គៀវ៖ អ៊ុយក្រែន និងរុស្ស៊ី បានផ្លាស់ប្តូរការចោទប្រកាន់ ទៅវិញទៅមកកាលពីថ្ងៃអាទិត្យ ជុំវិញការធ្វើកូដកម្មថ្មី លើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងអ៊ុយក្រែន។ រោងចក្រនុយក្លេអ៊ែរ Zaporizhzhia គឺជារោងចក្រថាមពលអាតូមិក ដ៏ធំបំផុតមួយនៅក្នុងទ្វីបអឺរ៉ុប ហើយបង្កើតបានមួយភាគបួន នៃថាមពលសរុបរបស់ប្រទេសអ៊ុយក្រែន។ វាបានស្ថិតនៅក្រោមការគ្រប់គ្រង របស់កងកម្លាំងរុស្ស៊ីតាំងពីខែមីនា ហើយបានក្លាយជាកន្លែង នៃការវាយប្រហារដោយយោធា ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ប្រតិបត្តិករថាមពលនុយក្លេអ៊ែរ ដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ុយក្រែន...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែលបានបញ្ជាក់ កាលពីថ្ងៃអាទិត្យថា ខ្លួនបានយល់ព្រមបទឈប់បាញ់ ដែលសម្របសម្រួលដោយអេហ្ស៊ីប ជាមួយក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន (PIJ) នៅតំបន់ហ្គាហ្សាស្ទ្រីប ដោយបញ្ចប់ការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល និងការរារាំងដោយ គ្រាប់រ៉ុក្កែតប៉ាឡេស្ទីនរយៈពេល ៣ថ្ងៃ។ លោក Lior Hayat ប្រធាននាយកដ្ឋានការទូត សាធារណៈជាតិរបស់អ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បទឈប់បាញ់នឹងចូលជាធរមាននៅម៉ោង ១១ និង...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា សម្រាប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ នេះ មានអ្នកឆ្លងថ្មីចំនួន៣៥នាក់ ជាសះស្បើយចំនួន ២៤នាក់ និងគ្មានស្លាប់។ គិតត្រឹមព្រឹក ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ០៥៦នាក់ អ្នកជាសះស្បើយចំនួន ១៣៣...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត អនាគតបេក្ខជននាយករដ្ឋមន្រ្តី កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ លោកប្រធាន ហូជីមិញ ទីក្រុងហាណូយ ប្រទេសវៀតណាម ។ គិតមកដល់សព្វថ្ងៃនេះ គម្របខួបនៃមរណភាពលោក ហូ ជីមិញ មានប្រមាណជា៥៣ឆ្នាំហើយ...
ព័ត៌មានអំពីការផ្ទេរកីឡាករ De Jong ចេញពី Barcelona នៅតែបន្តកើតមានឡើងនៅឡើយ ខណៈដែលរដូវក្តៅមិនទាន់ បានប្រកាសបិទជាផ្លូវនៅឡើយ ដោយក្នុងនោះក្រៅតែក្លឹបបិសាចក្រហម Man UTD ហើយនោះក៏មានទាំងក្លឹបតោខៀវ Chelsea ផងដែរ។ ចំពោះមុខបញ្ហានេះគ្រូបង្វឹករបស់ក្លឹប Barcelona លោក Xavi បានចេញមកធ្វើការប្រកាស សាជាថ្មីម្តងទៀតថា ផែនការអនាគតរបស់ក្លឹប និងផែនការរបស់គាត់គឺនៅតែ...
បរទេស៖ នាយករដ្ឋមន្ត្រីបង់ក្លាដេសលោកស្រី Sheikh Hasina ដែលបានជួបពិភាក្សាគ្នាជាមួយនឹង រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឈានទៅដល់ការប្តេជ្ញាចិត្តរួមគ្នាថា ប្រទេសទាំងពីរនឹងធ្វើការ បង្កើនកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅឡើងរវាងគ្នា។ លោក Wang បានថ្លែងថា ចិននិងបង់ក្លាដេស កំពុងរីករាយយ៉ាងខ្លាំងចំពោះទំនាក់ទំនង រវាងគ្នានិងជាពិសេស រវាងមេដឹកនាំដ៏មានបទពិសោធទាំងពីរ ដែលជាប្រវត្តិសាស្ត្រធ្លាប់មាន តាំងតែពីយូរមកហើយ...
បរទេស៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍រដ្ឋចិន កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងយោធារបស់ប្រទេសចិន នឹងធ្វើការរៀបចំសមយុទ្ធយោធា ជាប់ជាប្រចាំរហូតនៅក្នុង តំបន់ច្រកសមុទ្រកោះតៃវ៉ាន់ ភាគខាងកើតរហូតដល់ មានការសម្រេចចិត្តថ្មី។ ទីតាំងដែលជាកន្លែងធ្វើ សមយុទ្ធយោធាត្រូវបានគេស្គាល់ថា គឺជាខ្សែបន្ទាត់មិនស្ថិត នៅក្រោមការគ្រប់គ្រងនៃភាគី ណាមួយឡើយទោះបីជាចិន ឬកោះតៃវ៉ាន់ក្តីហើយជាទូទៅ កងកម្លាំងយោធានៃភាគីទាំងពីរ គឺមិនសូវធ្វើដំណើរ ឆ្លងកាត់ទីនោះឡើយ ។ រំលឹកដែរថាសប្តាហ៍នេះ...
បរទេស៖ យោងតាមការស្រាវជ្រាវ មួយដោយកាសែត CBS news កាលពីពេលថ្មីៗនេះ បានរកឃើញថា អាវុធដែលផ្តល់ឲ្យពីសំណាក់បណ្តាប្រទេស លោកខាងលិចមានទាំងអាមេរិកផងនោះ ទៅឲ្យអ៊ុយក្រែននៅពេលនេះគឺមានតែ ៣០ភាគរយប៉ុណ្ណោះ ដែលបានធ្លាក់ទៅដល់ដៃ កងកម្លាំងយោធាអ៊ុយក្រែនប្រើប្រាស់។ របាយការណ៍ដដែលនេះបានសរសេរទៀតថាកំហុសបែបនេះទំនងជានឹងអាចកើតឡើងដដែលចំពោះអាមេរិកទាំងដែលកន្លងមកវាធ្លាប់បានកើតឡើងម្តងហើយម្តងទៀតជាមួយនឹងប្រទេសដូចជាអាហ្គានីស្ថានប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរីផងដែរ។ គួរឲ្យដឹងដែរថា មកដល់ពេលនេះគិតត្រឹម សហរដ្ឋអាមេរិកប៉ុណ្ណោះបានសន្យា ផ្តល់ជំនួយជាយោធា និងសេដ្ឋកិច្ចដល់ទៅ ៥៤ពាន់លានដុល្លារមកហើយ គិតចាប់តាំងតែពីខែកុម្ភៈ ខណៈដែលអង់គ្លេសបានសន្យាជួយសរុប...
ម៉ូស្គូ៖ ប្រទេសរុស្ស៊ីបានប្រកាស អ្នកការទូតប៊ុលហ្គារីចំនួន ១៤នាក់ ចេញពីប្រទេសកាលពីថ្ងៃសុក្រ ជាការឆ្លើយតបទៅនឹង ការបណ្តេញអ្នកការទូតរុស្ស៊ីចំនួន ៧០នាក់របស់ប៊ុលហ្គារី និងវិធានការផ្សេងទៀតប្រឆាំងនឹង បេសកកម្មបរទេសរបស់រុស្ស៊ី។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ឯកអគ្គរដ្ឋទូតប៊ុលហ្គារី ប្រចាំនៅប្រទេសរុស្ស៊ី លោក Atanas Krastin ត្រូវបានកោះហៅទៅកាន់ ក្រសួងការបរទេសរុស្ស៊ី ហើយបានជូនដំណឹងអំពីការ សម្រេចចិត្តរបស់ទីក្រុងម៉ូស្គូ ក្នុងការបណ្តេញបុគ្គលិក...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្របានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលទៅលើ តំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើ គេហទំព័ររបស់ក្រសួង លោក Nasser Kanaani បានហៅប្រតិបត្តិការរបស់ អ៊ីស្រាអែលថាជា “ការវាយប្រហារយ៉ាងព្រៃផ្សៃ” ដែលបណ្តាលឱ្យមានការសម្លាប់ “មេបញ្ជាការប្រឆាំង” និងប្រជាជនប៉ាឡេស្ទីន ដែលគ្មានទីពឹង។ អ្នកនាំពាក្យបានលើកឡើងថា...