ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា អមដោយលោក ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ បានជួបជាមួយតំណាង គណបក្សនយោបាយចំនួន ៧ នៅមីយ៉ាន់ម៉ា ដើម្បីពិភាក្សាការងារដោយលើបញ្ហាសំខាន់ៗចំនួន ៤ ។...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសបន្តរកឃើញ អ្នកកើតជំងឺកូវីដ១៩ សម្រាប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ មានករណីឆ្លងថ្មី ៨នាក់ ខណៈជាសះស្បើយ និងស្លាប់គ្មាន ៕
ភ្នំពេញ ៖ ក្រសួងទេសចរណ៍បានលើកទឹកចិត្ត ដល់សមាគមឧស្សាហកម្មទេសចរណ៍ និងម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ ចូលរួមស្នើកម្ចីឥណទានពី គម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ មានទំហំទឹកប្រាក់ចំនួន ១៥០លានដុល្លារ។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១ កក្កដា បានបញ្ជាក់ថា «ម្ចាស់អាជីវកម្មទេសចរណ៍អាច ចាប់ផ្តើមស្នើសុំកម្ចីនៅតាម គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ដែលជាដៃគូរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងទំហំទឹកប្រាក់អតិបរមា...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ.) បានប្រាប់អង្គការសហប្រជាជាតិ (UN) ថា គ្រោះថ្នាក់ចរាចរណ៍ គឺជាមូលហេតុចម្បង នៃការស្លាប់នៅកម្ពុជា ហើយគិតជាមធ្យមមានមនុស្ស ៥នាក់ស្លាប់ និងរងរបួស ១០នាក់ ក្នុងមួយថ្ងៃៗ។...
ភ្នំពេញ៖ យុវជនជាអ្នកលេងហ្វេសប៊ុក (Facebook) និង Tik Tok ម្នាក់ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ត្រូវបាន ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ ចាប់ខ្លួន និង បញ្ជូន ទៅឃុំខ្លួន ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ ដោះស្រាយតាមផ្លូវច្បាប់...
ប៉េកាំង៖ អ្នកនាំពាក្យចិន បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការនិយាយមិនពិត លើកោះតៃវ៉ាន់ ដែលធ្វើឡើង ដោយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការ ក្រុមប្រឹក្សារដ្ឋតៃវ៉ាន់ បានលើកឡើងថា “តៃវ៉ាន់គឺជាផ្នែកមួយ នៃប្រទេសចិន ហើយជនរួមជាតិតៃវ៉ាន់ គឺជាបងប្អូនបង្កើតរបស់យើង”...
បរទេស៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger ដែលមានអាយុ 99 ឆ្នាំបានចែករំលែកគំនិតរបស់លោក អំពីរបៀបដែលជម្លោះ ដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន អាចបញ្ចប់ទៅបាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Kissinger បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយទស្សនាវដ្តី...
បរទេស៖ ឯកអគ្គរដ្ឋទូតរបស់ទីក្រុងគៀវ ប្រចាំទីក្រុងប៊ែរឡាំង បានប្រមាថដល់ក្រុមបញ្ញវន្តអាឡឺម៉ង់មួយក្រុម ដែលបានសរសេរលិខិតចំហរមួយ ដើម្បីឱ្យមានការបញ្ចប់ការ ប្រគល់អាវុធទៅឱ្យអ៊ុយក្រែន។ អ្នកទាំងនោះបាននាំគ្នាចុះហត្ថលេខា អំពាវនាវឱ្យលោកខាងលិច ធ្វើឱ្យរបបរបស់លោក Volodymyr Zelensky មកចរចាសន្តិភាព។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថាដោយបញ្ចេញមតិ លើការអំពាវនាវរបស់ពួកគេ លោក Andrey...
បរទេស៖ បេសកជនរុស្ស៊ីប្រចាំប្រទេសប៊ុលហ្គារី បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសប៊ុលហ្គារី “ជាអកុសលបានលុបចោល” ឱសានវាទរបស់រុស្ស៊ីទាក់ទងនឹង ការបណ្តេញបុគ្គលិកស្ថានទូតរុស្ស៊ី 70 នាក់ចេញពីទីក្រុង Sofia ។ លោកស្រី Elvira Mitrofanova បាននិយាយថា លោកស្រីនឹងផ្តល់អនុសាសន៍ ឱ្យរដ្ឋាភិបាលរុស្ស៊ីផ្តល់ការគំរាមកំហែង ដល់ទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេសម្ចាស់ផ្ទះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១...
បរទេស៖ លោកស្រី Ketanji Brown Jackson បានស្បថចូលកាន់តំណែងជាផ្លូវការ ជាចៅក្រមតុលាការកំពូលរបស់ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ដោយជំនួសតំណែងលោក Stephen Breyer ដែលបានចូលនិវត្តន៍បន្ទាប់ពីកាន់តំណែងនេះ អស់រយៈពេលជិត 28ឆ្នាំ។ លោកស្រីបានក្លាយជាស្ត្រីស្បែកខ្មៅ ដំបូងគេដែលអង្គុយនៅតុលាការ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា...