ព័ត៌មានជាតិ

កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត៖ អ្នកណាចង់ឈ្លោះជាមួយខ្ញុំ ចាំតិចទៀតឈ្លោះ ជាមួយអ្នកនាំពាក្យខ្ញុំ

ភ្នំពេញ៖ ក្នុងថ្ងៃបើកឆាកជាលើកដំបូង ជួបសំណេះសំណាលជាមួយកម្មករ នៅព្រឹកថ្ងៃ២៩ សីហា ក្រោយឡើងកាន់តំណែងជានាយករដ្ឋមន្រ្តី កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានផ្តាំសារផ្ញើទៅមនុស្សមួយចំនួន ចង់ឈ្លោះជាមួយបណ្ឌិតនោះ អាចរង់ចាំបន្តិចទៀតបាន ដោយចាំឈ្លោះជាមួយអ្នកនាំពាក្យ របស់លោកបណ្ឌិតទៅ ។

កិត្តិទេសាភិបាលបណ្ឌិតបញ្ជាក់ថា “អ្នកណាចង់ឈ្លោះជាមួយខ្ញុំ ចាំតិចទៀតឈ្លោះជាមួយអ្នកនាំពាក្យខ្ញុំ ។ ដូចសម្តេច (សម្តេចតេជោ) មានប្រសាសន៍ចឹងមានអ្នកនយោបាយ ចាស់ខ្លះចង់ឈ្លោះជាមួយកូនក្មេង” ។

អ្នកនាំពាក្យនាយករដ្ឋមន្រ្តី គឺលោក មាស សុភ័ណ្ឌ ដែលកាលពីមុនលោក ជាអ្នកនាំពាក្យក្រសួងព័ត៌មាន ។ នេះបើតាមបណ្ឌិតហ៊ុន ម៉ាណែត ។

បណ្ឌិតបន្តថា អ្នកនាំពាក្យរបស់លោកបណ្ឌិតនេះគឺស្លូត ប៉ុន្តែចាំមើលបន្តទៀតតើស្លូត ឬយ៉ាងណា?៕

To Top