បរទេស៖ យោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា អាជ្ញាធររុស្ស៊ីហាក់ដូចជា បានឃុំខ្លួនឧត្តមសេនីយ៍ ស័រហ្គេ ស៊ូរ៉ូវីគីន (Sergei Surovikin) ជុំវិញការសង្ស័យថា ឧត្តមសេនីយ៍រូបនេះ មានទំនាក់ទំនងទៅនឹងការបះបោរ របស់ក្រុមទាហានស៊ីឈ្នួល Wagner កាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ព័ត៌មានលម្អិតជាក់លាក់ជុំវិញស្ថានភាព...
បរទេស៖ រដ្ឋាភិបាលបារាំងកាលពីថ្ងៃព្រហស្បតិ៍ បានដាក់ពង្រាយប៉ូលីស និងកងអាវុធហត្ថជាង ៤០ ០០០ នាក់នៅជុំវិញប្រទេស រួមទាំងអង្គភាពប្រឆាំងភេរវកម្ម និងយុទ្ធសាស្ត្រ បន្ទាប់ពីក្រុមកុប្បកម្មដែលបានខឹងសម្បារ ចំពោះការស្លាប់របស់អ្នកដឹកភីហ្សាអាយុ ១៧ឆ្នាំម្នាក់ ដែលនាំឱ្យមានការដុតធនាគារ និងវាយប្រហារពន្ធនាគារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងមហាផ្ទៃបារាំងបាន ប្រាប់ប្រព័ន្ធផ្សព្វផ្សាយបារាំងថា...
តូក្យូ៖ ប្រទេសជប៉ុន និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាដើម្បីស្តារឡើងវិញ នូវកិច្ចព្រមព្រៀងផ្លាស់ប្តូរ រូបិយប័ណ្ណប្រើប្រាស់ជាបន្ទាន់ ដែលបានផុតកំណត់កាលពី ៨ឆ្នាំមុន នៅក្នុងការដួលរលំជានិមិត្តរូបនៅក្នុង ទំនាក់ទំនងទ្វេភាគី ដែលបែកបាក់គ្នាជាយូរមក ក្នុងប្រវត្តិសាស្ត្រសម័យសង្គ្រាម។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Shunichi Suzuki និងសមភាគីកូរ៉េខាងត្បូងលោក Choo Kyung Ho បានឈានដល់កិច្ចព្រមព្រៀង ក្នុងអំឡុងពេលកិច្ចសន្ទនាហិរញ្ញវត្ថុ លើកដំបូងដែលបានធ្វើឡើង...
តៃប៉ិ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ លោក You Si-kun ប្រធានសភានីតិប្បញ្ញត្តិរបស់កោះតៃវ៉ាន់ បានថ្លែងថា លោកគ្រោងនឹងដឹកនាំ ការជិះទូកសាកល្បងមួយ ដែលចេញពីស្រុក Yilan នៅភាគខាងកើតរបស់កោះនេះឆ្ពោះទៅកាន់កោះ Yonaguni ដែលមានប្រជាជនរស់នៅភាគខាងលិច របស់ប្រទេសជប៉ុន នៅសប្តាហ៍ក្រោយ ការធ្វើបែបនេះក្នុងគោលបំណង...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ លោក Hirokazu Matsuno ប្រធានខុទ្ទកាល័យ ដែលជាជំនួយការដ៏ជិតស្និទ្ធរបស់នាយករដ្ឋមន្ត្រី Fumio Kishida បានអំពាវនាវឱ្យកូរ៉េខាងជើង សម្រេចបាននូវកិច្ចប្រជុំកំពូលដំបូង ដើម្បីដោះស្រាយបញ្ហា នៃការចាប់ជំរិតជនជាតិជប៉ុន កាលពីពេលកន្លងមក ។ លោក Matsuno...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃព្រហស្បតិ៍នេះ យ៉ាងហោចណាស់មនុស្សចំនួន ១៨នាក់បានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះហ្គាស ដែលបានឆាបឆេះផ្សារទំនើបមួយកន្លែង នៅក្នុងខេត្ត Oriental Mindoro របស់ប្រទេសហ្វីលីពីន ។ ប៉ូលិសបានឲ្យដឹងថា ការផ្ទុះនេះបានកើតឡើងប្រហែលម៉ោង១០ និង២០នាទីព្រឹកម៉ោងនៅក្នុងស្រុក នៅខាងក្នុងផ្សារទំនើបនៅក្នុងទីក្រុង Calapan ដោយបានបំផ្លាញរថយន្តអស់តិចបំផុត ១៣គ្រឿង...
ឡូសអែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ អាជ្ញាធរបានឲ្យដឹងថា មានអ្នកស្រុកជាង ១.១០០នាក់ រស់នៅក្នុងតំបន់វាលខ្សាច់នៃរដ្ឋ Arizona សហរដ្ឋអាមេរិក ត្រូវបានជម្លៀសចេញដោយសារតែ ភ្លើងឆេះព្រៃដែលបណ្តាលមកពី ខ្យល់បោកបក់ខ្លាំង ។ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ និងអគ្គីភ័យនៅរដ្ឋ Arizona បានបញ្ជាក់ថា ភ្លើងឆេះព្រៃ គេហៅថា...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកជាបណ្តោះអាសន្ន កំពង់ចម្លងជ្រោយចង្វារភ្នំពេញ និងកំពង់ចម្លងអរិយក្សត្រភ្នំពេញ ក្នុងថ្ងៃរៀបចំពិធីមិន្ទីញអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំណពេញ ផ្សព្វផ្សាយកាលពីថ្ងៃទី២៩ មិថុនា ។ គួរឲ្យដឹងថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា ឆ្នាំ២០២៣នេះ កម្ពុជា នឹងរៀបចំពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប នៅរាជធានីភ្នំពេញ ព្រមទាំងរៀបចំពិធីបុណ្យឯករាជ្យជាតិផងដែរ។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ ក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ...