បឺលីន៖ លោកស្រី Helga Zepp-LaRouche ស្ថាបនិក និងជាប្រធានវិទ្យាស្ថាន Schiller របស់អាល្លឺម៉ង់ បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ផ្តាច់មុខកាលពីពេលថ្មីៗនេះថា “វាច្បាស់ណាស់ប្រឆាំងនឹងផលប្រយោជន៍ របស់ប្រទេសអាល្លឺម៉ង់ក្នុងការកាត់បន្ថយ ឬដកហានិភ័យពីប្រទេសចិន” ។ លោកស្រីបានកត់សម្គាល់ថាពាក្យ “de-risking” គ្រាន់តែជាការបោកបញ្ឆោតបែប semantic ដែលចូលទៅក្នុងទិសដៅនៃពាក្យថា decoupling ដោយលោកស្រីបានលើកឡើងថា “មិនមានហានិភ័យណាមួយ...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ប្រទេសរបស់លោកសង្ឃឹមថា នឹងបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ បន្ទាប់ពីការដកខ្លួនរបស់រុស្ស៊ី នេះបើតាមអ្នកនាំពាក្យរបស់លោក ។ ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡិនស្គី ត្រូវបានគេដកស្រង់សម្ដីថា “ទោះគ្មានសហព័ន្ធរុស្ស៊ីក៏ដោយ អ្វីគ្រប់យ៉ាងត្រូវតែធ្វើ ដើម្បីឲ្យយើងអាចប្រើច្រករបៀងសមុទ្រខ្មៅនេះបាន” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ហ្សេឡិនស្គី បានកត់សម្គាល់ថា លោកបានបញ្ជាឱ្យក្រសួងការបរទេសរៀបចំ...
ដូហា៖ ប្រជាជនអាហ្វហ្គានីស្ថាន កំពុងរងទុក្ខនៅក្នុងមណ្ឌលឃុំឃាំង របស់សហរដ្ឋអាមេរិក និងត្រូវបានចាត់ទុកដូចជាឧក្រិដ្ឋជន និងសត្វធាតុ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រជាជនអាហ្វហ្គានីស្ថាន ដែលអស់សង្ឃឹមក្នុងការគេចចេញ ពីស្ថានការណ៍សេដ្ឋកិច្ច និងមនុស្សធម៌កាន់តែអាក្រក់ បានរកឃើញថា ពួកគេជាប់នៅក្នុងមណ្ឌលឃុំឃាំង អន្តោប្រវេសន៍សហរដ្ឋអាមេរិក ដែលមានមនុស្សច្រើនជាង ១០០ នាក់នៅក្នុងបន្ទប់តែមួយ ដែលមានន័យថាអាចផ្ទុកមនុស្សតិចជាង ២០នាក់ប៉ុណ្ណោះនៅក្នុងបន្ទប់នោះ។ ជនជាតិអាហ្វហ្គានីស្ថានអនាមិកម្នាក់បានឲ្យដឹងថា គាត់និងប្រពន្ធរបស់លោក...
ម៉ានីល៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល បានឲ្យដឹងនៅថ្ងៃអង្គារនេះថា អ្នកផ្តល់ប្រាក់កម្ចីពហុភាគី ជាច្រើនបានចាប់ដៃគូ ដើម្បីដឹកនាំកម្មវិធីសកលមួយ ដើម្បីកាត់បន្ថយការបំពុលនៅតំបន់ឆ្នេរ និងអាងទន្លេ។ កម្មវិធីសមាហរណកម្មមហាសមុទ្រស្អាត និងសុខភាពល្អ ដែលមានថវិកាចំនួន ១១៥លានដុល្លារអាមេរិក ត្រូវបានដាក់ឱ្យដំណើរការរួមគ្នាដោយ ADB ធនាគារអភិវឌ្ឍន៍អាមេរិកឡាទីន (CAF) ធនាគារអឺរ៉ុប សម្រាប់ការកសាង និងអភិវឌ្ឍន៍ (EBRD)...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែទទួលខុសត្រូវ ចំពោះភាពជាប់គាំងក្នុងការចរចា ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងភាពតានតឹង ដែលកំពុងកើនឡើង នៅក្នុងតំបន់ឈូងសមុទ្រ។ លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានធ្វើការកត់សម្គាល់នៅក្នុង សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ខណៈពេលកំពុងធ្វើអត្ថាធិប្បាយ លើការវិវឌ្ឍន៍ចុងក្រោយបង្អស់ទាក់ទងនឹង កិច្ចចរចាដោយប្រយោលរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ស្តីពីការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) បានថ្លែងថា លោកមានការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់ប្រទេសរុស្ស៊ី ដែលបានដកខ្លួនចេញពីកិច្ចព្រមព្រៀង គំនិតផ្តួចផ្តើមនាំគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ ។ លោក Guterres បានថ្លែងថា “ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់សហព័ន្ធរុស្ស៊ី...
ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង (CDC) នាថ្ងៃទី១៨ កក្កដានេះ បានប្រកាសថា ពុំមានករណីមនុស្សពុលក្តាមស្លាប់នោះទេ ។ ការច្រានចោលរបស់CDCនេះ ក្រោយហ្វេសប៊ុកឈ្មោះ TeyTey Onlin II បានលើកឡើងថា “ពុលក្តាមស្រែឈប់ញ៉ាំបានក៏ឈប់ទៅ រដូវគេធ្វើស្រែបាញ់ថ្នាំ RIP” ។ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង CDC បានបញ្ជាក់ថា “យើងពុំរកឃើញពុលក្តាមទេ...
វ៉សរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ថា កាលពីល្ងាចថ្ងៃចន្ទ មានមនុស្ស៥នាក់បានស្លាប់ និង៥នាក់ផ្សេងទៀតបានរងរបួស ក្រោយពីយន្តហោះ Cessna បានធ្លាក់ចូលទៅក្នុងកន្លែងដាក់ យន្តហោះនៅកណ្តាលនៃប្រទេសប៉ូឡូញ ។ លោក Andrzej Bartkowiak អគ្គមេបញ្ជាការនៃសេវាពន្លត់អគ្គីភ័យរដ្ឋ ក្នុងប្រទេសប៉ូឡូញ បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយបញ្ជាក់ពីអ្នកស្លាប់ និងរបួសនៅក្នុងទីក្រុង Chrcynno...
ភ្នំពេញ៖ យោងតាមតេឡេក្រាមរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅពេលនេះ លោកបណ្ឌិត មានគណនី Tik Tok ផ្លូវការហើយ ដោយមានឈ្មោះ Hun Manet និងមានសញ្ញា Tick ។ លោកអ្នកអាច Follow គណនី Tik Tok...
“ភពផែនដីជាលំនៅដ្ឋានរួមរបស់យើង ហើយក៏ជាទីជម្រកដែលសត្វ និងរុក្ខជាតិផ្សេងទៀតចំនួនរាប់ពាន់លាន ពឹងអាស្រ័យផងដែរ ។ដូច្នេះ សូមជប៉ុនបញ្ឈប់បង្ហូរទឹកសំណល់ នុយក្លេអ៊ែរទៅក្នុងសមុទ្រភ្លាម!” ពេលថ្មីៗកន្លងទៅនេះ អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម YouTube ម្នាក់បានអំពាវនាវដូចខាងលើនេះ នៅពេលចូលរួមការស្ទង់ប្រជាមតិពិភពលោក តាមបណ្តាញអ៊ីនធើណេត ដែលស្ថានីយទូរទស្សន៍ CGTN បានរៀបចំធ្វើអំពីផែនការបង្ហូរទឹកសំណល់ នុយក្លេអ៊ែរទៅក្នុងសមុទ្ររបស់ជប៉ុន ។ បច្ចុប្បន្ននេះ ផែនការបង្ហូរទឹកសំណល់នុយក្លេអ៊ែរ ទៅក្នុងសមុទ្ររបស់ជប៉ុនកំពុងបណ្តាលឱ្យ សហគមន៍អន្តរជាតិមានការប្រឆាំង...