ភ្នំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានស្នើដល់បណ្តាប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសបណ្តាញទំនាក់ទំនងសង្គម បញ្ឈប់យកប្រធានបទមន្ត្រីឥណទាន ឬ CO ទៅបង្កើតជារឿងកំប្លុកកំប្លែង នាំឱ្យប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុ។ យោងតាមសេចក្ដីអំពាវនាវរបស់ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានសង្កេតឃើញជាញឹកញាប់នូវការផ្សព្វផ្សាយ ដោយយកប្រធានបទមន្រ្តីឥណទាន ឬ CO(Credit Officer)...
បរទេស៖ គណបក្ស ភូមិចៃថៃ ដែលទទួលបានអាសនៈសភា ភាគច្រើនទីបីដោយមិនផ្លូវការ បានធ្វើសេចក្តីប្រកាសដោយបញ្ជាក់ ពីការបដិសេធរបស់ពួកគេ ក្នុងការគាំទ្របេក្ខជននាយករដ្ឋមន្ត្រី ឬគណបក្សនយោបាយណាមួយ ដែលស្វែងរកការដកហូត ឬធ្វើវិសោធនកម្មច្បាប់ស្តីពី ការប្រមាថស្ថាប័នព្រះមហាក្សត្រ។ យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍នេះ ត្រូវបានចែករំលែកនៅលើទំព័រ Facebook...
កំពង់ចាម៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៣ នេះ នៅសាលសន្និសីទ សាលាខេត្តកំពង់ចាម សាខា កាកបាទក្រហមខេត្តកំពង់ចាម បានប្រារព្ធពិធី ទទួលថវិកាសប្បុរសធម៌ អបអរ ខួបទី ១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្រោមអធិបតីភាព លោក...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ត្រីមាសទី១ ឆ្នាំ២០២៣ សមត្ថកិច្ចស្រាវជ្រាវរកឃើញ បទល្មើសប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ចំនួន ៧៥សំណើ សង្គ្រោះបានជនរងគ្រោះចំនួន ១០នាក់ ព្រមទាំងឃាត់ខ្លួន ១៣នាក់។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៨...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នឹងផ្តល់ការគាំទ្រផ្នែកសន្តិសុខបន្ថែម ដល់កោះតៃវ៉ាន់ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានប្រាប់សមាជិកសភាកាយ៉ាងដូច្នេះ ខណៈដែលកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ កំពុងប្រឈមមុខនឹងការកើនឡើង សម្ពាធយោធាពីប្រទេសចិន។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក រដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន កំពុងត្រៀមផ្តល់អាវុធមានតម្លៃ ៥០០លានដុល្លារដល់តៃវ៉ាន់ ប៉ុន្ដែព័ត៌មានលម្អិតអំពីប្រភេទអាវុធទាំងនោះ មិនត្រូវបានបង្ហាញនោះទេ។ លោក...
បរទេស៖ លោករដ្ឋមន្ត្រីការបរទេសរុស្សី Sergey Lavrov បានធ្វើការលើកឡើងកាលពីថ្ងៃម្សិលមិញនេះថា ប្រទេសរុស្សីមានបំណងក្នុងការ ពិចារណាសំណើរដោយបណ្តាប្រទេស នៅអាមេរិកឡាទីននិងប្រទេសក្នុងតំបន់អាហ្វ្រិក ចំពោះកិច្ចខិតខំបញ្ចប់ សង្គ្រាមនៅអ៊ុយក្រែន។ យោងតាមការចេញផ្សាយរបស់់ RT លោករដ្ឋមន្ត្រីបានធ្វើការសេចក្តីថ្លែងការណ៍នេះ នៅបន្ទាប់ពីប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa បានប្រកាសថាទាំងភាគីអ៊ុយក្រែន និងរុស្សីទាំងពីរបានបង្ហាញសញ្ញា ក្នុងការត្រៀមខ្លួនរួចរាល់អនុញ្ញាតិឲ្យ បណ្តាមេដឹកនាំអាហ្វ្រិកក្នុងការក្លាយខ្លួន ជាអ្នកសម្របសម្រួលកិច្ចប្រជុំដើម្បីសន្តិភាព។ លោក...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានលុបចោលការធ្វើដំណើរ ដែលបានគ្រោងទុករបស់លោក ទៅកាន់ប្រទេស ប៉ាពូញូហ្គីណេ និងអូស្រ្តាលី បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា ភាគខាងលិចប្រទេសជប៉ុន សម្រាប់កិច្ចប្រជុំកំពូល ក្រុមប្រទេសសេដ្ឋកិចចទាំង៧ នៅចុងសប្តាហ៍នេះ។ រដ្ឋបាលលោក បៃដិន បានសម្រេចចិត្តកាត់បន្ថយការធ្វើដំណើរ នៅអាស៊ីប៉ាស៊ីហ្វិក ដើម្បីផ្តោតលើការចរចា ជាមួយមេដឹកនាំសភា...
កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពងចាម នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញសំណេះសំណាល ជាមួយព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងបរិវេណសាលាបឋមសិក្សាបឹងបាសាក់ ស្ថិតក្នុងភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមាគមនិស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ។...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារម្សិលមិញនេះបានឲ្យដឹងថា ប្រទេសអ៊ុយក្រែនបានធ្វើការបាញ់ ទំលាក់ជោគជ័យមីស៊ីលល្បឿនលឿន ជាច្រើនគ្រាប់របស់ប្រទេសរុស្សី ដែលកន្លងមកភាគីខាងរុស្សីអះអាងថា ជាមីស៊ីលដែលមានសមត្ថភាពខ្លាំង អាចទំលុះគ្រប់ប្រព័ន្ធការពារ ដែនអាកាសណាទាំងអស់។ ប្រភពដដែលបានបន្តទៀតថា រដ្ឋាភិបាលក្រុងគៀវបានធ្វើការ ប្រកាសអះអាងអំពីការបាញ់ស្ទាក់ មីស៊ីលល្បឿនលឿនរុស្សីប្រភេទ Kinzhal hypersonic យ៉ាងហោចណាស់៦គ្រាប់ ខណៈដែលមីស៊ីលប្រភេទច្រើនគ្នាប្រមាណជា ១៨គ្រាប់ បានបាញ់សំដៅទីក្រុងគៀវ ក្នុងហេតុការណ៍ចុងក្រោយនេះ។...
ញូវដេលី៖ ប្រទេសឥណ្ឌា បានពណ៌នារបាយការណ៍ របស់សហរដ្ឋអាមេរិក ស្តីពីសេរីភាពសាសនាអន្តរជាតិថា ជាផ្អែកលើព័ត៌មានមិនពិត និងការយល់ខុស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ របាយការណ៍នេះបាននិយាយអំពី ការវាយប្រហារលើសមាជិក នៃសហគមន៍ជនជាតិភាគតិចសាសនា នៅក្នុងប្រទេសឥណ្ឌា ក្នុងឆ្នាំ ២០២២ នេះបើយោងតាមរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក។ ជាការឆ្លើយតបទៅនឹងសំណួរ ប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹង របាយការណ៍របស់សហរដ្ឋអាមេរិក អ្នកនាំពាក្យក្រសួង...