ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ជួបពិភាក្សាការងារជាមួយលោក Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី

ព្រឹកថ្ងៃទី២០ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានជួប ពិភាក្សាការងារជាមួយលោក Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ីដែលអញ្ជើញ ទៅប្រទេសចិនដើម្បីចូលរួមកិច្ចជំនួប តាមពេលកំណត់រវាងនាយករដ្ឋចិន-រុស្ស៊ីលើកទី២៨។

លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិនជំរុញយ៉ាងមុតមាំនូវ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងជំរុញការបើកទូលាយ ចំពោះក្រៅប្រទេសដោយកម្រិតខ្ពស់ ដែលនឹងផ្តល់ឱកាសថ្មីសម្រាប់ការអភិវឌ្ឍ នៃបណ្តាប្រទេសនានាក្នុងនោះបូករួមទាំងរុស្ស៊ីផងដែរ។

ភាគីទាំងពីរចិននិងរុស្ស៊ីគួរបន្ថែមខ្លឹមសារថ្មី ជាបន្តបន្ទាប់សម្រាប់កិច្ចសហប្រតិបត្តិការ ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពលនិងការតភ្ជាប់គ្នាជាដើម រួមគ្នាគាំពារសន្តិសុខនិងស្ថិរភាព នៃខ្សែសង្វាក់ផ្គត់ផ្គង់និងខ្សែសង្វាក់ឧស្សាហកម្ម។ ភាគីទាំងពីរនឹងប្រារព្ធឆ្នាំវប្បធម៌ចិន-រុស្ស៊ី នៅឆ្នាំក្រោយនិងឆ្នាំក្រោយមួយ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះនៃសង្គម និងបំណងប្រជាជនចំបោះចំណងមិត្តភាព គ្រប់ជំនាន់រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោក Mishustin បានថ្លែងថា ភាគីរុស្ស៊ីមានឆន្ទៈការធ្វើជាមួយភាគីចិន ដើម្បីត្រួសត្រាយបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពលនិងការតភ្ជាប់គ្នាជាដើម ប្រារព្ធឆ្នាំវប្បធម៌ឱ្យបានល្អ ដើម្បីពង្រឹងចំណងមិត្តភាពគ្រប់ជំនាន់រវាងប្រទេសទាំងពីរ។

លោកនៅបានពាំនាំការសួរសុខទុក្ខ របស់រដ្ឋាភិបាលនិងប្រជាជនរុស្ស៊ីចំពោះលោក Xi Jinping អំពីគ្រោះរញ្ជួយដីនៅខេត្ត Gansu ផងដែរដោយបង្ហាញថា ភាគីរុស្ស៊ីមានឆន្ទៈផ្តល់ជំនួយ តាមតម្រូវការរបស់ចិន៕អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជា

To Top