បរទេស៖ ក្រសួងការពារជាតិស៊ីរីបាននិយាយថា អាកាសយានដ្ឋានអន្តរជាតិ Damascus ត្រូវបានបង្ខំឱ្យផ្អាកប្រតិបត្តិការ នៅព្រឹកថ្ងៃចន្ទ បន្ទាប់ពីការវាយប្រហារដោយកាំជ្រួច របស់អ៊ីស្រាអែលបានធ្វើឱ្យ ទាហានពីរនាក់ស្លាប់ និងខូចខាតសម្ភារៈបរិក្ខារនានា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិស៊ីរី បានសរសេរក្នុងសារបង្ហោះលើ Facebook ថា យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារលើអាកាសយានដ្ឋាន...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានទស្សន៍ទាយពីជ័យជម្នះ ក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ីនៅឆ្នាំក្រោយ ដោយលើកឡើងថា វានឹងមកដោយការខិតខំ ប្រឹងប្រែងជាជាងអព្ភូតហេតុ ក៏ដូចជាជំនួយពីដៃគូបរទេស។ លោក ហ្សេឡិនស្គី បានលើកឡើងថា “ថ្ងៃនេះមានបំណងប្រាថ្នាតែមួយគត់។ ហើយវានឹងក្លាយជាការពិត មិនមែនដោយអព្ភូតហេតុនោះទេ ប៉ុន្តែតាមរយៈការងាររបស់យើង ការតស៊ូរបស់យើង ជំនួយទៅវិញទៅមក និងមនុស្សជាតិ “រីករាយឆ្នាំថ្មី! ឆ្នាំនៃជ័យជំនះរបស់យើង”...
ហ្សឺណែវ៖ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថានៅឆ្នាំនេះនឹងមាន ភាពតឹងតែងជាងឆ្នាំ២០២២ សម្រាប់សេដ្ឋកិច្ចពិភពលោកភាគច្រើន ខណៈដែលសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិន មើលឃើញថា មានកំណើនយឺត។ នាយកគ្រប់គ្រង IMF លោកស្រី Kristalina Georgieva បានឲ្យដឹងថាឆ្នាំ២០២៣ នឹងក្លាយជា “ឆ្នាំដ៏លំបាក” ដោយមួយភាគបីនៃសេដ្ឋកិច្ចពិភពលោក ត្រូវបានគេរំពឹងថា នឹងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច...
ដាម៉ាស់៖ កងទ័ពស៊ីរីបានឲ្យដឹងថា មីស៊ីលរបស់អ៊ីស្រាអែល បានសម្លាប់ទាហានពីរនាក់ ហើយបានធ្វើឱ្យអាកាសយានដ្ឋាន ទីក្រុងដាម៉ាស់ លែងដំណើរការជាលើកទីពីរ ក្នុងរយៈពេលមួយឆ្នាំ។ យោធាស៊ីរីនិយាយថា មីស៊ីលរបស់អ៊ីស្រាអែល បានសម្លាប់ទាហានស៊ីរីយ៉ាងតិចពីរនាក់ ហើយបានធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិ ដ៏សំខាន់របស់ប្រទេសនេះលែង ដំណើរការជាបណ្តោះអាសន្ន។ យោធាបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា កាំជ្រួចបាញ់បង្ហោះតាមអាកាស បានមកពីទិសដៅនៃបឹង Tiberias ក្នុងប្រទេសអ៊ីស្រាអែល នៅម៉ោងប្រហែល ២ទៀបភ្លឺ...
