ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១ កម្ពុជាសម្រេចបានផលិផលកសិកម្ម គិតជាទឹកប្រាក់សរុបចំនួន ១៨ ០៦៣ ១៣៥ ១៧៩លានដុល្លារ ក្នុងនោះតម្លៃដែល បាននាំចេញមានចំនួន ៥ ០៣៨ ៧០៩៧៦០លានដុល្លារ ។ តាមរយៈគេហទំព័រហ្វេសប៊ុក លោក វេង សុខុន បានថ្លែងថាយោងតាមរបាយកាណ៍ ដែលក្រសួងទទួលបានពីអង្គភាពទាំង៥ តម្លៃកសិផលកសិកម្មសរុបឆ្នាំ២០២១ មានការកើនឡើន ៤៣,៣៩% បើប្រៀបធៀបនឹងឆ្នាំ២០២០ ហើយការនាំចេញមានការកើនឡើង២៤,៧៨%ផងដែរ។ លោកបានបញ្ជាក់ថា ផលិតផលកសិកម្មផ្នែកដំណាំសរុបបាន ១០ ៥៦៧ ០០០ ០០០លានដុល្លារ នាំចេញ ៤ ៣២៣ ៧១៩ ៣០០លានដុល្លារ ផ្នែកផលិកម្មសត្វសរុបបាន ៥ ១០០ ០០០ ០០០លានដុល្លារ នាំចេញ ៤៥ ៧៩០ ៨១០លានដុល្លារ ផ្នែកផលិផលជលផលសរុបបាន ១ ៧១២ ៨០០ ០០០លានដុល្លារ នាំចេញ ៤ ០៩៩ ៥៣០លានដុល្លារ ផ្នែកព្រៃឈើសរុបបាន ៧៨ ៦៣៦ ៩៦៣លានដុល្លារនាំចេញ ៦០ ៤០១ ៩០៤លានដុល្លារ និងផ្នែកកៅស៊ូសរុបបាន ៦០៤ ៦៩៨ ២១៦លានដុល្លារ នាំចេញ ៦០៤ ៦៩៨ ២១៦លានដុល្លារ៕
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៧.០១៧ករណី គិតត្រឹមថ្ងៃពុធនេះ ក្នុងនោះមាន១៦.៩៩៧ករណី ឆ្លងក្នុងស្រុក និង ២០ករណីនាំចូលពីខាងក្រៅ ។ រដ្ឋធានីហាណូយ របស់វៀតណាម នៅតែជាតំបន់ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុតជាមួយនឹង ករណីប្រចាំថ្ងៃចំនួន២.៥០៥ នាក់បន្ទាប់មកគឺ៨៦២នាក់នៅខេត្ត Tay Ninh ភាគខាងត្បូង និង៧៩២នាក់នៅភាគខាងជើងទីក្រុង Hai Phong ។ ក្រសួងបានឲ្យដឹងថា ការឆ្លងបាននាំឱ្យចំនួនសរុប របស់ប្រទេសនេះកើនឡើងដល់១.៨១៧.៧២១នាក់ ជាមួយនឹងការស្លាប់ចំនួន៣៣.៤៧៥នាក់ ។ នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ ចំនួន១.៤៣៦.០៤៦នាក់ បានជាសះស្បើយកើនឡើងដល់២២,៦៦២នាក់ ធៀបនឹងថ្ងៃអង្គារ ។ វ៉ាក់សាំងកូវីដ-១៩ចំនួន១៥៥,២លានដូស រួមទាំងការចាក់វ៉ាក់សាំងលើកទី៦ចំនួន៦៩,៨លាន និង៧,៤លានចាក់លើកទី៣ ត្រូវបានចាក់ ។ រហូតមកដល់ពេលនេះ ប្រទេសវៀតណាម បានឆ្លងកាត់រលកនៃមេរោគឆ្លងចំនួន៤ នៃការកើនឡើងទំហំដ៏ស្មុគស្មាញ និងការឆ្លងមេរោគ ។ គិតត្រឹមថ្ងៃពុធនេះ ប្រទេសវៀតណាម បានចុះបញ្ជីករណីឆ្លងកូវីដ-១៩ក្នុងស្រុកជាង១,៨លានករណី ចាប់តាំងពីការចាប់ផ្តើមនៃរលកឆ្លងមកដល់បច្ចុប្បន្ន គិតចាប់ពីចុងខែមេសា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
បរទេស៖ កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីសុខាភិបាលប៉ូឡូញ លោក Adam Niedzielski បាននិយាយថា ទីក្រុង Warsaw អាចនឹងដាក់កំហិតដើម្បីទប់ស្កាត់វីរុសកូវីដ១៩ ថ្មី ប្រសិនបើការឆ្លងវីរុសនេះនៅតែបន្តកើនឡើង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ជំនួយការកំពូលរបស់ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda...
ប៉ារីស៖ ប្រទេសបារាំង បានរាយការណ៍ថា មានករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២៧១,៦៨៦ករណី ត្រូវបានរកឃើញក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលជាកំណត់ត្រាប្រចាំថ្ងៃ ខ្ពស់បំផុតចាប់តាំងពីការផ្ទុះឡើងនៃ ជំងឺរាតត្បាតនៅក្នុងប្រទេស។ យោងតាមទិន្នន័យដែលចេញផ្សាយ ដោយទីភ្នាក់ងារសុខភាព សាធារណៈបារាំង អ្នកជំងឺកូវីដ-១៩ សរុបចំនួន ២០,១៨៦ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយ ៣៦៦៥ នាក់ក្នុងចំនោមពួកគេ...
ឡុងដ៌៖ ចក្រភពអង់គ្លេសបានរាយការណ៍ថា មានករណីឆ្លងមេរោគ ២១៨,៧២៤ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលលើសពី ២០ម៉ឺនករណីប្រចាំថ្ងៃជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត នេះបើយោងតាមតួលេខផ្លូវការ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ ករណីឆ្លងចុងក្រោយនេះ បាននាំឱ្យចំនួនករណីឆ្លងមេរោគសរុប នៅក្នុងប្រទេសនេះកើនឡើងដល់ ១៣,៦៤១,៥២០ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ប្រទេសនេះ ក៏បានរាយការណ៍ ពីការស្លាប់ដែលទាក់ទង នឹងមេរោគកូវីដ១៩...
ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នេះ បានបើកសវនាការ ជំនុំជម្រះ លើសំណុំរឿង បុរសជាប់ចោទ ចំនួន២ នាក់ ក្នុងនោះ ជនជាប់ចោទម្នាក់ គឺជា អតីតយោធាផ្កាយ២ នៅក្រសួងការពារជាតិជាប់ ពាក់ព័ន្ធនឹងបណ្តឹងបរិហាបង្កាច់កេរ្តិ៍ ដែលត្រូវបានប្តឹងផ្តល់ ដោយពាណិជ្ជករ ម្នាក់...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើគណៈកម្មាធិការជាតិ រៀបចំការប្រកួតស៊ីហ្គេម លើកទី៣២ ដាក់បញ្ចូលកីឡាតេក្វាន់ដូ (ITF) របស់កូរ៉េខាងជើង និងកីឡា WTF របស់កូរ៉េខាងត្បូង ក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីបង្រួបបង្រួមឧបទ្វីបកូរ៉េ ។ ក្នុងពិធីប្រគល់ប្រាក់រង្វាន់ ជូនកីឡាការិនី អ៊ុក...
ហ្សឺណែវ៖ ទោះបីជាមនុស្សភាគច្រើន ជាសះស្បើយពី ៥ ទៅ ៧ថ្ងៃនៃការចាប់ផ្តើមរោគសញ្ញាក៏ដោយ អង្គការសុខភាពពិភពលោក (WHO) នៅតែផ្តល់អនុសាសន៍ឱ្យ នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ នេះបើតាមមន្ត្រីមកពីអង្គការនេះ បានប្រាប់សន្និសីទសារព័ត៌មាន។ ទោះបីជាយ៉ាងណាក៏ដោយ លោក Abdi Mahamud មកពីក្រុមគាំទ្រការគ្រប់គ្រង ឧប្បត្តិហេតុជំងឺកូវីដ-១៩ របស់អង្គការសុខភាពពិភពលោក បានលើកឡើងថា...
វ៉ាស៊ីនតោន៖ អូមីក្រុង ត្រូវបានប្រកាសជា ផ្លូវការកាលពីថ្ងៃអង្គារថា ជាទម្រង់ឆ្លងដ៏លេចធ្លោនៃជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក ខណៈដែលប្រទេសនេះកំពុង ឈានចូលដល់ឆ្នាំទី៣ នៃជំងឺរាតត្បាត ដោយមានថ្នាំព្យាបាលជាច្រើនទៀត បានបញ្ជាទិញពីក្រុមហ៊ុន Pfizer ខណៈពេលដែលគោលនយោបាយ របស់រដ្ឋាភិបាលសហព័ន្ធបានរិះគន់ថា នៅមានភាពស្រពិចស្រពិល។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) បានរាយការណ៍កាលពីថ្ងៃអង្គារថា ស្ទើរតែគ្រប់ករណី ជំងឺកូវីដ-១៩ ថ្មីរបស់សហរដ្ឋអាមេរិក...
វ៉ាស៊ីនតោន៖ ដោយសារព្រិលធ្លាក់ខ្លាំង ភ្លើងឆេះព្រៃ ដែលបានចាប់ផ្តើមនៅមុនថ្ងៃចូលឆ្នាំ និងបានឆេះផ្ទះជិត ១០០០ខ្នងនៅក្នុងទីក្រុង Boulder នៃរដ្ឋ Colorado ទីបំផុតបានរលត់ទៅវិញ ដោយធ្វើឱ្យមនុស្សជាង ៣ម៉ឺននាក់គ្មានផ្ទះសម្បែង និង ៣ នាក់បាត់ខ្លួន។ បន្ទាប់ពីមួយឆ្នាំនៃ គ្រោះមហន្តរាយធម្មជាតិ ជាញឹកញាប់រួមទាំងគ្រោះរាំងស្ងួត រលកកំដៅ ភ្លើងឆេះព្រៃ ទឹកជំនន់ និងខ្យល់ព្យុះដ៏សាហាវ...