ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិងកំពុងអញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ ចាកចេញពី កម្ពុជា ដើម្បីបំពេញទស្សនកិច្ចការងារ នៅទីក្រុងប៉េកាំង ប្រទេសចិន ចាប់ពីថ្ងៃទី២៨-៣០ ខែមេសា ឆ្នាំ២០២៣ ។ ដំណើរទស្សនកិច្ចការងារ នៅទីក្រុងប៉េកាំង...
បរទេស៖ អតីតប្រធានាធិបតី លោក Donald Trump បានទាក់ទាញ និងចែចង់ជាមួយអ្នកនិពន្ធ គឺនាង E. Jean Carroll មុនពេលនាំនាងចូលទៅក្នុងបន្ទប់ សំលៀកបំពាក់នៃហាងលក់ទំនិញប្រណីតមួយ ហើយនាងបានអះអាងនៅក្នុង សក្ខីកម្មទៅកាន់ចៅក្រមក្នុងទីក្រុង New York កាលពីថ្ងៃពុធ។ លោក Trump បដិសេធការចោទប្រកាន់នេះ ដោយហៅការចោទប្រកាន់របស់...
ស៊ូដង់៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ថា ប្រភពចេញពីនយោបាយជាន់ខ្ពស់ របស់អាល្លឺម៉ង់បានប្រាប់ដល់ទូរទស្សន៍ BBC ថា ការប៉ុនប៉ងរបស់អង់គ្លេស នៅក្នុងការជម្លៀស បុគ្គលិកស្ថានទូតរបស់ខ្លួនចេញពីស៊ូដង់ នៅចុងសប្តាហ៍នេះបានពន្យារពេល កិច្ចខិតខំប្រឹងប្រែងដោយប្រទេសផ្សេងទៀត ក្នុងការជួយសង្គ្រោះពលរដ្ឋ របស់ពួកគេផ្ទាល់ខ្លួនដែរ ។ ពួកគេបានចោទប្រកាន់កងកម្លាំងអង់គ្លេស បានចុះចតនៅប្រទេសស៊ូដង់ ដោយគ្មានការអនុញ្ញាតពីកងទ័ពស៊ូដង់ ខណៈដែលប្រទេសអឺរ៉ុប...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានធានា កិច្ចព្រមព្រៀងដ៏សំខាន់មួយ ដើម្បីប្រឆាំងនឹងការគំរាមកំហែង នុយក្លេអ៊ែររបស់កូរ៉េខាងជើង ។ ក្រុងវ៉ាស៊ីនតោនបានយល់ព្រម ដាក់ពង្រាយនាវាមុជទឹកប្រដាប់អាវុធនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិកជាទៀងទាត់ ទៅកាន់កូរ៉េខាងត្បូង និងចូលរួមជាមួយក្រុងសេអ៊ូល ក្នុងប្រតិបត្តិការផែនការនុយក្លេអ៊ែររបស់ខ្លួន ។ ជាថ្នូរនឹងគ្នា ប្រទេសកូរ៉េខាងត្បូងបាន យល់ព្រមមិនអភិវឌ្ឍអាវុធ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា និស្សិតខ្មែរ-ឥស្លាម ចំនួន ៦នាក់ បានជម្លៀសមកដល់ ប្រទេសអារ៉ាប៊ីសាអូឌីតហើយ ដោយមានជំនួយរបស់ប្រទេសឡេស៊ី ខណៈពួកគេកំពុងមានសុវត្ថិភាព។ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោបានឲ្យដឹងថា និស្សិតខ្មែរ-ឥស្លាម កំពុងសិក្សានៅស៊ូដង់ដែល...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសដាច់ខាតមិនចុះហត្ថលេខា ចំពោះមន្ដ្រីពូកែរត់ការ ដើម្បីបានតំណែងអ្វីមួយ គឺត្រូវលើកទឹកចិត្តក្នុងការជ្រើសរើសមន្រ្ដីរាជការ សម្រាប់បម្រើការងារនៅក្នុងមូលដ្ឋាន ដោយជ្រើសរើសមន្រ្ដីចេញពីមូលដ្ឋានតែម្តង។ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ របស់សាលាភូមិន្ទរដ្ឋបាល(ERA) នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោបានមានប្រសាសន៍ថា នាពេលកន្លងទៅ គឺអនុញ្ញាតឲ្យ ៤ ឬ៥នាក់...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ថា មន្ត្រីអាមេរិកបាននិយាយថា មេដឹកនាំក្រុមរដ្ឋឥស្លាម (IS) ដែលគេគិតថា បានរៀបចំផែនការបំផ្ទុះគ្រាប់បែក បំផ្លិចបំផ្លាញឆ្នាំ២២២១ នៅអាកាសយានដ្ឋានកាប៊ុល ត្រូវបានសម្លាប់ដោយពួកតាលីបង់ ដែលកំពុងកាន់អំណាចរបស់ ប្រទេសអាហ្វហ្គានីស្ថាន ។ គួរបញ្ជាក់ថា ការទម្លាក់គ្រាប់បែកកាលពីខែសីហា បានសម្លាប់ជនស៊ីវិល ចំនួន១៧០នាក់ និងទាហានអាមេរិក១៣...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ថា ទីក្រុងនានានៅក្នុងប្រទេសមីយ៉ានម៉ា គេបានដឹងពីសីតុណ្ហភាពខ្ពស់ ចាទុកជាកំណត់ត្រា ចំពេលមានរលកកំដៅដ៏ក្តៅគគុកនេះដែរ ប្រជាជនជាច្រើននៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ បានទទួលរងនូវកម្តៅដ៏ក្តៅគគុក ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះដែរ ។ លោក Ye Naing Soe អាយុ៣១ឆ្នាំជាអ្នកបើកបររថយន្ត នៅក្នុងទីក្រុងពាណិជ្ជកម្មនៃទីក្រុង រ៉ងហ្គូន បាននិយាយថា សីតុណ្ហភាពកើនឡើង...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ថា ចំនួនអ្នកស្លាប់ដោយសារ ការបំផ្ទុះគ្រាប់បែកពីរលើកកាលពីថ្ងៃចន្ទ នៅក្នុងស្ថានីយ៍ប៉ូលិសមួយនៅក្នុងស្រុក Swat នៃខេត្ត Khyber Pakhtunkhwa (KP) ស្ថិតនៅភាគពាយ័ព្យនៃ ប្រទេសប៉ាគីស្ថានបានកើនឡើងដល់ ១៧នាក់ហើយ និងយ៉ាងហោចណាស់ ពលរដ្ឋ៧០នាក់ ផ្សេងទៀតបានរងរបួស ។ មន្ត្រីសុខាភិបាល និងប៉ូលិសបានឲ្យដឹងដូច្នេះ។...
អារ៉ាប៊ីសាអូឌីត៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ថា កប៉ាល់ដឹកជនស៊ីវិលចំនួន ១.៦៨៧នាក់ មកពីជាង ៥០ប្រទេស បានជម្លៀសខ្លួនពលរដ្ឋចេញពីអំពើហិង្សា នៅក្នុងប្រទេសស៊ូដង់បានចូលចត ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនៅថ្ងៃពុធនេះ ដែលជាកិច្ចខិតខំប្រឹងប្រែង ហើយជាការជម្លៀសដ៏ធំបំផុត ដោយព្រះរាជាណាចក្រឈូងសមុទ្រ រហូតមកដល់ពេលនេះ ។ ក្រសួងការបរទេសបានឲ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីត...