វីយែន៖ តម្លៃប្រេងបានកើនឡើង សម្រាប់ថ្ងៃទីពីរនៅថ្ងៃអង្គារនេះ ដោយសារការព្រួយបារម្ភ អំពីការផ្គត់ផ្គង់បន្ទាប់ពីការរញ្ជួយដី បានបិទស្ថានីយនាំចេញដ៏សំខាន់មួយ នៅក្នុងប្រទេសតួកគី និងវាលនៅសមុទ្រខាងជើង បានបិទដោយមិននឹកស្មានដល់ ខណៈដែលតម្រូវការនៅក្នុងប្រទេសចិន ដែលជាប្រទេសនាំចូលធំបំផុត របស់ពិភពលោកមើលទៅនឹងកើនឡើង។ អនាគតប្រេងឆៅរបស់ប្រភេទ Brent បានកើនឡើង ៤០ សេន ឬ ០,៥ភាគរយ ដល់ ៨១,៣៩ ដុល្លារក្នុងមួយបារ៉ែល...
បរទេស៖ ប្រធានក្រុមហ៊ុនផ្គត់ផ្គង់ ថាមពលធំបំផុតរបស់ប្រទេសរុស្សី Rosneft លោក Igor Sechin កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសថា ប្រទេសរុស្សីមានបំណង និងបានត្រៀមខ្លួនរួចទៅហើយ ដើម្បីអាចផ្គត់ផ្គង់ប្រេងតាមតំរូវការ របស់ប្រទេសឥណ្ឌាដែលជាដៃគូធំបំផុតមួយ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ លោកបានបញ្ជាក់ប្រាប់ ទៅកាន់បណ្តាសារព័ត៌មានក្នុងស្រុក និងត្រូវបានយកមកចេញផ្សាយដោយ rt.com ថាក្រុមហ៊ុននឹងត្រៀមការងារ ឲ្យបានរួចរាល់ធ្វើយ៉ាងណា អាចផ្គត់ផ្គង់ប្រេងជូនប្រទេសឥណ្ឌា តាមតំរូវការក្នុងឆ្នាំថ្មីនេះ...
ភ្នំពេញ៖ លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិប្រចាំកម្ពុជា(UN Resident Coordinator Cambodia) បានសង្កេតឃើញថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ មានលក្ខណៈកាន់តែល្អប្រសើរច្រើន។ ក្នុងជំនួបពិភាក្សាការងារជាមួយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក Joseph...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រុមអ្នកជំនាញបានលើកឡើងថា កត្តារួមផ្សំគ្នាបានធ្វើឱ្យការរញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារប្រទេសតួកគី និងស៊ីរី កាលពីព្រឹកថ្ងៃចន្ទ ពិសេសសម្លាប់មនុស្ស រួមទាំងពេលវេលា ទីតាំង ខ្សែបន្ទាត់ខុសប្រក្រតី និងសំណង់អគារបាក់រលំ ។ មនុស្សជាង ៣.៧០០នាក់ ត្រូវបានសម្លាប់ដោយ...
បរទេស៖ ប្រភពដែលសុំមិន បញ្ចេញឈ្មោះពីអង្គភាពសារព័ត៌មាន The Sky News កាលពីថ្ងៃចន្ទបានធ្វើការ លើកឡើងថា អង់គ្លេសមកដល់ពេលនេះ គឺកំពុងស្ថិតនៅក្នុងស្ថានភាព ដែលមានបញ្ហាកង្វះខាតថវិកាជាច្រើន សម្រាប់បំពេញតាមផែនការយោធារបស់ខ្លួន។ ប្រភពដដែលបានបន្តថា ស្ថានភាពនេះនឹងបន្តកាន់តែអាក្រក់ឡើង ជាពិសេសក្រោយពេលដែល អង់គ្លេសកំពុងបន្តព្យាយាមចូល កាន់តែជ្រៅក្នុងការផ្គត់ផ្គង់ និងបំពាក់អាវុធកាន់តែច្រើនឡើង ទៅឲ្យប្រទេសអ៊ុយក្រែននោះ។ ប្រភពនេះក៏បានលើកឡើងទៀតថា អង់គ្លេសខ្លួនឯងកំពុងជួបបញ្ហា ប៉ុន្តែបែរជាបន្តធ្វើការផ្គត់ផ្គង់អាវុធ...
ភ្នំពេញ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឲ្យលោក ឈើតគាត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថៃ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។ សូមរំលឹកថា ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា-ថៃ គិតមកដល់ពេលបច្ចុប្បន្ន...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជានាថ្ងៃ៦ កុម្ភៈ សព្វព្រះរាជហឬទ័យស្តេចយាងជា ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបតាមរូបភាព ដែលជាព្រះរាជសមិទ្ធផលដ៏ថ្លៃថ្លា របស់ព្រះករុណាព្រះមហាក្សត្រ ដែលមានដូចជា អគារសិក្សា ផ្លូវលំ ស្រះទឹក និងអណ្តូងទឹក ព្រមទាំងប្រោសព្រះរាជទានដល់ប្រជារាស្ត្រ គ្រូបង្រៀន និងអាជ្ញាធរ ។ សមិទ្ធផលដែលព្រះមហាក្សត្រស្តេចយាង...
កំពង់ចាម៖ មានមនុស្ស ៣នាក់បានស្លាប់ និង២នាក់រងរបួស ដោយគ្រោះអគ្គីភ័យអស់ផ្ទះមួយខ្នង កាលពីវេលាទៀបភ្លឺ នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ នៅចំណុចភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ។ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គរបាន បានឲ្យដឹងថា នៅវេលាកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថាមាន ករណីនៅចំណុចដូចខាងលើ ។...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើងដោយបាន ការពារការសម្រេចចិត្តថា រង់ចាំរហូតដល់បាល់ឡុងរបស់ចិន ឆ្លងកាត់សហរដ្ឋអាមេរិក នៅមុនពេលបាញ់ទម្លាក់ ហើយខាងសេតវិមានបានអះអាងថា ចារកម្មដ៏មានតម្លៃកំពុងត្រូវបាន ដកចេញពីឧបករណ៍នោះ ។ ប្រទេសចិនអះអាងថា...
តួកគី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីដ៏ធំមួយ បានសម្លាប់មនុស្សជាង ៣.៧០០នាក់ នៅទូទាំងតំបន់នៃប្រទេសតួកគី និងភាគពាយព្យនៃ ប្រទេសស៊ីរីកាលពីថ្ងៃចន្ទ ដោយអាកាសធាតុរដូវរងាត្រជាក់ បានបន្ថែមទៅលើស្ថានភាព របស់មនុស្សរាប់ពាន់នាក់ដែលរងរបួស ឬគ្មានផ្ទះសម្បែង និងរារាំងដល់កិច្ចខិតខំប្រឹងប្រែង ស្វែងរកអ្នកដែលនៅរស់រានមានជីវិតផងដែរ ។ គ្រោះរញ្ជួយដីកម្រិត...