhonen បាននិយាយថា ប្រទេសហ្វាំងឡង់ដែលកំពុងរៀបចំពាក្យ សុំជាផ្លូវការដើម្បីចូលរួម ជាមួយអង្គការណាតូ នៅពេលនេះ មិនបានឃើញ “ការគំរាមកំហែងផ្នែកយោធាដោយផ្ទាល់” ណាមួយពីប្រទេសរុស្ស៊ី នៅឡើយទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២...
បរទេស៖ ប្រធានគោលនយោបាយ ការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrel បានប្រកាសកាលពីថ្ងៃសុក្រថា ប្លុកនេះនឹងផ្តល់ជំនួយយោធាចំនួន 500 លានអឺរ៉ូបន្ថែមទៀតដល់អ៊ុយក្រែន ចំពេលមានជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងជាមួយអ្នកសារព័ត៌មានក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 នៅប្រទេសអាល្លឺម៉ង់ លោក...
បរទេស៖ ប្រទេសចិនបានបោះឆ្នោតប្រឆាំងនឹង ការស៊ើបអង្កេតរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិលើ ឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ីដែលអាច កើតមាននៅក្នុងប្រទេសអ៊ុយក្រែន ចំពេលមានការព្រួយបារម្ភថា ការស៊ើបអង្កេតនេះមានហេតុផលនយោបាយ។ ចំណាត់ការនេះមានន័យថា ទីក្រុងប៉េកាំងបានងាកចេញពី ជំហរអនុប្បវាទពីមុនលើជម្លោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Chen Xu ដែលជាអ្នកការទូតកំពូល របស់ចិនបាននិយាយថា...