ភ្នំពេញ៖ លោក ស៊ី ជីនពីង បានឯកភាពលើគំនិតផ្តួចផ្តើមរបស់ សម្តេធធិបតី ហ៊ុន ម៉ាណែត ក្នុងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន ដែលជាគន្លឹះជួយជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឲ្យកាន់តែសកម្ម និងរស់រវើក។ ការឯកភាពរវាងថ្នាក់ដឹកនាំទាំងពីរនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ ក្នុងពេលសម្តេចធិបតី...
កណ្ដាល៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឥស្សរជនដែលទទួលបានគោរមងារ «សន្តិបណ្ឌិត» ផ្ដល់ពេលវេលាសមស្របណាមួយ អញ្ជើញមកកាន់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីធ្វើបាឋកថាចែករំលែកបទពិសោធន៍ការងារ ក្នុងវិស័យកងកម្លាំងនគរបាលជាតិ ដល់នគរបាលបន្តវេន។ ក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ជំនាញ «ដឹកនាំបញ្ជាកងកម្លាំងនគរបាលជាតិ» និងគោរមងារ «សន្តិបណ្ឌិត» ជូនឥស្សរជន ចំនួន ៤រូប នាថ្ងៃទី១៩ ខែតុលា...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានអះអាងថា ការរួបរួមរបស់ពួកគេប្រឆាំងនឹង “ការគំរាមកំហែងទូទៅ” ដូចដែលពួកគេបានជួបនៅទីក្រុងប៉េកាំង ដោយមេដឹកនាំទាំងពីរក៏ពិភាក្សាអំពី សង្គ្រាមរបស់រុស្ស៊ីលើបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ាផងដែរ។ លោក ពូទីន បានប្រាប់អ្នកយកព័ត៌មានថា ការគំរាមកំហែងបែបនេះ “ធ្វើឱ្យទំនាក់ទំនងរុស្ស៊ី-ចិន កាន់តែរឹងមាំ” នៅក្នុងឯកសារយោងជាក់ស្តែងមួយ ចំពោះសម្ពាធពីជំរុំលោកខាងលិច...
តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ឱនភាពពាណិជ្ជកម្មរបស់ប្រទេសជប៉ុន នៅក្នុងឆមាសទី១ នៃសារពើពន្ធឆ្នាំ២០២៣បានធ្លាក់ចុះ ៧៥,១ភាគរយ មកនៅត្រឹម ២,៧២ទ្រីលានយ៉េន (១៨ពាន់លានដុល្លារ) ដោយសារតែការចំណាយ លើថាមពលនាំចូលបានធ្លាក់ចុះ បន្ទាប់ពីការកើនឡើងចំពេល សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងការធ្លាក់ចុះប្រាក់យ៉េន ខណៈពេលដែលការនាំចេញ បានកើនឡើងដល់កម្រិតខ្ពស់បំផុត ។ ប្រទេសដែលខ្វះខាតធនធាន បានស្ថិតក្នុងពណ៌ក្រហម សម្រាប់រយៈពេល ៥ឆ្នាំជាប់ៗគ្នានៅឆមាសទី១ ជាមួយនឹងទស្សនវិស័យ...
បរទេស៖ សារព័ត៌មានរុស្សី RT ដែលបានដកស្រង់របាយការណ៍ ចេញពីទីភ្នាក់ងារព័ត៌មាន DPA បានរាយការណ៍កាលពីថ្ងៃពុធម្សិលមិញថាថា រដ្ឋាភិបាលអាល្លឺម៉ង់ចង់ផ្តល់អាទិភាព ដល់ការចែកចាយអាវុធទៅឲ្យអ៊ីស្រាអែល ចំពេលមានជម្លោះជាមួយក្រុមហាម៉ាស ជាជាងជម្លោះនៅអ៊ុយក្រែន។ យោងតាមមន្ត្រីរដ្ឋាភិបាល ដែលមិនបញ្ចេញឈ្មោះដែលត្រូវបានសម្ភាស ដោយសារព័ត៌មាននេះ បានបញ្ជាក់ថា៖ លិខិតស្នើសុំពាណិជ្ជកម្មពីក្រុមហ៊ុន សម្រាប់ការនាំចេញអាវុធនឹង ត្រូវបានដំណើរការ និងអនុម័តជាអាទិភាព ចំពោះស្ថានភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ា។ របាយការណ៍នេះបានធ្វើឡើង បន្ទាប់ពីអធិការបតីអាល្លឺម៉ង់លោក...
