ថ្ងៃទី១៣ ខែមីនា តាមម៉ោងក្នុងតំបន់ មេដឹកនាំប្រទេសទាំង៣អាមេរិក អង់គ្លេសនិងអូស្ត្រាលីបានជួបប្រជុំគ្នា ហើយបានប្រកាសពីផែនការបំពាក់ នូវនាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរឱ្យអូស្ត្រាលី។ យោងតាមសេចក្តីថ្លែងការណ៍រួមរបស់ត្រីភាគី អាមេរិកនឹងលក់នាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែរថ្នាក់ “Virginia” ចំនួន៣គ្រឿង ទៅឱ្យប្រទេសអូស្ត្រាលីនៅដើមទសវត្សរ៍ឆ្នាំ៣០ នៃសតវត្សរ៍ទី២២ ហើយអាចនឹងបន្តលក់ ២គ្រឿងបន្ថែមទៀត។ ប្រទេសទាំង៣ ក៏មានគម្រោងសហការគ្នា ដើម្បីស្រាវជ្រាវនិងផលិតនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរប្រភេទថ្មីមួយ ដោយឈរលើមូលដ្ឋានបច្ចេកវិទ្យា...
ភ្នំពេញ៖ កម្មការិនីកម្មកររោងចក្រម្នាក់ ដែលបានយកកូនចេញ ហើយក្រុមគ្រូពេទ្យធ្វេសប្រហែស បណ្តាលឲ្យដាច់ពោះវៀន កាលពីប៉ុន្មានខែមុននោះ បានស្លាប់បាត់បង់ជីវិត នៅម៉ោង២និង១០នាទីរំលងអាធ្រាយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ ។ យោងតាមវេបសាយរបស់ unionwebs.org នាព្រឹកថ្ងៃ១៦ មីនានេះ បានឲ្យដឹងថា “ប្អូនស្រីដែលយកសពកូនក្នុងផ្ទៃអាយុ៤ខែ ហើយត្រូវក្រុមគ្រូពេទ្យសម្ភពដើមអង្គ្រង ធ្វើការធ្វេសប្រហែសបណ្តាលឲ្យដាច់ពោះវៀននោះ គាត់បានទទួលមរណភាព កាលពីវេលាម៉ោង២ និង១០នាទី...
“កសាងសមិទ្ធផលដែល មិនខកខានយុគសម័យ មិនខកខានប្រវត្តិសាស្ត្រ មិនខកបំណងប្រជាជនក្នុងដំណើរតស៊ូថ្មី ” លោក Xi Jinping បានថ្លែងបែបនេះក្នុងសុន្ទរកថា ក្នុងពិធីបិទសម័យប្រជុំលើកទីមួយនៃ សភាតំណាងប្រជាជន ទូទាំងប្រទេសចិននីតិកាលទី ១៤ ដើម្បីជាអំពាវនាវដល់ការបង្កើនការ កសាងប្រទេសជាតិនិងស្តារប្រជាជាតិឡើង វិញ ។ មិនខកខានទាំងបី ដែលលោក Xi Jinpingបានលើកឡើងនោះ បានបង្កើតជាប្រព័ន្ធសម្របសម្រួល...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ចាប់ពេលនេះតទៅ គណបក្សប្រជាជនកម្ពុជា ប្រកាសថា ខ្លួនជានិមិត្តរូបនៃការផ្លាស់ប្ដូរពិតប្រាកដនៅកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្រោយមានគណបក្សមួយ បានលើកឡើងថា ខ្លួនជានិម្មិតរូបនៃការផ្លាស់ប្តូរប្រទេសកម្ពុជា នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នៅព្រឹកថ្ងៃទី១៦...
ភ្នំពេញ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរ អាជ្ញាធរមានសមត្ថកិច្ច របស់រាជធានីភ្នំពេញដែលបាន យកចិត្តទុកដាក់បង្ការទប់ស្កាត់ បទល្មើសព្រហ្មទណ្ឌ និងគ្រោះថ្នាក់ចរាចរណ៍ ដោយបានថយចុះក្នុងខែកុម្ភៈកន្លង មកនេះ។ នេះជាការលើកឡើង របស់ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅសាលារាជធានីភ្នំពេញ នាថ្ងៃទី១៥ មីនានេះ។...
បរទេស៖ ក្រសួងការពារជាតិរបស់ ប្រទេសសណ្ឌាបាននិយាយថា កិច្ចព្រមព្រៀងទិញមីស៊ីលល្បឿនលឿន ជាងសំឡេងប្រភេទ BrahMos រយៈចម្ងាយឆ្ងាយចំនួន ជាង ២០០ គ្រាប់សម្រាប់កងទ័ពជើងទឹក ឥណ្ឌាគឺស្ថិតក្នុង “ដំណាក់កាលជឿនលឿនទៅមុខហើយ” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថាទីភ្នាក់ងារសារព័ត៌មាន ANI បានរាយការណ៍ថា ប្រព័ន្ធសព្វាវុធដែលត្រូវបានអភិវឌ្ឍ...
ភ្នំពេញ៖ ក្រុមហ៊ុនចិន Yunan Air Investment Cambodia កំពុងពន្លឿនការសាងសង់ព្រលានយន្តហោះ អន្ដរជាតិសៀមរាបអង្គរ ដើម្បីសម្រេចតាមផែនការគ្រោងទុក ដើម្បីអាចនឹងឲ្យបើកដំណើរការនៅខែតុលា ឆ្នាំ២០២៣ខាងមុខ ខណៈបច្ចុប្បន្ន សម្រេចបានការសាងសង់ជាង ៧៥ភាគរយហើយ។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា ។ មន្រ្តីនៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល រួមនិងថ្នាក់ដឹកនាំតាម ក្រុមហ៊ុនអាកាសចរណ៍សំខាន់ៗ ត្រូវបានអញ្ជើញទៅទស្សនកិច្ចស្វែងយល់ ពីដំណើរការសាងសង់ព្រលានយន្តថ្មី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បន្ដិចទៀតនឹងមានអ្នក(សម រង្ស៊ី)ច្រណែន ក្រោយឆាណែលតេឡេក្រាមរបស់សម្តេច ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក មានអ្នកភ្ជាប់ច្រើនជាងគេ ខណៈសម្ដេចថា ឆាណែលតេឡេក្រាមរបស់ ប្រធានាធិបតីអ៊ុយក្រែន លោក Zalensky បានជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក។ លោក សម រង្ស៊ី...
ភ្នំពេញ៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងពិព័រណ៍ ថ្មគោលព្រះពាន់បុរាណនៃព្រះពុទ្ធសាសនា រចនាប័ទ្មបាយ័ន១ផ្ទាំងធ្វើពីថ្មភក់ ដែលទំនងកសាងឡើង នៅអំឡុងចុងសតវត្សរ៍ទី១២ នៃគ្រីស្ដសករាជ ដើម្បីឱ្យសាធារណជន សិស្ស និស្សិត ព្រមទាំងក្រុមអ្នកស្រាវជ្រាវបានឃើញ និងអាចមកសិក្សាផងស្វែងយល់ផង ។ នេះបើតាងហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា ។ មគ្គទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរលោក វឿន វិបុលសុខុម ឱ្យដឹងថា ផ្ទាំងចម្លាក់ថ្មភក់...
ភ្នំពេញ៖ «សមរាត្រី» ន័យសាមញ្ញ គឺរយៈពេលថ្ងៃ និងយប់ស្មើគ្នាត្រូវនឹងព្រឹត្តិការណ៍ ព្រះអាទិត្យរះនៅចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ ពីគុកតារាជនឹងកើតឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ខាងមុខ។ យោងតាមហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ មីនានេះ បានឲ្យដឹងថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្ត សម្រាប់ឆ្នាំ២០២៣នេះ អាចកើតមាន២ដងក្នុង១ឆ្នាំ គឺនៅថ្ងៃទី២១ ខែមីនាម្ដង...