ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងថា នឹងមិនលើកលែងទោសឲ្យជាដាច់ខាត ចំពោះអ្នកជាប់ឃុំរូបណាដែលមានកិច្ចអន្តរាគម៍ ពីបរទេស ។ ក្នុងឱកាសបន្តអញ្ជើញចុះ ជួបសំណេះសំណាលជាមួយកម្មករ នាថ្ងៃទី២៨ ខែមិថុនានេះ សម្ដេចតេជោ បានលើកឡើងពីមនុស្សមួយចំនួនកំពុងជាប់គុកដែលគេកំពុងស្រាវជ្រាវ ដោយសារមនុស្សទាំងនោះឃុបឃិតជាមួយបរទេស ហើយជនបរទេសបាននាំគ្នាទៅសួរសុខទុក្ខ ដូច្នេះសម្ដេចថា «លោកឯងចាប់ដៃជាន់ជើងខ្ញុំ រឿងអីខ្ញុំទុកចិត្តលោកឯង ខ្ញុំមិនលើកលែងទោសឲ្យមនុស្សហ្នឹង...
បាងកក៖ ទិន្នន័យបានបង្ហាញថា ប្រទេសថៃ បានទទួលភ្ញៀវទេសចរបរទេសជាង ១២,៤៦ លាននាក់នៅចន្លោះខែមករា ដល់ពាក់កណ្តាលខែមិថុនា ដើម្បីបំពេញតាមគោលដៅ ពេញមួយឆ្នាំរបស់ប្រទេស ដែលមានចំនួន ២៥លាននាក់។ គិតត្រឹមសប្តាហ៍មុន ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ រកចំណូលបានជាង ៥១៤ពាន់លានបាត (១៤,៥៧ ពាន់លានដុល្លារអាមេរិក) ជាចំណូលពីភ្ញៀវបរទេស ជាមួយនឹងការត្រឡប់មកវិញនៃភ្ញៀវទេសចរចិន បានរួមចំណែកយ៉ាងសំខាន់ នេះបើយោងតាមទិន្នន័យ ដែលចេញផ្សាយដោយក្រសួងទេសចរណ៍...
ភ្នំពេញ៖ កាន់តែពិសេសសម្រាប់អ្នកចូលចិត្ត ដើរកម្សាន្តបោះតង់ លំហែកាយមើលទេសភាព ដើម្បីបំបាត់ទុកកង្វល់នោះ ពេលនេះក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំ បានបន្ថែមជើងធ្វើដំណើរថ្មីរបស់ខ្លួន ភ្នំពេញទៅកាន់ឧទ្យានជាតិគីរីរម្យ ដែលចាប់បើកដំណើរការជាផ្លូវការ ចាប់ពីនៅថ្ងៃទី១ ខែកក្កដា ខាងមុខនេះតទៅ ។ បើតាមហ្វេសប៊ុកក្រុមហ៊ុនវីរៈប៊ុនថាំ បានឲ្យដឹងថា អ្នកធ្វើដំណើរនឹងចំណាយពេលវេលាតិច ដោយធ្វើដំណើរតាមផ្លូវល្បឿនលឿន និងចំណតរថយន្តគឺនៅក្នុង ឧទ្យានបោះតង់ CampingPark និង Romdoul...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាប្រកាសថា នឹងផ្តល់ ២០ម៉ឺនដុល្លារ ដល់អង្គភាពណាដែលបាញ់ យន្តហោះគ្មានមនុស្សបើកដែលហៅថា ដ្រូននោះឲ្យធ្លាក់ដល់ដី។ ដ្រូននោះគឺសម្តេចអះអាងថា ជាពួករបស់បច្ចាមិត្តក្រោយមាន ភេរវកម្មនៅវៀតណាម ហើយប៉ុន្មានថ្ងៃមកនេះ មានដ្រូនហោះចូលទឹកដីរតនគិរីជាបន្តបន្ទាប់។ ក្រោយឃើញថាហោះចូលកម្ពុជាហូរហែរ សម្តេចក៏បានបញ្ជា សម្តេចទៀ បាញ់ លោក ហ៊ីង ប៊ុនហៀង...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីរុស្សីលោក Vladimir Putin នៅក្នុងកិច្ចប្រជុំថ្នាក់ជាតិ កាលពីថ្ងៃចន្ទម្សិលមិញបានធ្វើការ អំពាវនាវឲ្យសមាជិក របស់ក្រុមទាហានស៊ីឈ្នួល Wagner ក្នុងការចុះហត្ថលេខា ជាមួយនឹងក្រសួងការពារជាតិ ដើម្បីបម្រើជាតិឬពួកគេអាចមានសិទ្ធ ត្រឡប់ទៅផ្ទះវិញឬទៅបេឡារូស។ ថ្លែងទៅកាន់កិច្ចប្រជុំកំពូលថ្នាក់ជាតិ កាលពីថ្ងៃម្សិលមិញនេះផងដែរលោក Putin ក៏បានលើកឡើងដែរថា ក្រុមប្រយុទ្ធភាគច្រើនរបស់ Wagner Group...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទបានធ្វើការលើកឡើងថា ទាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមិនមានអ្នកចូលរួម ពាក់ព័ន្ធទៅនឹងការកើនឡើង នៃប្រឆាំងទៅនឹងលោក Vladimir Putinនិងជាពិសេសហេតុការណ៍ រដ្ឋប្រហារទំលាក់លោក កាលពីចុងសប្តាហ៍នោះឡើយ។ យោងតាមការចេញផ្សាយរបស់ Kyodo News បានឲ្យដឹងថានេះគឺជាសេចក្តីថ្លែងការណ៍ លើកដំបូងដោយលោក Biden ក្រោយពេលដែលព្រឹត្តិការណ៍ បះបោរដោយក្រុមប្រយុទ្ធ Wagner...
ម៉ាឌី្រដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ថា រលកកម្តៅបានវាយប្រហារ មកលើក្រុងម៉ាឌី្រដនៃប្រទេសអេស្ប៉ាញ ។ កាលពីថ្ងៃទី២៥ មិថុនា ម្សិលមិញនេះ គេឃើញស្ត្រីម្នាក់បានកាន់ឆ័ត្រ នៅគ្រាដែលនាងដើរនៅកណ្តាលក្រុងម៉ាឌ្រីដ នៃប្រទេសអេស្បាញ ។ ក្រុមប្រឹក្សាក្រុង ម៉ាឌ្រីដ បានចេញការជូនដំណឹងសញ្ញាពណ៌ក្រហម សម្រាប់សីតុណ្ហភាពខ្ពស់ចាប់ពីម៉ោង ៣រសៀល ហើយនៅថ្ងៃអាទិត្យម្សិលមិញនេះ ឧទ្យានចំនួន...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវតែគោរពតាមក្រមសីលធម៌ និងគោលការណ៍នានា ដើម្បីឲ្យការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយ សន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព។ ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១-២១ ខែកក្កដា ឆ្នាំ២០២៣...
បរទេស៖ ប្រធានាធិបតីលីទុយអានី បានព្រមានកាលពីថ្ងៃអាទិត្យថា ប្រសិនបើបេឡារុសធ្វើជាម្ចាស់ផ្ទះក្នុងការ ទទួលប្រធានក្រុមទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin នោះ អង្គការណាតូនឹងត្រូវពង្រឹងសន្តិសុខ នៅផ្នែកខាងកើតរបស់ខ្លួន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរដ្ឋដែលប្រទេសបាល់ទិក ជាអ្នកជិតខាងទាំងបេឡារុស និងរុស្ស៊ី ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានបន្តអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងផ្សព្វផ្សាយគោលការណ៍ ឥណទានគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី នៅខេត្តឧត្តរមានជ័យនិងសៀមរាប។ ការរៀបចំផែនការដាំដុះប្រកបដោយគុណភាព និងតាមបច្ចេកទេស ជាពាក្យណែនាំដែលលោកបណ្ឌិត កៅ ថាច បានទាញចំណាប់អារម្មណ៍ ដល់កសិករ...