ភ្នំពេញ៖ អ្នកស្រី តុន ធីតា ដែលជាអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក និងបណ្ដាញសង្គមមួយចំនួនទៀត បានស្នើឲ្យនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ និងចាត់វិធានការ ចំពោះជនខិលខូល ដែលយករូបរបស់គាត់ ទៅដាក់នៅលើវែបសាយ អាសអាភាស ដែលបណ្តាលឲ្យប៉ះពាល់ដល់កិតិ្តយស សេចក្តីថ្លៃថ្នូ និងសុវត្ថិភាពរបស់គាត់ផ្ទាល់ ។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង ដែលអ្នកស្រី តុន ធីតា...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការផ្តល់សេវាសាធារណៈ ក្នុងវិស័យដឹកជញ្ជូនផ្លូវគោក គឺអនុវត្តនៅតាមទីតាំងផ្តល់សេវា ដែលកំណត់ដោយក្រសួង។ ការចេញមកបញ្ជាក់របស់ក្រសួងបែបនេះ បន្ទាប់ពីមានការចុះផ្សាយព័ត៌មានលើការផ្តល់សេវាសាធារណៈលើគណនីបណ្តាញសង្គម ដែលបានអះអាងថា ជាអ្នកបម្រើសេវាសាធារណៈរបស់ក្រសួងដូចជា សេវាប្រឡងយកបណ្ណបើកបរយានយន្ត សេវាធ្វើបណ្ណបើកបរយានយន្ត សេវាធ្វើបណ្ណ សម្គាល់យានយន្ត សេវាធ្វើលិខិតអនុញ្ញាត ឲ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ/ទំនិញ និងសេវា ធ្វើវិញ្ញាបនបត្រត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត ដោយពុំចាំបាច់យកយានយន្តមកត្រួតពិនិត្យនៅ...
យេរ៉ូសាឡឹម៖ ក្រុមហាម៉ាស បានចេញផ្សាយនូវវីដេអូ នៃចំណាប់ខ្មាំងជនជាតិបារាំង-អ៊ីស្រាអែលម្នាក់ នៅលើប៉ុស្តិ៍ Telegram របស់ពួកគេ ដែលជាវីដេអូដំបូង ដែលបានចេញផ្សាយអំពី ចំណាប់ខ្មាំងប្រហែល ២០០ នាក់ដែលត្រូវបានចាប់ពង្រត់ ដោយក្រុមនេះទៅកាន់តំបន់ហ្គាហ្សា ចាប់តាំងពីថ្ងៃទី០៧ ខែតុលា។ ការិយាល័យរបស់លោកបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កំពុងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី...
អូតាវ៉ា៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ថា លោក Bill Blair រដ្ឋមន្ត្រីការពារជាតិកាណាដា បានឲ្យដឹងថា ការស្ទាក់យន្តហោះយោធាកាណាដា ដោយយន្តហោះចម្បាំងរបស់ប្រទេសចិន ហោះមកលើដែនទឹកអន្តរជាតិកាលពីថ្ងៃចន្ទ គឺមិនអាចទទួលយកបាន អាចបង្កគ្រោះថ្នាក់ និងបង្កើនការប្រុងប្រយ័ត្ន ។ លោកបានថ្លែងដូច្នេះបន្ទាប់ពីសារព័ត៌មាន Global News របស់ប្រទេសកាណាដា...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានលើកឡើងពីភាពចាំបាច់ នៃការខិតខំប្រឹងប្រែងជាបន្ទាន់ ដើម្បីបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងតំបន់ហ្គាហ្សា នៅក្នុងការហៅទូរស័ព្ទដាច់ដោយឡែក ជាមួយសមភាគីរុស្ស៊ី និងតួកគី ។ ថ្លែងទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន លោក Raisi បានស្តីបន្ទោសការពង្រឹង និងការបន្តប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ដែលត្រូវបាន...