ភ្នំពេញ៖ ដោយសារតែមើលឃើញមានវ័យជរា ហើយខ្លាចមានបញ្ហាសុខភាព ក្នុងពេលអម ដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក្នុងបេសកកម្ម នៅតាមបណ្តាខេត្តនានា សម្តេចបានស្នើសូមឲ្យសម្តេច ចៅហ្វាវាំងគង់ សំអុល ផ្អាកអមដំណើរសម្តេចទៀតទៅ ។ បើតាមសម្តេចតេជោ គឺសម្តេច គង់ សំអុល ក្នុងឆ្នាំនេះ មានជន្មាយុ៩០វស្សាហើយ ដូច្នេះក្នុងវ័យនេះ ចាស់ជរា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ករណីកម្មករខ្មែរកំពុងធ្វើការនៅថៃ មិនត្រូវបានបណ្តេញចេញដូចអ្វីដែល មតិខ្លះលើកឡើងមុននោះទេ ប៉ុន្តែផ្ទុយទៅវិញថែមទាំង ជួយសម្រួលយកចិត្តទុកដាក់។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ នាព្រឹកថ្ងៃ៨ មិថុនា សម្តេចតេជោគូសបញ្ជាក់ថា «ខ្ញុំសូមអបអរសាទរជាមួយព័ត៌មានដែលទទួលបានពីរឿងកម្មករខ្មែរ ធ្វើការនៅថៃដែលពីមុនខ្ញុំបានកង្វល់ ស្តីពីបក្សឆ្ពោះទៅមុខដែលលឺពាក្យថា មានបំណងបណ្តេញកម្មករខ្មែរ និងឡាវចេញពីថៃ។ តែពីម្សិលមិញ(ថ្ងៃ៧ មិថុនា)...
បរទេស៖ រដ្ឋមន្ត្រីការបរទេសប្រទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃអង្គារម្សិលមិញនេះ បានថ្លែងថា ប្រទេសរុស្សីគឺជាអ្នកស្ថិតនៅជួរមុខ ក្នុងការបះបោលប្រយុទ្ធប្រឆាំងទៅនឹង ឥទ្ធិពលរបស់សហរដ្ឋអាមេរិក នៅក្នុងពិភពលោកនៅពេលនេះ ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតអំឡុង ពេលនៃដំណើរទស្សនកិច្ចក្នុងប្រទេសតាជីគីស្ថាន និងត្រូវបានយកមកចេញផ្សាយដោយ RT លោក Lavrov បានបញ្ជាក់ទៀតថា៖ ក្រុមការទូតរបស់រុស្សី បានព្យាយាមចូលរួមជាមួយនឹង សកលលោកកាន់តែច្រើនឡើង ចាប់តាំងតែពីពេលដួលរលំ...
ប៉េកាំង៖ អ្នកជំនាញបានឲ្យដឹងថា ចំពេលមានសន្ទុះនៃទំនាក់ទំនង នៅក្នុងតំបន់មជ្ឈិមបូព៌ា និងបញ្ហាជាយុទ្ធសាស្រ្តរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់នោះ ទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមជៀសវាង ការដួលរលំទាំងស្រុងនៃឥទ្ធិពល របស់ខ្លួននៅក្នុងតំបន់នេះ ខណៈដែលរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិកលោក Antony Blinken គ្រោងនឹងចាប់ផ្តើមដំណើរទស្សនកិច្ច នៅអារ៉ាប៊ីសាអូឌីតរយៈពេល៣ថ្ងៃ ដើម្បីពិភាក្សាអំពីសន្តិសុខ និងសេដ្ឋកិច្ច។ ដំណើររបស់លោក Blinken ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមិថុនា...
ភ្នំពេញ៖ អបអរសាទរដល់កីឡាករ គង់ សិលា ដែលបានឈ្នះមេដាយមាស ប្រភេទកីឡាប៉ារ៉ាលើកទម្ងន់ វិញ្ញាសាទម្ងន់ក្រោម ១០៧គីឡូក្រាម នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន។ ទាំងមេដាយមួយគ្រឿងនេះទៀត ដូច្នេះកម្ពុជាបានទទួលមេដាយមាស ៧គ្រឿងហើយ ក្នុងចំណោមមេដាយសរុបទាំងអស់ ៤៤គ្រឿង គិតនៅព្រឹកនេះ ៕
នៅតំបន់អាមេរិកឡាទីន ការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ជាមួយប្រទេសចិនបានក្លាយទៅជា បញ្ហាក្តៅពីមួយថ្ងៃទៅមួយថ្ងៃ ។ ពេលថ្មីៗកន្លងទៅនេះ រឿងដែលមានលក្ខណៈតំណាងគឺ លោក Sergio Tomás Massa រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់អាហ្សង់ទីន បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសទាំងពីរចិននិងអាហ្សង់ទីន បានចុះហត្ថលេខាលើផែនការ សហប្រតិបត្តិការស្តីពីការជំរុញកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ”ជាមួយគ្នា ។ នេះគឺជាសមទ្ធផលមួយទៀត នៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្សង់ទីន បន្ទាប់ពីអាហ្សង់ទីនចូលរួមគំនិតផ្តួចផ្តើមស្តីពី...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្រែកអំពាវនាវឲ្យ ប្រជាពលរដ្ឋខ្មែរដែល គ្រប់អាយុទៅបោះឆ្នោត រក្សាភាពស្ងៀមស្ងាត់និងកុំទៅខ្វាយខ្វល់ ឬរវីរវល់ជាមួយនឹងយុទ្ធនាការផ្សេងៗ ក្នុងន័យដូចគ្នាមិនឲ្យពលរដ្ឋទៅបោះឆ្នោត។ ជាមួយនឹងការអំពាវនាវឲ្យរក្សាភាពស្ងៀមស្ងាត់ និងកុំខ្វល់ជាមួយយុទ្ធនាការ មិនឲ្យពលរដ្ឋទៅបោះ ឆ្នោតពីក្រុមមនុស្សមួយចំនួន ដែលជាអ្នកប្រឆាំងនៅក្រៅប្រទេស សម្តេចតេជោពីក្នុងឱកាសដាក់ សម្ពោធការសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញទៅបាវិត នាថ្ងៃ៧ មិថុនានេះ ក៏បានស្នើពលរដ្ឋរក្សា បរិយាកាសនយោបាយអព្យាក្រឹត្យផងដែរ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាលើកសរសេរពីរដ្ឋមន្រ្តីសេដ្ឋកិច្ច២រូប ដែល ចេះសន្សំលុយមិនខ្ជះខ្ជាយ ហើយសម្តេចថា មានភ័ព្វសំណាងណាស់ ដែលមានរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ចេះសន្សំលុយសម្រាប់អភិវឌ្ឍន៍ ប្រទេសជាតិមិនមែនជារដ្ឋមន្ត្រីខ្ចិលធ្លុះ។ រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន ២រូបនោះ រួមមាន ៖ លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់...
បរទេស៖ នាយករដ្ឋមន្ត្រីជិតផុតអាណត្តិរបស់ថៃ លោក បា្រយុទ្ធ ចាន់អូចា បានធ្វើការកត់សម្គាល់ កាលពីថ្ងៃអង្គារដោយថា លោកមើលឃើញឱកាសតិចតួច ក្នុងការវិលត្រឡប់ទៅកាន់អំណាច មួយអាណត្តិទៀត។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ ប្រាយុទ្ធ បានឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីផែនការនយោបាយរបស់លោក ខណៈដែលប្លុកដែលដឹកនាំដោយគណបក្ស...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានស្នើឲ្យមិត្តវៀតណាម ដែលនៅជាប់ភូមិផងរបងជាមួយគ្នា ត្រូវចាប់ខ្លួនលោកសម រង្ស៊ី បើសិនឃើញវត្តមាននៅវៀតណាម។ ការស្នើសុំពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីសម្តេចបានទទួលនូវ ព័ត៌មានសំងាត់មួយមកថា លោក សម រង្ស៊ី គ្រោងនឹងមកវៀតណាម ក្នុងនាមជាភ្ញៀវទេសចរមកទស្សនាវៀតណាម ដោយប្រើប៉ាស្ព័រសញ្ញាតិបារាំង ។ ជាមួយគ្នានេះ សម្តេចក៏បានព្រមានផងដែរថា ប្រសិនបើមិនវៀតណាមមិនព្រមចាប់ខ្លួន...