បរទេស៖ ក្រសួងការពារជាតិអាមេរិក បាននិយាយកាលពីថ្ងៃពុធថា ក្រសួងការបរទេសបានផ្តល់ការ យល់ព្រមរបស់ខ្លួនចំពោះការលក់ ប្រព័ន្ធមីស៊ីលពីដីទៅអាកាស មួយផ្សេងទៀតដល់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រសួងការបរទេសបានធ្វើការ ប្តេជ្ញាចិត្តក្នុងការអនុម័តការលក់ យោធាបរទេសដែលអាចធ្វើទៅបាន ទៅឱ្យរដ្ឋាភិបាលអ៊ុយក្រែន នៃប្រព័ន្ធមីស៊ីលបាញ់ពីលើផ្ទៃដី ទៅលើអាកាស...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងកាលពីថ្ងៃពុធថា កប៉ាល់ឈ្លបយកការណ៍ របស់កងទ័ពជើងទឹករុស្ស៊ី ‘Ivan Churs’ ត្រូវរងការវាយប្រហារដោយ ទូកល្បឿនលឿនគ្មានមនុស្សបើកចំនួន ៣គ្រឿង របស់យោធាអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា នាវានេះត្រូវបានកំណត់គោលដៅ ដោយយានគ្មានមនុស្សបើក នៅពេលព្រឹកព្រលឹមនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសតួកគី ដែលមានចម្ងាយប្រហែល...
តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានធ្វើការរៀបចំសម្រាប់ចូលរួម ក្នុងកិច្ចប្រជុំកំពូលរបស់ណាតូ ដែលគ្រោងនឹងធ្វើនៅក្នុងខែកក្កដា ដូចដែលប្រទេសអាស៊ីមួយនេះ បានធ្វើឱ្យមានទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយនឹងការទាក់ទងអាត្លង់ទិច នៅចំពោះមុខកង្វល់សន្តិសុខពិភពលោក។ ប្រភពបានឲ្យដឹងថា នៅខាងក្រៅនៃកិច្ចប្រជុំកំពូលនៅប្រទេស លីទុយអានី លោក គីស៊ីដា ត្រូវបានគេរំពឹងថា នឹងមានកិច្ចពិភាក្សាទ្វេភាគី ជាមួយឧត្តមសេនីយ៍ឯកលោក Jens Stoltenberg...
ប៉េកាំង៖ លោក ស៊ី ជីនពីង និងនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin បានព្រមព្រៀងគ្នាថា ទីក្រុងប៉េកាំង និងទីក្រុងមូស្គូ នឹងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ខណៈបង្ហាញពីការរួបរួមគ្នា នៅទីក្រុងប៉េកាំង ក្នុងការប្រឆាំងនឹងសម្ពាធពីលោកខាងលិច G7 ដែលបានបង្ហាញពីជំហរប្រឆាំងរបស់ពួកគេ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល G7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។ មេដឹកនាំចិន...
គៀវ៖ ប្រធានក្រុមទាហានស៊ីឈ្នួល Wagner បានឲ្យដឹថា កងទ័ពរបស់ខ្លួនប្រមាណ ២ ម៉ឺននាក់មកពីក្រុមទាហានស៊ីឈ្នួល របស់ប្រទេសរុស្ស៊ី ត្រូវបានសម្លាប់នៅក្នុងការ ប្រជែងគ្នារយៈពេលជាច្រើនខែ សម្រាប់ការត្រួតត្រាទីក្រុងបាក់មុត នៅភាគខាងកើតប្រទេសអ៊ុយក្រែន។ លោក Yevgeny Prigozhin បានឲ្យដឹងថា លោកបានជ្រើសរើសអ្នកទោសប្រមាណ ៥ ម៉ឺននាក់ឱ្យប្រយុទ្ធជាមួយក្រុមទាហាន Wagner ក្នុងសង្គ្រាមរបស់ប្រទេសរុស្ស៊ី នៅអ៊ុយក្រែន...
ភ្នំពេញ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) បានឲ្យដឹងថា ទិវាពិភពលោកគ្មានថ្នាំជក់ឆ្នាំនេះ ប្រព្រឹត្តទៅក្រោមប្រធានបទ «ដាំដំណាំផ្តល់អាហារ កុំដាំថ្នាំជក់» ហើយប្រធានបទនេះ មានគោលបំណងលើកកម្ពស់ ការយល់ដឹងបន្ថែម អំពីផលប៉ះពាល់នៃដំណាំថ្នាំជក់ និងលើកទឹកចិត្តដល់ការដាំដំណាំ ដែលផ្តល់អាហារដែលធ្វើឲ្យ ប្រសើរដល់សន្តិសុខស្បៀង។ យោងតាមលិខិតរបស់អង្គការចលនា ដើម្បីសុខភាពកម្ពុជា បានគូសបញ្ជាក់ថា ថ្នាំជក់មិនមែនជាអាហារ ។ ការដាំដុះថ្នាំជក់គ្មានសារប្រយោជន៍ និងមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះអ្នកជុំវិញ។...
រីយ៉ាដ៖ ក្រសួងការបរទេសអារ៉ាប៊ីសារសាអូឌី បានប្រកាសនៅថ្ងៃពុធថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងកាណាដា បានព្រមព្រៀងគ្នា ដើម្បីស្តារទំនាក់ទំនងការទូត និងតែងតាំងតំណាង លោកឯកអគ្គរដ្ឋទូតនៅឡើយ។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ដោយផ្អែកលើបំណងប្រាថ្នារបស់ ភាគីទាំងពីរក្នុងការស្តារទំនាក់ទំនង ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួម។ ក្រសួងការបរទេសកាណាដា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសកាណាដា បានតែងតាំងឯកអគ្គរដ្ឋទូតថ្មីមួយ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត” នេះបើយោងតាមការចុះផ្សាយរបស់...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) គណៈកម្មការគាំទ្រគោលនយោបាយ បានសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍អាជីវកម្ម និងយុទ្ធសាស្រ្ត និងនាយកដ្ឋានគ្រប់គ្រងសាខា និងប្រតិបត្តិការចល័ត នៃធនាគារ ARDB បានរៀបចំកម្មវិធីផ្តល់ជំនួយបច្ចេកទេស និងផ្សព្វផ្សាយគំនិតកសិករសហគ្រិន នៅក្នុងសហគមន៍កសិកម្មរនាមសាមគ្គី ដែលជាអតិថិជន ARDB ។ កម្មវិធីធ្វើឡើងក្នុងគោលបំណង...
ប៉េកាំង៖ លោក Geng Shuang ដែលជាតំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យអ៊ីស្រាអែល បញ្ឈប់ការរំលោភយកដីធ្លី និងធនធានរបស់ប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Geng បានប្រាប់សន្និសីទប្រចាំលើ ក្រុមប្រឹក្សាសន្តិសុខនៅមជ្ឈឹមបូព៌ាថា “យើងជំរុញឱ្យអ៊ីស្រាអែល បញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ និងបញ្ឈប់ការរំលោភយកដីធ្លី និងធនធានរបស់ប្រជាជនប៉ាឡេស្ទីនភ្លាមៗ” ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ការពង្រីកការតាំងទីលំនៅខុសច្បាប់នៅលើទឹកដី...
ប៉េកាំង៖ មានតែការទទួលយកខ្លឹមសារនៃការគោរពគ្នា ទៅវិញទៅមក ការរួមរស់ជាមួយគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ – ឈ្នះ និងជាមួយនឹងភាពស្មោះត្រង់ពិតប្រាកដ នៅពេលឯកអគ្គរដ្ឋទូតចិន ប្រចាំសហរដ្ឋអាមេរិក បានចង្អុលបង្ហាញពីទំនាក់ទំនងចិន-អាមេរិក ដែលអាចត្រឡប់ទៅផ្លូវត្រូវវិញ។ ការមកដល់របស់ប្រេសិតចិន ការមកដល់របស់ប្រេសិតចិន នៅសហរដ្ឋអាមេរិក នឹងទទួលយកឯកអគ្គរដ្ឋទូតកើតឡើងនៅពេលណា ដែលទំនាក់ទំនងចិន -អាមេរិក គឺនៅស្ថិតនៅកម្រិត ទាបបំផុតក្នុងប៉ុន្មានទសវត្សកន្លងមកនេះ។ ការចុះចតរបស់លោក ស៊ី...