ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិនជួបសំណេះសំណាល ជាមួយប្រតិភូចូលរួម មហាសន្និបាតមិត្តភាព នៃសមាគមជនជាតិចិន និងអាណិកជនចិន ពិភពលោកលើកទី១០

ព្រឹកថ្ងៃទី៨ ខែឧសភា លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន បានជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាល ជាមួយប្រតិភូដែលចូលរួមមហាសន្និបាត មិត្តភាពនៃសមាគមជនជាតិចិន និងអាណិកជនចិនពិភពលោកលើកទី១០ នៅវិមានសភាប្រជាជនក្រុងប៉េកាំង ព្រមទាំងតំណាងឱ្យមជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអ្នកទាំងអស់គ្នា ក៏ដូចជាសម្តែងការសួរសុខទុក្ខ យ៉ាងស្មោះចំពោះជនជាតិចិន និងអាណិកជនចិនលើពិភពលោក ។

លោក Shi Taifeng សមាជិកការិយាល័យនយោបាយ នៃមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងរណសិរ្សរួបរួម នៃមជ្ឈិមចិនបានថ្លែងសុន្ទរកថា ក្នុងពិធីបើកមហាសន្និបាត ដែលធ្វើឡើងនៅព្រឹកថ្ងៃដដែល ។ លោកបានលើកឡើងថា សង្ឃឹមជនជាតិចិននិងអាណិកជនចិន ទាំងឡាយនៅនាយសមុទ្រពួតដៃគ្នា ដើរឆ្ពោះទៅមុខដោយអង់អាចក្លាហាន ស្របតាមទស្សនៈបង្កើតសហគមន៍ រួមវាសនារបស់មនុស្សជាតិ សកម្មជំរុញសន្តិភាពពិភពលោក និងមេត្រីភាពរវាងចិននិងបរទេស ដើម្បីចារទំព័រថ្មីក្នុងដំណើរថ្មីនៃ ការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ និងការបង្កើតសហគមន៍រួមវាសនា របស់មនុស្សជាតិ ៕

To Top