បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា មនុស្ស៤នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍បាញ់ប្រហារគ្នា នៅក្នងពិធីជប់លៀងមួយកន្លែងក្នុងទីក្រុង Dadeville រដ្ឋភាគអាគ្នេយ៍ Alabama សហរដ្ឋអាមេរិកកាលពីយប់ថ្ងៃអាទិត្យ។ ហេតុការណ៍កើតឡើង នៅវេលាម៉ោងប្រមាណជា ១០និង៣០នាទី នៅក្នុងពិធីជប់លៀងខួបកំណើត និងរាំរែករបស់ក្រុមយុវជនមួយក្រុម ហើយក្នុងនោះក៏មានចំនួនអ្នករងរបួស ដល់ទៅ ២០នាក់ផ្សេងទៀតផងដែរ។ ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះមូលហេតុដែលនាំឲ្យ កើតមានទៅជាការបាញ់ប្រហារ នៅមិនទាន់ត្រូវបានបញ្ជាក់លំអិតឡើយ...
កំពង់ចាម៖ នៅក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម ទើបជ្រើសរើសថ្មី ចំនួន ៤០ នាក់ ទៅហ្វឹកហ្វឺន អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ជាកងកម្លាំងត្រូវតែឆ្លងកាត់វគ្គហ្វឹកហាត់ យកចំណេះជំនាញមកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ។ ពិធីនេះបានធ្វើឡើងនៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម នាព្រឹកថ្ងៃទី...
បរទេស៖ យោងតាមឯកសារសំងាត់ ដែលបានបែកធ្លាយនាពេលកន្លងមក និងត្រូវបានយកមកចេញផ្សាយដោយ Washington Post និង RT បានបង្ហាញអំពីក្តីព្រួយបារម្ភរបស់ រដ្ឋាភិបាលអាមេរិកចំពោះសមត្ថភាព ការពារខ្លួនរបស់កោះតៃវ៉ាន់ ចំពោះមុខរដ្ឋាភិបាលទីក្រុងប៉េកាំង។ អ្នកនាំពាក្យរបស់កោះតៃវ៉ាន់ ចំពោះកិច្ចការងារការពារជាតិ ដែលបានចេញមកឆ្លើយតប ចំពោះក្តីបារម្ភដែលបានចេញផ្សាយ លើឯកសារបែកធ្លាយទាំងនោះ បានលើកឡើងថា៖ កោះតៃវ៉ាន់តែងតែគោរព ចំពោះគោលការណ៍និងការយល់ឃើញ របស់ភាគខាងក្រៅនិងជាពិសេសការត្រៀមខ្លួន របស់កងកម្លាំងយោធា។...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូមុខតំណែង ជូននាយទាហាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ លោកនាយឧត្តមសេនីយ៍ សូមចូលរួមអបអរសាទរជាមួយលោកវរសេនីយ៍ឯក សោម សុភាវុធ ដែលទទួលបានការទុកចិត្តពីក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ចំពោះការតែងតាំងមុខតំណែងជាមេបញ្ជាការរង...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេស ស៊ែប៊ី លោក Milos Vucevic បានទទូចថា របាយការណ៍ដែលស៊ែប៊ី កំពុងបញ្ជូនអាវុធទៅអ៊ុយក្រែន គឺជា “ការកុហក” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីការពារជាតិនេះ បានធ្វើឡើងបន្ទាប់ពីសារព័ត៌មាន Reuters បានដកស្រង់ឯកសាររបស់មន្ទីរបញ្ចកោណ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរ មុខតំណែងជូននាយទាហាន មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ កងទ័ពជើងគោក នៅខេត្តបន្ទាយមានជ័យ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។ លោកនាយឧត្តមសេនីយ៍ សូមចូលរួមអបអរសាទរជាមួយ ឧត្តមសេនីយ៍ត្រី ជា...
រ៉ងហ្គូន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់មនុស្ស 53នាក់ត្រូវបានសម្លាប់ ។ នេះបើយោងតាមអ្នកនៅរស់រានមានជីវិត នៅក្នុងការវាយប្រហារតាមអាកាស ដ៏សាហាវបំផុតមួយដោយយោធាមីយ៉ាន់ម៉ា នៅក្នុងសង្គ្រាមស៊ីវិលដែលកំពុងបន្តកើតឡើង បានបញ្ជាក់ដូច្នេះ ។ ពួកគេបាននិយាយថា អ្នកស្លាប់រួមមានស្ត្រីយ៉ាងហោចណាស់ ១៥នាក់ និងមួយចំនួនជាកុមារ ។ ទូរទស្សន៍ BBC...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ថា មន្ទីរបញ្ចកោណបានឲ្យដឹងកាលពីថ្ងៃចន្ទថា ការបែកធ្លាយឯកសារអាមេរិក ដែលមានភាពរសើបខ្លាំង ដែលភាគច្រើនទាក់ទងនឹងជម្លោះអ៊ុយក្រែន បង្ហាញពីហានិភ័យ “ធ្ងន់ធ្ងរ” ដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ ការបំពាននេះកំពុងត្រូវបាន ស៊ើបអង្កេតដោយក្រសួងយុត្តិធម៌ ហើយហាក់ដូចជារួមបញ្ចូលព័ត៌មានសម្ងាត់ អំពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជាការវិភាគដ៏រសើបនៃសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក ដែលមន្ត្រីអាមេរិកកំពុង...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ថា មន្ត្រីបានឲ្យដឹងថា មនុស្សជាង៥០០នាក់ បានជម្លៀសចេញពីផ្ទះរបស់ពួកគេ នៅក្នុងទីក្រុង Gangneung ឆ្នេរសមុទ្រភាគខាងកើត របស់ប្រទេសកូរ៉េខាងត្បូង ខណៈដែលខ្យល់បក់ខ្លាំងបានបង្ក ជាភ្លើងឆេះព្រៃនៅថ្ងៃអង្គារនេះ ប៉ុន្តែការភ័យខ្លាចនៃការរីករាលដាល បន្ថែមទៀតបានធូរស្រាល ខណៈដែលភ្លៀងបានជួយ ក្រុមពន្លត់អគ្គីភ័យប្រយុទ្ធនឹងភ្លើង ។...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ ប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ដ៏ធំបំផុតមិនធ្លាប់មានរបស់ពួកគេកាល ខណៈដែលសម្ព័ន្ធមិត្តដ៏យូរអង្វែងព្យាយាមប្រឆាំងនឹង ការអះអាងរបស់ប្រទេសចិន ដែលកំពុងកើនឡើងនៅក្នុងតំបន់ ។ កងទ័ពជិត១៨.០០០នាក់ កំពុងចូលរួមក្នុងសមយុទ្ធ ប្រចាំឆ្នាំដែលមានឈ្មោះថា Balikatan ដែលជាភាសាហ្វីលីពីន...