ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេងឥន្ទនៈ ចាប់ពីថ្ងៃទី១១-២០ ខែធ្នូ ឆ្នាំ២០២៣ ដោយសាំងធម្មតាតម្លៃ៤.១៥០រៀល និងម៉ាស៊ូតតម្លៃ ៤.១៥០រៀល ចុះថ្លៃ១៥០រៀល បើធៀបនឹង១០ថ្ងៃមុន ៕
ភ្នំពេញ៖ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» នៅកម្ពុជា នឹងត្រូវបានប្រារព្ធធ្វើឡើង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស» នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។ លោកឧបនាយករដ្ឋមន្តី ស សុខា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោកស្រី នឹងអញ្ជើញចូលរួមជាអធិបតី និងជាតំណាង សម្តេចធិបតី...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានពន្យល់ថា ការធ្វើទុក្ខបុកម្នេញឥតឈប់ឈរលើ ជនជាតិភាគតិចរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន គឺជាហេតុផលសំខាន់មួយ នៅពីក្រោយការសម្រេចចិត្ត បើកការវាយលុកយោធានៅខែកុម្ភៈ ឆ្នាំ ២០២២។ លោកបានបន្ថែមថា លោកជឿថា អាជ្ញាធរក្រុងគៀវ ចាប់តាំងពីពេលនោះមក គឺ “ឆ្កួត” បាត់ទៅហើយ។ យោងតាមសារព័ត៌មាន RT...
អ្នកទោសម្នាក់ដែលបានរត់ចេញពីបន្ទប់វះកាត់ នៃមន្ទីរពេទ្យ Bang Lamung ក្រោយពីទទួលការវះកាត់ការឆ្លងមេរោគលើលិង្គកាលពីថ្ងៃសៅរ៍ ត្រូវបានចាប់ខ្លួនមកវិញហើយ ។ នេះបើតាមការប្រកាសរបស់ នាយកដ្ឋានកែប្រែរបស់ថៃ កាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកទោសឈ្មោះ ថាណាផាត់ ម៉ាយ៉ុត អាយុ ៣៧...
ភ្នំពេញ៖ កងកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យ៣នាក់ និងថ្នាំញៀនជិត១គីឡូក្រាម ។ ជាក់ស្ដែងកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន (ក៤) បានសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបនៅចំណុច ក្រោយវិទ្យាល័យសន្ធរម៉ុក...
ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលបឹងកេងកងទី១ បានធ្វើការឃាត់ខ្លួនជនបរទេស ចំនួន៩នាក់ ពីបទហិង្សាដោយចេតនា (ប្រើកាំបិតបុ័ងតោ កាប់ បង្ករបួសស្នាម) នៅចំណុចផ្លូវព្រះមុន្នីវង្ស កែងផ្លូវ ៣៩២...
ភ្នំពេញ៖ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការចង្អុលបង្ហាញពីព្រះរាជអាជ្ញារង សេង ហៀង បានឃាត់ខ្លួន ជនសង្ស័យម្នាក់ មានឈ្មោះ ណន សក្ដិ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅនៅ ខេត្ដកំពង់ស្ពឺ ពាក់ព័ន្ធករណីផលិត និងចែកចាយវីដេអូ ដែលមានសកម្មភាពចាប់ក្មេង ដោយមិនបានបញ្ជាក់ថា នេះគឺជាការសម្ដែង...
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ធនធានមនុស្ស ដើរតួនាទីសំខាន់ក្នុងការចូលរួម អភិវឌ្ឍជាតិឱ្យចំទិសដៅ និងឈានទៅកាន់ភាពជោគជ័យ។ នាឱកាសអញ្ជើញបើកពិព័រណ៍ការងារ ក្នុងវិស័យអប់រំកសិកម្មស្តីពី ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងការស្វែងរកការងារក្រោយបញ្ចប់ការសិក្សា នៅសាកលវិទ្យាភូមិន្ទកសិកម្ម នាថ្ងៃទី៨ ធ្នូ លោករដ្ឋមន្ដ្រី...
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលប្រព្រឹត្តបទល្មើសអំពើឃាតកម្ម ដោយច្របាច់ ក សង្សាររួចយកសាកសពព្យួរ ក ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ។ ក្រោយត្រូវបានឃាត់ខ្លួននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ខណៈជនសង្ស័យបានចូលសារភាពនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់។ បន្ទាប់ពីជនសង្ស័យធ្វើអំពើឃាតកម្ម (ច្របាច់ ក ស្រ្តីម្នាក់ជាសង្សាររួចយកសាកសព...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយលោក Marwan Al Marri នាយកប្រចាំតំបន់អាស៊ី នៃសភាពាណិជ្ជកម្មឌូបៃ ដោយក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាង សមាគមឧកញ៉ា កម្ពុជាផងដែរ។ ក្នុងជំនួបនេះ តំណាងសភាពាណិជ្ជកម្មឌូបៃលោក Marwan...