បរទេស៖ ប្រធានាធិបតីអាមេរិក Joe Biden បានសន្យាផ្តល់ជំនួយយោធាបន្ទាន់ ២០០ លានដុល្លារទៀត សម្រាប់អ៊ុយក្រែនក្នុងអំឡុងពេល កិច្ចប្រជុំជាមួយប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky កាលពីថ្ងៃអង្គារម្សិលមិញនេះ។ កិច្ចប្រជុំនេះកើតឡើងបន្ទាប់ពី សេចក្តីព្រាច្បាប់ដែលមានបំណង ផ្តល់ជំនួយចំនួន៦០ពាន់លានដុល្លារ សម្រាប់ទីក្រុងគៀវត្រូវបានរារាំង នៅក្នុងព្រឹទ្ធសភាអាមេរិកកាលពីសប្តាហ៍មុន ខណៈដែលគណបក្សសាធារណរដ្ឋទាមទារ ឱ្យមានការរឹតបន្តឹងលើការគ្រប់គ្រង អន្តោប្រវេសន៍នៅតាមព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ជាថ្នូរនឹងការអនុម័តជំនួយអ៊ុយក្រែនវិញ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន...
បរទេស៖ សារព័ត៌មាននៅប្រទេសឥណ្ឌា ជាច្រើនបានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រធានាធិបតីអាមេរិកលោក Joe Biden ទំនងជាមិនបានទៅបំពេញទស្សនកិច្ច នៅប្រទេសឥណ្ឌាសម្រាប់ ការប្រារព្ធទិវាសាធារណរដ្ឋឬ Republic Day នៅថ្ងៃទី២៦ ខែមករានោះទេ។ ទីភ្នាក់ងារសារព័ត៌មាន PTI ដែលដកស្រង់ប្រភពដែលដឹង ពីបញ្ហានេះបាននិយាយថា កិច្ចប្រជុំកំពូលនៃក្រុម Quad ដែលរួមមានអូស្ត្រាលី ឥណ្ឌា ជប៉ុន...
គៀវ៖ សេវាកម្មស្ថិតិរដ្ឋបានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអ៊ុយក្រែន បានកើនឡើង ៩,៣ភាគរយ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ទីភ្នាក់ងារស្ថិតិបានឲ្យដឹង នៅក្នុងរបាយការណ៍មួយថា ផ្អែកលើមូលដ្ឋានប្រចាំត្រីមាស សេដ្ឋកិច្ចអ៊ុយក្រែន បានកើនឡើង ០,៧ភាគរយនៅក្នុងខែកក្កដា ដល់ខែកញ្ញា បើធៀបនឹងត្រីមាសមុន។ ផលិតផលក្នុងស្រុកសរុប...
បរទេស៖ អគ្គលេខាបក្សរបស់វៀតណាម លោក ង្វៀន ភូទ្រុង និងលោក ស៊ី ជិនពីង ដែលជាអគ្គលេខាបក្ស និងជាប្រធានាធិបតីចិន បានពិនិត្យលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៣៦ ក្នុងវិស័យជាច្រើនដែលបាន ចុះហត្ថលេខាដោយភាគីទាំងពីរ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ឯកសារកិច្ចសហប្រតិបត្តិការចំនួន៣៦...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោង ចំនួន២គឺ ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់រាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី (នៅក្រុងតាខ្មៅ) និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ ។ គណៈកម្មការអន្តរក្រសួងនេះ មានលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាប្រធាន ព្រមទាំងអនុប្រធាន និងសមាជិក៦រូបផ្សេងទៀត ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែធ្នូនេះ បានប្រកាសឲ្យដឹងថា មានករណីជំងឺអុតស្វាកើតលើឡើងបុរសម្នាក់អាយុ ២៨ឆ្នាំ ដែលមានទីលំនៅក្នុងភូមិប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ការប្រកាសនេះ យោងតាមលទ្ធផលទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ។ ក្រសួងសុខាភិបាលបានរៀបរាប់ថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឲ្យដឹងនៅក្នុងកិច្ចពិភាក្សារបស់លោក ជាមួយមេដឹកនាំបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ថាទីក្រុងប៉េកាំង ត្រៀមខ្លួនជាស្រេចក្នុងការធ្វើឱ្យ ស៊ីជម្រៅភាពជាដៃគូទ្វេភាគី និងកសាង “សហគមន៍ដែលមានអនាគតរួមគ្នា” ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថា ប្រទេសចិន បានចាត់ទុកទំនាក់ទំនងរបស់ខ្លួន ជាមួយវៀតណាមថាជា “អាទិភាព”...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា យុវជនត្រូវទទួលបាននូវបរិបទសមស្រប ការវិនិយោគ ឱកាសចូលរួម និងការផ្តល់អំណាច ដោយអាចឲ្យយុវជនអភិវឌ្ឍ សក្តានុពលខ្លួនបានពេញលេញ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។ នាឱកាសផ្ដល់កិត្តិយសអញ្ជើញជាអធិបតី ក្នុងកម្មវិធីបើកការបោះជំរំយុវជនជាសកល លើកទី៩ ក្រោមប្រធានបទ “ការអភិវឌ្ឍយុវជនក្រោមដំបូលសន្តិភាព” នៅលើទឹកដីស្រុកបន្ទាយស្រី ខេត្តសៀមរាប...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅកាន់ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម នៅរដ្ឋធានីហាណូយ នាថ្ងៃទី១២ ធ្នូនេះថា រាជរដ្ឋាភិបាល មិនផ្តោតតែទៅលើការទាក់ទាញ ការវិនិយោគថ្មីប៉ុណ្ណោះនោះទេ ប៉ុន្តែក៏តែងបានផ្តល់នូវ ការយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះរាល់គម្រោងវិនិយោគ ដែលមានស្រាប់នៅកម្ពុជា ។ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ...