បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ រដ្ឋាភិបាលទីក្រុងគៀវបានចេញការប្រកាសព្រមានឲ្យ ពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ Crimea នូវអ្វីដែលខ្លួនបានហៅថា ជាចំណាត់ការក្នុងការចូលកាន់កាប់ទឹកដីនេះឡើងវិញ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ឲ្យ ពលរដ្ឋក្នុងតំបន់គួរស្វែងរកជំរកជ្រកនិងភៀសខ្លួនពី ការវាយប្រហារគ្នារវាងយោធាអ៊ុយក្រែននិងរុស្សី ក្នុងពេលប្រតិបត្តិការលើកនេះ ហើយជាពិសេសគឺការស្តុក អាហារការឧបករណ៍ចាំបាច់ផង។ ការព្រមាននេះត្រូវបានធ្វើឡើង ដោយទីប្រឹក្សាផ្ទាល់របស់លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky តាំងតែពីថ្ងៃចន្ទ ដោយបុរសរូបនេះ បានអះអាងាថា នឹងវាយត្រឡប់យកតំបន់ Crimea...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ថា សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របានប្រកាស កញ្ចប់សព្វាវុធថ្មីចំនួន១,១ពាន់លានដុល្លារសម្រាប់កោះតៃវ៉ាន់ ដោយប្តេជ្ញាបន្តបង្កើនការការពារកោះនេះ ខណៈដែលភាពតានតឹងកើនឡើង ជាមួយទីក្រុងប៉េកាំង ដែលបានព្រមានក្រុងវ៉ាស៊ីនតោនអំពី “វិធានការណ៍តបត” ។ គួរបញ្ជាក់ថា ការលក់ចុងក្រោយបំផុតរបស់ សហរដ្ឋអាមេរិកបានកើតឡើងមួយខែបន្ទាប់ពី ប្រធានសភាលោកស្រី Nancy Pelosi...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសអ៊ីរ៉ង់ បានផ្តល់ចម្លើយចំពោះការឆ្លើយតប របស់សហរដ្ឋអាមេរិក ចំពោះទស្សនៈរបស់ខ្លួន លើសេចក្តីព្រាងកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏មាន សក្តានុពលរបស់សហភាពអឺរ៉ុប ប៉ុន្ដែទីក្រុងវ៉ាស៊ីនតោន នៅតែអះអាងថា គ្មានលក្ខណៈស្ថាបនា។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានឲ្យដឹងថា បន្ទាប់ពីទទួលបានការឆ្លើយតបរបស់សហរដ្ឋអាមេរិក ក្រុមអ្នកជំនាញរបស់អ៊ីរ៉ង់ បានពិនិត្យយ៉ាងយកចិត្តទុកដាក់ ហើយការឆ្លើយតបរបស់វា ត្រូវបានដាក់ជូនអ្នកសម្របសម្រួលសហភាពអឺរ៉ុប...
រ៉ាម៉ាឡា៖ មន្ត្រីជាន់ខ្ពស់ប៉ាឡេស្ទីនបានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែប្រកាន់យកតួនាទី “សំខាន់” របស់ខ្លួនក្នុងការបញ្ឈប់វិធានការ ឯកតោភាគីរបស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន ជាពិសេសនៅតំបន់ West Bank និងយេរ៉ូសាឡឹមខាងកើត។ លោក Hussein al-Sheikh អគ្គលេខាធិការនៃគណៈកម្មាធិការ ប្រតិបត្តិនៃអង្គការរំដោះប៉ាឡេស្ទីន បានធ្វើការកត់សម្គាល់ក្នុង អំឡុងពេលជួបជាមួយលោក Barbara A. Leaf...
វីយែន៖ អគ្គនាយកទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi បានឲ្យដឹងថា អ្នកជំនាញពីរនាក់របស់ទីភ្នាក់ងារនេះ នឹងស្នាក់នៅជាអចិន្ត្រៃយ៍ នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែន។ លោក Grossi បានប្រាប់អ្នកយកព័ត៌មាន នៅពេលមកដល់ទីក្រុងវីយែន បន្ទាប់ពីដំណើរទស្សនកិច្ច ទៅកាន់កន្លែងនោះថា បេសកកម្ម IAEA សមាជិកចំនួន...
ស្ដុកហូម៖ រដ្ឋាភិបាលស៊ុយអែតកាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យដកឧស្ម័នចេញពី ប្រព័ន្ធកំណត់តម្លៃអគ្គិសនី ព្រោះនេះនឹងនាំឱ្យតម្លៃអគ្គិសនីធ្លាក់ចុះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នាយករដ្ឋមន្ត្រីលោកស្រី Magdalena Andersson បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា “វាមិនសមហេតុផលទេ ដែលគ្រួសារ និងក្រុមហ៊ុនស៊ុយអែត ទិញអគ្គិសនីស៊ុយអែត ដែលផលិតក្នុងតំលៃថោក ប៉ុន្តែត្រូវបង់ថ្លៃខ្ពស់ ព្រោះប្រទេសជិតខាងជាច្រើន របស់យើងពឹងផ្អែកលើឧស្ម័នរុស្ស៊ី”។ យោងតាមលោកស្រី Andersson បានឱ្យដឹងថា...
ម៉ូស្គូ៖ រដ្ឋមន្ត្រីថាមពលរុស្ស៊ីលោក Nikolai Shulginov បានឲ្យដឹងថា ការរឹតបន្តឹងឯកតោភាគី ដែលបណ្តាប្រទេសលោកខាងលិច បានដាក់ប្រឆាំងនឹងរុស្ស៊ី បានបណ្តាលឱ្យមានការរំខាន ដល់ការផ្គត់ផ្គង់ថាមពល និងការដំឡើងថ្លៃ ថាមពលនៅជុំវិញពិភពលោក។ ក្នុងអំឡុងកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីផ្លាស់ប្តូរថាមពល G20 កាលពីថ្ងៃសុក្រ លោក Shulginov បានលើកឡើងថា វិបត្តិថាមពលបច្ចុប្បន្នបានរារាំង ការសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព...
ភ្នំពេញ៖ ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានប្រកាសភាពជាដៃគូ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ល្បីឈ្មោះមួយនៅកម្ពុជា ដើម្បីផ្សព្វផ្សាយបរិយាបន្នហិរញ្ញវត្ថុបន្ថែមទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ ភាពជាដៃគូដែលចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ នេះ នឹងអាចឱ្យអតិថិជនរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន...
បរទេស៖ ប្រធានាធិបតីនៃ ប្រទេសបេឡារូសលោក Alexander Lukashenko កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើការព្យាករណ៍ថា ជម្លោះនៅអ៊ុយក្រែននឹងអាចឈានទៅដល់ការ បញ្ចប់ទៅឆាប់ៗនេះហើយ។ ថ្លែងទៅកាន់និស្សិតជាច្រើនរយនាក់ មកពីសាលារៀនជាច្រើននោះលោក Lukashenko បានបន្តទៀតថា៖ អ៊ុយក្រែនពេលនេះ កំពុងតែបែកខ្ញែកហើយនេះ គឺជាជម្លោះរវាងប្រទេសដែល មានយោធាខ្លាំង និងប្រទេសដែលដឹកនាំ ដោយមិនសូវមានកម្លាំងយោធាខ្លាំង ខណៈដែលយោធា របស់អ៊ុយក្រែនមើលឃើញថា ការប្រយុទ្ធជួរមុខហាក់ដូចជា គ្មានលទ្ធផល...
បរទេស៖ មេដឹកនាំនៃ ប្រទេសប៉ូឡូញកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើការ ផ្តល់ជាភស្តុតាងថ្មីមួយ នៃការបំផ្លិចបំផ្លាញដោយសារ អាល្លឺម៉ង់ នៅក្នុងអំឡុងសង្គ្រាមលោកទី២ ដែលអាចមានតម្លៃរហូតទៅដល់ ១,៣២ទ្រីលានដុល្លារ។ ថ្លែងទៅកាន់សន្និសិទ សារព័ត៌មានលោក Jaroslaw Kaczynski ដែលបច្ចុប្បន្នជាមេដឹកនាំ បក្សកាន់អំណាច របស់ប្រទេស PiS បាននប្រកាសកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដែរអំពី ទំហំនៃការខូចខាតរបស់ ប៉ូឡូញក្នុងសង្គ្រាម ដែលបង្កឡើងដោយអាល្លឺម៉ង់ កាលពី៨៣ឆ្នាំមុន។...