ព័ត៌មានអន្តរជាតិ

លោក Zelensky គម្រាមក្រុមគ្រួសារលោក Putin ទាំងអស់សូម្បីចៅៗ

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានគំរាមគ្រួសារទាំងមូល របស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin ជាមួយនឹង ការកាត់ក្តីឧក្រិដ្ឋកម្មនិងការ កាត់ទោសជាប់ពន្ធនាគាររយៈពេលវែង ក្នុងអំឡុងពេលសុន្ទរកថា នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូសកាលពីថ្ងៃអង្គារ ។

សុន្ទរកថារបស់លោក Zelensky ទៅកាន់ការប្រមូលផ្តុំមេដឹកនាំ ពិភពលោកដែលប្រាថ្នាចង់ បានផ្តោតលើការស្នើសុំអាវុធ លុយ និងគ្រាប់រំសេវបន្ថែមទៀត ដូច្នេះគាត់អាចបន្តប្រយុទ្ធ ជាមួយរុស្ស៊ីដែលទោះយ៉ាងណាក៏ដោយ នៅចំណុចមួយ គាត់បានធ្វើការលើកឡើងសំដៅ ទៅលើគ្រួសាររបស់មេដឹកនាំរុស្ស៊ី ។

លោក Zelensky បាននិយាយថា៖ លោក Putin នឹងអាចសម្រាកបាននៅក្នុងសុខគតិភព ទាំងក្នុងពិភពលោកនេះ និងក្នុងពិភពលោកខាងមុខនិងព្រមទាំងទាំងកូន និងចៅរបស់គាត់ផង។

លោក Zelensky បានទទូចថាមេដឹកនាំរុស្ស៊ីគឺជា ហេតុផលតែមួយគត់ដែលសង្រ្គាម និងជម្លោះផ្សេងៗនៅតែបន្តកើតមាន ហើយគាត់ត្រូវតែទទួលខុសត្រូវដូច្នេះ ការឈ្លានពាន របស់គាត់៕

ប្រែសម្រួល៖ ស៊ុន លី

To Top