ព័ត៌មានជាតិ

សម្តេចតេជោ បញ្ជាក់ថា រក្សាសន្តិភាពឱ្យបាន ទើបធានាបាន ភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចជាង៤០ឆ្នាំមកហើយ បានបញ្ជាក់ថា មានតែរក្សាសន្តិភាពឱ្យបានទើបមានការអភិវឌ្ឍ ខណៈអ្នកដែលអាចរក្សាសន្តិភាពបាន គឺអ្នកដែលបានស្វែងរកសន្តិភាព។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីក្រុមប្រឆាំងនាំគ្នាលើកឡើងថាសម្តេច បាននិងកំពុងតែការពារអំណាចខ្លួន។

ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករកម្មការិនីនាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «មានតែរក្សាសន្តិភាព ឲ្យបានទើប មានការអភិវឌ្ឍ ហើយអ្នកទាំងអស់គ្នាបានដឹង ហើយមានអ្នករក្សាសន្តិភាព គឺអ្នកស្វែងរកសន្តិភាព ហើយជាអ្នកការពារសន្តិភាព អ្នកដែលគេមិនបាន ស្វែងរកគឺគែធ្វើយ៉ាងម៉េចឲ្យអស្ថេរភាព ក្នុងប្រទេស ដោយមិនគិតពីអ្នកណាស្លាប់ឬរស់ទេ ធ្វើយ៉ាងណាបានអំណាច»។

សម្តេចតេជោក៏បានលើកឡើងថា «ខ្ញុំសូមឆ្លើយទៅវិញបាទ! OK»ទទួលយកខ្ញុំការពារអំណាចគ្មានអ្វីពិបាកនោះទេ ប៉ុន្តែសុំសួរលោកឯងវិញថា ចង់បានអំណាចតើយ៉ាងម៉េចដែរ? ពួកលោកឯងប្រើប្រាស់វិធីសា ស្ត្រមិនប្រជាធិបតេយ្យ ចង់បានអំណាច ចង់ឲ្យសម្លាប់ហ៊ុន សែន ឲ្យគេចាប់ហ៊ុន សែន ចង់ឱ្យកង កំលាំងប្រដាប់អាវុធបែរកាណុងមកសម្លាប់ហ៊ុន សែន ដែលជាវិធីមិនប្រជាធិបតេយ្យ ដែលមិនត្រូវអត់ឱនឲ្យទេ ចំពោះក្រុមជ្រុលនិយមនេះ។

សម្តេចតេជោបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «អ្នកឯងត្រូវចាំនិងកុំភ្លេចថា ពួកខ្ញុំក៏មានខួរក្បាលដែរ ក៏ចេះគ្រប់គ្រងប្រទេសរបស់ខ្លួនដែរ ពួកខ្ញុំក៏មានព័ត៌មានគ្រប់គ្រាន់នូវ អ្វីដែលពួកឯងកំពុងធ្វើដែរ។ ហើយពួកអ្នកឯងកុំនិយាយរឿងនេះជាសិទ្ធិបញ្ចេញមតិ។ អ្នកឯងត្រូវយល់អំពីបញ្ហានេះ ការធ្វើឲ្យរំជើបរំជួលបង្កើតចលនាចល »។

ជាមួយគ្នានោះដែរសម្តេចតេជោ ក៏បានចោទសួរថាតើមានអ្នកណាដឹងថា ឆ្នាំ១៩៧៩ មានសង្គ្រាមកើតឡើងនៅកម្ពុជា ខណៈពេលនោះកម្ពុជាត្រូវបានប្រសិទ្ធនាមថា ជាកោះសន្តិភាព តែបែរជាមានសង្គ្រាម។ គ្រាប់បែករាប់តោនត្រូវបានទម្លាក់ លើក្បាលប្រជាជនកម្ពុជា អីចឹងទេយើងមិនប្រហែសទេ ចង់អ្នកឯងថាម៉េចថាទៅ គឺកម្ពុជាត្រូវមានសន្តិភាព ដើម្បីធានាដល់ភាពសុខសាន្ត របស់ប្រជាជននិងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមប្រកបដោយចេរភាព ៕

To Top