បាងកក៖ ក្នុងនាមជាប្រទេសមួយ ក្នុងចំនោមប្រទេសដែលពឹងផ្អែក លើវិស័យទេសចរណ៍ជាច្រើន ប្រទេសថៃ កំពុងទន្ទឹងរង់ចាំការត្រឡប់មកវិញ នៃភ្ញៀវទេសចរចិន បន្ទាប់ពីមានការប្រកាសកាលពីពេលថ្មីៗនេះ របស់ប្រទេសចិន អំពីការបន្ធូរបន្ថយការរឹតបន្តឹង លើជើងហោះហើរអន្តរជាតិ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក Phiphat Ratchakitprakarn បានប្រាប់កាសែត កាលពីថ្ងៃសៅរ៍ថា “យើងមានសេចក្តីសោមនស្សរីករាយណាស់ ដែលបានដឹងថា ប្រទេសចិន នឹងអនុវត្តវិធានការត្រួតពិនិត្យព្រំដែនថ្មី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាក្រុមយោធា របស់ប្រទេសរុស្សីប្រមាណជា ៨២នាក់ ដែលត្រូវបានដោះលែងចេញពី ទីតាំងគ្រប់គ្រងដោយប្រទេសអ៊ុយក្រែន នៅចំថ្ងៃបុណ្យឆ្លងឆ្នាំសកល ក្រោយការចរចាគ្នារវាងភាគីទាំងពីរ។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយក្រសួងការពារជាតិនៃ ប្រទេសរុស្សីបានឲ្យដឹងដែរថា ក្រុមអ្នកទោសសង្គ្រាមទាំងនោះ នឹងត្រូវធ្វើដំណើរមកដល់ទីក្រុងមូស្គូ តាមរយៈជើងហោះហើររបស់រុស្សី ដើម្បីអាចធ្វើការត្រួតពិនិត្យមើល ថែសុខភាពឡើងវិញ។ ខាងភាគីរបស់អ៊ុយក្រែន ក៏បានប្រកាសដែរបន្តិចក្រោយមកថា ការដោះដូរអ្នកទោសគ្នា រវាងប្រទេសរុស្សីនិងអ៊ុយក្រែន...
តេហរ៉ង់ៈ ក្រសួងការបរទេសនៃប្រទេសអ៊ីរ៉ង់កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការប្រកាសថា មន្ត្រីអាមេរិកចំនួន ៦០នាក់ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីខ្មៅ របស់រដ្ឋាភិបាលក្រុងតេហរ៉ង់ ដោយសារពួកគេមានជាប់ពាក់ព័ន្ធ ទៅនឹងផែនការធ្វើអត្តឃាត មន្ត្រីយោធាកំពូលរបស់អ៊ីរ៉ង់ នាពេលកន្លងមកគឺលោក Qassem Soleimani ។ ថ្លែងទៅកាន់ក្រុងអ្នកកាសែត តាមបណ្តាញទូរទស្សន៍ក្នុងគំរប់ខួប នៃការធ្វើឃាតរយៈពេល ៣មកហើយរបស់លោកមេបញ្ជាការនោះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានថ្លែងថា...
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួង នឹងផ្តល់ការលើកទឹកចិត្តដល់សាលារៀនណា ដែលបាននិងកំពុងអនុវត្ត កំណែទម្រង់កម្រិតសាលារៀនបានល្អ ដូចជា ការលើកកម្ពស់គុណភាព ប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ជាដើម។ ក្នុងពិធីបើកបវេសនកាលជានិមិត្តរូប ឆ្នាំសិក្សា២០២២-២០២៣ បានប្រព្រឹត្តទៅនៅវិទ្យាល័យ ហ៊ុន...
នៅថ្ងៃទីមួយនៃឆ្នាំថ្មីឆ្នាំសកល ២០២៣ ប្រជាជននៅគ្រប់ទិសទីលើទូទាំងពិភពលោក បានរួមគ្នាសន្យាក្តីបំណង ចំពោះសន្តិភាពនិងការអភិវឌ្ឍ ។ មុនចូលឆ្នាំថ្មីឆ្នាំសកល លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំសកល ២០២៣ ដោយសង្កត់ធ្ងន់ថា នាពេលបច្ចុប្បន្ននេះ ប្រទេសចិនបាននិងកំពុងរក្សាការ ប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធ ជាមួយពិភពលោក ប្រទេសចិននាពេលអនាគត នឹងមានភាពកាន់តែល្អបវរ ហើយសូមជូនពរពិភពលោកមាន សន្តិភាពនិងភាពស្រស់បំព្រង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ចំពោះភ្ញៀវទេសចរចិន មកទស្សនាប្រទេសកម្ពុជា ក្រោយពីចិន បើកប្រទេសឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩ មានភាពធូរស្រាល។ នាឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ រួមជាមួយ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ...