ភ្នំពេញ៖ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន (ក.គ.ម) ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានគូសបញ្ជាកថា វឌ្ឍនភាពនៃដំណើរការកសាងផ្លូវព្រំដែន នៅក្នុងរយៈពេលប្រមាណ ៧ខែ ជាលទ្ធផលរួមនៃដំណើរការ កសាងផ្លូវក្រវាត់ព្រំដែន គឺសម្រេចបាន ប្រមាណ ៥៣,៣០% នៃផែនការរួម ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីវឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានណែនាំ គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធានាការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តរហ័ស និងជឿនលឿន ។ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសជាផ្លូវការ ដាក់ឲ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រកម្មវិធី កំណែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចធិបតី បានជំរុញគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្ដីកម្ពុជាមានប្រសាសន៍ថា កម្ពុជាបានទទួលយកប្រព័ន្ធច្បាប់ខ្មែរតាមបែបលំនាំបារាំងពីឆ្នាំ១៨៨៤ដល់ឆ្នាំ១៩៨៩ ហើយបានផ្លាស់ប្តូររៀបចំ ប្រព័ន្ធច្បាប់ដោយខ្លួនឯងនៅឆ្នាំ១៩៩៣ ខណៈច្បាប់ខ្មែរតាំងពីបុរាណកាលមក មានលំនាំតាមបែបទស្សនវិទ្យា តាមបែបចម្រុះជំនឿសាសនា រួមមានទាំងជំនឿអរូបិ ពោលជំនឿលើអ្នកតាម្ចាស់ទឹក ម្ចាស់ដី ព្រៃប្រឹក្សា ខេត្ត ស្រុក ភូមិជាដើម ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រកាសដាក់ឲ្យអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល»...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមការងារនៃអង្គភាពអ្នកស៊ើបអង្កេត ហិរញ្ញវត្ថុបារាំងបានបើកប្រតិបត្តិការឆ្មក់ចូលទីស្នាក់ការកណ្តាលទីក្រុងប៉ារីស នៃគណបក្សស្តាំនិយមជ្រុលជាតិ (RN) កាលពីថ្ងៃពុធដែលក្រោយមក មេដឹកនាំបក្សបានចោទរដ្ឋាភិបាលថាបានធ្វើយុទ្ធនាការ បៀតបៀនមកលើបក្សរបស់ខ្លួន។ ប្រតិបត្តិការដែលបានធ្វើឡើងនៅព្រឹកព្រលឹម ថ្ងៃពុធបានកំណត់គោលដៅលើឯកសារ និងការទំនាក់ទំនងដែលទាក់ទងនឹងយុទ្ធនាការនយោបាយរបស់គណបក្ស នេះបើយោងតាមប្រធាន បក្សRN គឺលោកJordan Bardella ។ គណបក្សនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយអតីតបេក្ខជនប្រធានាធិបតី Marine Le...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ប្រព័ន្ធការពារដែនអាកាស Patriot ដែលជាអាវុធមួយទៀត ដែលអ៊ុយក្រែន តាមសេចក្តីរាយការណ៍ បានស្នើសុំ គឺមានតម្លៃថ្លៃណាស់ ។ លោកប្រធានាធិបតីបានបន្ថែមថា សំណើនេះកំពុងស្ថិតក្រោមការពិចារណា ហើយក៏លោកនឹងឈប់បង្ហាញថា តើក្រុងវ៉ាស៊ីនតោននឹងប្រគល់វាឬយ៉ាងណានោះដែរ។ លោកTrump ម្តងហើយម្តងទៀតបានរិះគន់អ្នកកាន់តំណែងមុនរបស់គាត់គឺ...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នកស្រី Ngo Thi Theu ជាភរិយារបស់អ្នករត់គេចខ្លួន លោក Le Khac Ngo ត្រូវបានគេស្គាល់ថា ជា “Mr. Hunter” ត្រូវបានចាប់ខ្លួននៅប្រទេសថៃ តាមរយៈកិច្ចសហប្រតិបត្តិការរវាងប៉ូលីសទីក្រុងហាណូយ និង Interpol...
កោះកុង៖ ភ្នំ៣២៩ ដែលបច្ចុប្បន្នហៅថា ភ្នំតាមីន មានកម្ពស់ខ្ពស់ (៣២៩ម៉ែត្រ) មានសក្តានុពលខ្លាំងបំផុត ក្នុងការទប់ស្កាត់ រាល់ការប៉ុនប៉ងឈ្លានពានបូរណភាពទឹកដី ពីសំណាក់ប្រទេសថៃ ។ ភ្នំនេះ មានកម្ពស់ ៣២៩ម៉ែត្រ ស្ថិតនៅទិសពាយ័ព្យនៃទីរួមខេត្តកោះកុង ដែលមានចម្ងាយប្រមាណ៥៦គីឡូម៉ែត្រ ជាប់ព្រំដែនកម្ពុជា- ថៃ ស្រុកខ្លងយ៉ៃ ខេត្តត្រាត ព្រះរាជាណាចក្រថៃ ។...
ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកមានជំនឿលើបារមីអង្គរ បានលើកឡើងថាយ័ន្តដែលស្តេចថៃ (ព្រះមហាចក្រី សារិនដន (Maha Chakri Sirindhorn) ឱ្យទៅកាន់មេភូមិភាគ២ ចែកកូនទាហាននៅតាមព្រំដែន នឹងអស់ឬទិ្ធ ចាញ់បារមីអតីតព្រះមហាក្សត្រ មេទ័ពកំពូលរបស់ខ្មែរ។ ការលើកឡើងថានេះ ធ្វើឡើងបន្ទាប់ពីមានការចែករំលែកព្រោងព្រាត នូវរូបភាពជាច្រើន នៅលើបណ្ដាញសង្គម អំពីការដើរចែកយន្ត ដោយភ្ជាប់រួបព្រះមហាចក្រី...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ទៅកាន់ក្រុមគ្រួសារទាំង៣ ដែលរងផលប៉ះពាល់ ពីគម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម–ព្រែកប្រា) បើមិនព្រមទទួលសំណង ជាង៣លានដុល្លារនោះទេ រដ្ឋបាលរាជធានីភ្នំពេញ គ្មានជម្រើសអ្វី ក្រៅពីអនុវត្តវិធានការរដ្ឋបាល ដើម្បីរុះរើនោះទេ ខណៈដែលក្រោយការអនុវត្តវិធានការរដ្ឋបាលដើម្បីរុះរើ អាចបន្តប្តឹងទៅតុលាការបាន។ ការលើកឡើងរបស់លោក ឃួង ស្រេង ខាងលើនេះ...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាក្នុងពិធី “រុក្ខទិវា” នៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានមានព្រះរាជបន្ទូលថា ការដាំឈើ និងរុក្ខជាតិគ្រប់ប្រភេទ គឺជាការវិនិយោគបៃតងលើធម្មជាតិដែល ផ្តល់ពហុប្រយោជន៍សម្រាប់មនុស្សជាតិ សត្វ...