កណ្ដាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធជាផ្លូវការ មជ្ឈមណ្ឌលផ្កាឈូក របស់អង្កការមូលនិធិកុមារកម្ពុជា ស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ អង្កការមូលនិធិកុមារកម្ពុជា ជាអង្គភាពការពារកុមារ...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដោយដកស្រង់ប្រភពផ្លូវការថា កងកម្លាំងអាកាសឥណ្ឌា (IAF) នឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែកក្កដា នៅតាមព្រំដែនឥណ្ឌា-ប៉ាគីស្ថាន។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២កក្កដា។ យោងតាមសារព័ត៌មាន India Today បានឱ្យដឹងថា សមយុទ្ធនេះនឹងបំពាក់នូវកងយន្តហោះចម្បាំងសំខាន់ៗ ជាមួយនឹងយន្តហោះចម្បាំងជួរមុខ រួមមាន យន្តហោះចម្បាំង Sukhoi...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទថាប្រទេសរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីការរៀបចំកិច្ចចរចារវាងប្រធានាធិបតីVladimir Putin និងលោក Donald Trump ប្រសិនបើពួកគេចូលរួមព្រឹត្តិការណ៍រំលឹកខួបនៅទីក្រុងប៉េកាំងក្នុងខែកញ្ញា។ រដ្ឋធានីចិននឹងរៀបចំពិធីព្យុហយាត្រាយោធានៅថ្ងៃទី៣ខែកញ្ញា ដើម្បីប្រារព្ធខួបលើកទី៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទីពីរដែលក្នុងនោះមេដឹកនាំរុស្សីលោកPutinបានទទួលយកការអញ្ជើញចូលរួមរួចហើយ។ ការរំពឹងទុកបានកើនឡើងជុំវិញជំនួបដែលអាចកើតមានដែលមានការចូលរួមរវាងលោក Putin លោក Trump និងប្រធានាធិបតីចិន Xi...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT យោងតាមការិយាល័យស្ថិតិជាតិហៅកាត់ថា NBS បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង៥,៣ភាគរយ ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ការរីកចម្រើនគួរឲ្យកត់សំគាល់នេះកើតឡើង បើទោះបីជាមានសម្ពាធពីខាងក្រៅជាច្រើននិងបន្តបន្ទាប់ ជាពិសេសការកើនឡើងនៃភាពតានតឹងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកក៏ដោយ។ កំណើនដែលធ្លាប់ធ្វើបាន៥,៤ភាគរយកាលពី នៅក្នុងត្រីមាសទីមួយ មុនពេលធ្លាក់ចុះបន្តិចទៅ ៥,២ភាគរយនៅក្នុងត្រីមាសទីពីរដែលទោះជាយ៉ាងណាក៏ដោយ តួលេខចុងក្រោយនេះបានមកមុនបន្តិចនៃការព្យាករណ៍សម្រាប់ការកើនឡើង៥,១ភាគរយ។ ធនាគារពិភពលោករំពឹងថា កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិននឹងមកក្នុងកម្រិត៤,៥ភាគរយ ក្នុងឆ្នាំ ២០២៥...
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃសុក្រ ទីក្រុងព្រុចសែលបានចុះបញ្ជីខ្មៅចំពោះធនាគារចិនចំនួនពីរ និងក្រុមហ៊ុនចំនួន ៥ ដែលជាផ្នែកមួយនៃកញ្ចប់ទណ្ឌកម្មលើកទី១៨ ប្រឆាំងនឹងរុស្ស៊ីជុំវិញជម្លោះអ៊ុយក្រែន ដោយអះអាងថា ក្រុមហ៊ុនទាំងនោះបានជួយរុស្ស៊ីគេចពីទណ្ឌកម្មពីមុន។ អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិនបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា “ប្រទេសចិនបានប្រឆាំងយ៉ាងជាប់លាប់នូវទណ្ឌកម្មឯកតោភាគីដែលខ្វះមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ និងមិនត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ” ដោយព្រមានថា វិធានការរបស់សហភាពអឺរ៉ុប គឺនឹងប៉ះពាល់យ៉ាងខ្លាំងដល់ពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការប្រកួតប្រជែងគណិតវិទ្យា មិនត្រឹមតែជួយបង្កើនសមត្ថភាពខួរក្បាលលើការគណនា និងវិភាគប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសដល់សិស្សឱ្យសិក្សាយ៉ាងស៊ីជម្រៅអំពីវប្បធម៌ អរិយធម៌ និងភាពរីកចម្រើនរបស់កម្ពុជា។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទការប្រឡងកម្មវិធីអភិវឌ្ឍន៍ខួរក្បាល កុមារអាឡូហាអន្តរជាតិ (ALOHA...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឱ្យដឹងថា សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ ការអនុវត្តយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» សម្រេចបានការសម្អាតផ្លូវជាតិចំនួន ៦៤ខ្សែ ស្មើនឹង៩៤,១២% នៃចំនួនផ្លូវជាតិគោលដៅសរុប ទូទាំងប្រទេសដែលមានចំនួន ៦៨ខ្សែ និងមានប្រវែង ៦ ៣៤៩ គីឡូម៉ែត្រ។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ប្រភពអនាមិកមួយថា ប្រទេសអ៊ីរ៉ង់ បារាំង អាល្លឺម៉ង់និងចក្រភពអង់គ្លេសបានយល់ព្រមបន្តកិច្ចពិភាក្សាទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហរ៉ង់ឡើងវិញហើយវានឹងធ្វើឡើងដំបូងនៅសប្តាហ៍នេះ។ ទោះបីជាយ៉ាងណាក្តីចំពោះពេលវេលា និងទីតាំងនៅតែស្ថិតក្រោមការចរចា នៅឡើយប៉ុន្តែកិច្ចពិភាក្សានេះត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅកម្រិតនៃអនុរដ្ឋមន្ត្រីការបរទេសមកពីប្រទេសអ៊ីរ៉ង់ និងប្រទេសអឺរ៉ុបទាំងបី ជាមុនសិន។ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានព្រមានកាលពីសប្តាហ៍មុនថា ប្រទេសអឺរ៉ុបទាំងបី ដែលត្រូវបានគេស្គាល់ជាទូទៅថា...
បរទេស៖ យោងតាមការចេញផ្សាយបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានអំពាវនាវជាថ្មីម្តងទៀត ឱ្យជួបផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយនិយាយថា នេះគឺជាមធ្យោបាយតែមួយគត់ ដើម្បីទទួលបានសន្តិភាពយូរអង្វែង។ កន្លងមកទីក្រុងមូស្គូចាត់ទុករឿងនេះថាជាលទ្ធផលគ្មានន័យទាល់លុះត្រាណាតែគណៈប្រតិភូនៃប្រទេសនានារកឃើញចំណុចរួមមួយចំនួនរួមគ្នាជាមុនសិន។ លោកPutinបានស្នើកាលពីខែឧសភាដើម្បីបន្តការចរចាដោយផ្ទាល់ពីចំណុចដែលអ៊ុយក្រែនបោះបង់ចោលការចរចាជាឯកតោភាគីនៅឆ្នាំ២០២២។ ទោះជាយ៉ាងណាក៏ដោយលោក Zelensky បានស្នើឱ្យគាត់មកជួបនៅទីក្រុងអ៊ីស្តង់ប៊ុលដោយផ្ទាល់។យ៉ាងណាក្តី នៅទីបំផុតអ៊ុយក្រែនបានយល់ព្រមបញ្ជូនគណៈប្រតិភូមួយចំពេលមានសម្ពាធរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន ហើយចាប់តាំងពីពេលនោះមក...
ភ្នំពេញ៖ ព្រះករុណា សម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្ថលេខា ប្រកាសដាក់ច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា៣៣ជាផ្លូវការ កាលពីថ្ងៃទី១៥ខែកក្កដា គឺមួយថ្ងៃ បន្ទាប់ពីព្រឹទ្ធសភា បានអនុម័តច្បាប់នេះ។ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញដែលរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ហើយព្រឹទ្ធសភាបានពិនិត្យកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ មានសេចក្តីទាំងស្រុងដូចតទៅ៖ ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយ...