បរទេស៖ ប្រធានាធិបតីរុស្សីលោក Alexander Lukashenko បានថ្លែងកាលពីថ្ងៃម្សិលមិញថា ប្រទេសបេឡារូសបានចាប់ផ្តើម ទទួលយកអាវុធនុយក្លេអ៊ែរ ពីប្រទេសរុស្សីហើយដែលជឿជាក់ថា ជាអាវុធមានកម្លាំងខ្លាំងជាងគ្រាប់បែក ដែលអាមេរិកធ្លាប់បានទំលាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីកាលពីឆ្នាំ១៩៤៥ ដល់ទៅ៣ដង។ យោងតាមការចេញផ្សាយរបស់ The VOA News បានឲ្យដឹងថានេះគឺជាសកម្មភាព ចល័តគ្រាប់បែកប្រល័យលោកលើកទី១ របស់រុស្សីទៅកាន់ប្រទេសក្រៅ ទោះបីជាមានចំងាយបាញ់ជិត និងកម្លាំងតិចជាងអាវុធនុយក្លេអ៊ែរធម្មតាក្តី ប៉ុន្តែវាសាកសមសម្រាប់ប្រើប្រាស់...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នឹងត្រូវធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិននៅថ្ងៃសុក្រនេះ ហើយបន្ទាប់ពីបានពន្យាពេលនៃ បេសកកម្មនេះតាំងតែពីកុម្ភៈកន្លងមក។ យោងតាមការចេញផ្សាយរបស់ VOA News បានឲ្យដឹងថាកន្លងមកលោករដ្ឋមន្ត្រី បានរៀបចំផែនការមកបំពេញទស្សនកិច្ច នៅចិនម្តងហើយកាលពីខែកុម្ភៈ តែត្រូវបានផ្អាកទៅវិញដោយសារ ព្រឹត្តិការណ៍បាញ់ទំលាក់បាឡុងស៊ើបករណ៍ ដែលអាមេរិកចោទប្រកាន់ថា ជាកម្មសិទ្ធរបស់រដ្ឋាភិបាលប៉េកាំង ហើយទស្សនកិច្ចលើកនេះធ្វើឡើង នៅចំពេលដែលទំនាក់ទំនងរវាង ប្រទេសមហាយក្សទាំងពីរ បានធ្លាក់ដល់កម្រិតទាបបំផុតមួយ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីរុស្សីលោក Vladimir Putin និងនាយករដ្ឋមន្ត្រីគុយបា Manuel Marrero ដែលកំពុងបំពេញទស្សនកិច្ចនៅរុស្សី បានធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបង្កើនភាពស៊ីជម្រៅ ឲ្យកាន់តែខ្លាំងក្លាថែមទៀតរវាងគ្នា។ នៅក្នុងឱកាសនៃជំនួបគ្នាជាមួយនឹងលោក Marrero លោក Putin បានធ្វើការថ្លែងការណ៍បែបនេះថា៖ ជាក់ស្តែងយើងមិនចាំបាច់សង្កត់ធ្ងន់ លើលក្ខណៈពិសេស នៃសម្ព័ន្ធមិត្ត ដ៏យូរអង្វែងនៃទំនាក់ទំនងរបស់យើង ដែលបានកើតឡើងជាច្រើន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងរំលឹកដល់កម្មករ-កម្មការិនី ឲ្យចាត់ទុករោងចក្រជាឆ្នាំងបាយរួម ខណៈបើថៅកែបិទរោងចក្រ អ្នកដែលបាត់បង់ផលប្រយោជន៍មុនគេ គឺកម្មករ-កម្មការិនី ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ នាថ្ងៃ១៤ មិថុនានេះ ជាថ្មីម្តងទៀត សម្តេចតេជោបានមានប្រសាសន៍ថា អ្វីដែលសម្ដេចចង់បានគឺ រោងចក្រមួយជាសហគមន៍សុខសាន្ត...
ស៊ូវ៉ា៖ អ្នកប្រាជ្ញម្នាក់ បានថ្កោលទោសការបង្ហូរចោល នូវទឹកសំណល់វិទ្យុសកម្ម ដែលគ្រោងទុករបស់ប្រទេសជប៉ុន ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលកង្វក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Kalinga Seneviratne សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ South Pacific បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយស៊ីនហួក្នុងទីក្រុងស៊ូវ៉ា រដ្ឋធានីហ្វីជីថា “ការចម្លងរោគ នឹងប៉ះពាល់ដល់តំបន់សន្ធិសញ្ញា...
ហ្វ្រែងហ្វឺត៖ សមយុទ្ធទ្រង់ទ្រាយធំរបស់អង្គការណាតូ ដែលបានចាប់ផ្ដើមកាលពីថ្ងៃចន្ទ គ្រោងនឹងបង្កការរំខាន ដ៏ធំដល់ជើងហោះហើរ ដឹកអ្នកដំណើរក្នុងប្រទេសអាល្លឺម៉ង់ ដោយបង្កើនការព្រួយបារម្ភ ពីអ្នកដំណើរតាមផ្លូវអាកាស និងអ្នកតវ៉ាផងដែរ។ លោក Jens Bischof ប្រធានក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប Eurowings របស់ក្រុមហ៊ុន Lufthansa Group បានឲ្យដឹងថា លោកមានការព្រួយបារម្ភ អំពីការដួលរលំនៃសមយុទ្ធ ដែលបាននាំឱ្យមានការបិទ និងការរឹតបន្តឹងយ៉ាងខ្លាំង...
សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា សាខាភ្នំពេញ បានចាប់ដៃគូសហការជាមួយអង្គការUNIDO ប្រចាំប្រទេសកម្ពុជា និងក្រុមហ៊ុន POMA Media រួមជាមួយនឹងផ្ដល់ជាទីតាំងពី Factory Phnom Penh ព្រមជាមួយការសហការឩបត្ថម្ភពីបណ្តាក្រុមហ៊ុនឯកជនផ្សេងៗ ការគាំទ្រពីស្ថាប័នរដ្ធ អង្គការ និងសមាគមនានា បានចូលរួមក្នុងការរៀបចំ វេទិកា និងពិព័រណ៍ប្រចាំឆ្នាំ ស្ដីពី ការជម្រុញការលក់ និងការធ្វើទីផ្សាររបស់សហគ្រាសធុនតូច និងមធ្យមប្រចាំឆ្នាំ២០២៣...
ភ្នំពេញ៖ មកដល់កម្ពុជា មិនទាន់ស្រួលបួលផង លោក សាន សុជា ដែលសម្តេចតេជោ បានហៅថា អន្ទិត សាន សុខជា បានស្នើសុំជួបសម្តេច ដោយបានកំណត់យកថ្ងៃទី១៣ មិថុនាតែម្តង នៅគេហដ្ឋានសម្តេចផ្ទាល់ ខណៈកន្លងមកក្រោយលោកលាចាកសិក្ខាបថ ធ្លាប់មានចចាមអារាមថា មានការជាប់ពាក់ព័ន្ធនឹងគណបក្សប្រឆាំង។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅខណ្ឌពោធិ៍សែនជ័យ នាថ្ងៃ១៣ មិថុនា...
ភ្នំពេញ៖ ជុំវិញគម្រោងផែនការរបស់លោក សម រង្ស៊ី ចូលវៀតណាមដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានទម្លាយ ចេញកាលពីសប្តាហ៍មុននោះ ត្រូវបានសម្តេចសើចចំអកទៅក្រុមប្រឆាំងថា ពួកគេកំពុងតែដាក់ការសង្ស័យ លើគ្នាទៅវិញទៅមកហើយ អំពីការបែកធ្លាយព័ត៌មានសំងាត់នេះ។ ក្នុងឱកាសបន្តជួបសំណេះសំណាលជាមួយកម្មករ នៅរាជធានីភ្នំពេញ នាថ្ងៃ១៣ មិថុនា សម្ដេចតេជោបានបន្តទម្លាយ នូវផែនការសម្ងាត់របស់ក្រុមប្រឆាំង ដែលសម្តេចឲ្យនាម ជាពួកជ្រុលនិយមថា មានការប្រជុំតាមបណ្តាញអនឡាញ់...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា អគ្គរដ្ឋទូតរុស្សីប្រចាំនៅប្រទេសស៊ីរីលោក Alexander Efimov បានថ្លែងថាទណ្ឌកម្មអាមេរិក ទៅលើប្រទេសស៊ីរីគឺជាឧបសគ្គដ៏ធំបំផុត នៅក្នុងប្រទេសដែលហែកហួរ ទៅដោយសង្គ្រាមមួយនេះ ក្នុងការកសាងប្រទេសឡើងវិញ ។ សេចក្តីថ្លែងការណ៍ដែលត្រូវបានធ្វើឡើង តាមរយៈបទសំភាសជាមួយ នឹងក្រុមអ្នកកាសែតលោក Efimov បានបន្តទៀតថា ការស្តារប្រទេសឡើងវិញនិងទំនាក់ទំនង រវាងស៊ីរីនិងបណ្តាប្រទេសនៅអារ៉ាប់ កំពុងដំណើរការប៉ុន្តែកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចនៅបន្តជាប់គាំងនៅឡើយ ដោយសារតែទណ្ឌកម្មរបស់អាមេរិក។...