ព័ត៌មានអន្តរជាតិ

ចាប់ឃាត់ខ្លួនពលរដ្ឋអាមេរិក ក្រោយរកឃើញថា បានជួយដល់រុស្ស៊ី

បរទេស៖ ពលរដ្ឋជនជាតិអាមេរិក ២នាក់ ត្រូវបានកាសែតបរទេសចេញផ្សាយថា ត្រូវបានចាប់ខ្លួនក្រោយរកឃើញថា បានលួចនាំយកសំភារៈជាឧបករណ៍ទំនើបៗ នៅក្នុងវិស័យអាកាសចរជាច្រើន ទៅកាន់ប្រទេសរុស្សី។

សកម្មភាពនេះត្រូវបានអាមេរិក ចោទប្រកាន់ថាជាអំពើរំលោភបំពាន ទៅលើនឹងច្បាប់កម្មសិទ្ធ និងជាពិសេសកិច្ចការងារសំងាត់ របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន ខណៈដែលអាមេរិកកំពុងបន្ត ដាក់ទណ្ឌកម្មទៅលើការនាំចេញទំនិញជាច្រើន ប្រភេទទៅឲ្យប្រទេសភាគីក្នុងតំបន់ជម្លោះ។

បុរសជនជាតិអាមេរិកពីរនាក់នេះ ត្រូវបានចោទប្រកាន់ពីបទសមគំនិត នាំចេញទំនិញគ្រប់គ្រងដោយគ្មានអាជ្ញាប័ណ្ណ និងក្លែងបន្លំទៅកាន់ប្រទេសរុស្សី ហើយបើពួកគេត្រូវបាន ចោទប្រកាន់បានសម្រេចមែននោះ ពួកគេប្រឈមមុខនឹងការផ្តន្ទាទោស ដាក់ពន្ធនាគារអតិបរមាចំនួន ២០ឆ្នាំជាមិនខាន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top