បរទេស៖ គ្រោះថ្នាក់ក្នុងសប្តាហ៍នេះ គឺជាគ្រោះមហន្តរាយរថភ្លើងដ៏អាក្រក់បំផុត ដែលប្រទេសក្រិកបាន ជួបប្រទះក្នុងរយៈពេលជាង ៥០ ឆ្នាំ។ នៅឆ្នាំ ១៩៦៨ រថភ្លើងដឹកអ្នកដំណើរពីរ បានបុកគ្នានៅជិតទីក្រុង Corinth ដោយបានសម្លាប់អ្នកដំណើរ ៣៤ នាក់ និងជាង ១២០ នាក់ផ្សេងទៀតរងរបួស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែមីនា...
ប៉េកាំង៖ ការស៊ើបអង្កេតដែលធ្វើឡើង ដោយសហរដ្ឋអាមេរិក លើបាឡុងស៊ីវិលគ្មានមនុស្សបើក របស់ចិនដែលវង្វេងនោះ ខ្វះភាពជឿជាក់ និងវត្ថុបំណង ដោយគ្រាន់តែបម្រើផលប្រយោជន៍ នយោបាយរបស់ភាគីអាមេរិក ដើម្បីលាបពណ៌ចិន នេះបើតាមការលើកឡើងរបស់អ្នកជំនាញ ខាងទំនាក់ទំនងចិន-អាមេរិក បានប្រាប់កាសែតស៊ីនហួ។ លោក Wang Wen នាយកប្រតិបត្តិនៃ មជ្ឈមណ្ឌលស្រាវជ្រាវការផ្លាស់ប្តូរ ប្រជាជនទៅប្រជាជននៅសាកលវិទ្យាល័យ Renmin នៃប្រទេសចិនបានឲ្យដឹងថា មិនមានច្បាប់អន្តរជាតិជាក់លាក់ណាមួយ...
ស្របពេលបច្ចេកវិទ្យាកាន់តែ ទំនើបស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យការងារក៏កាន់តែ ទំនើប ដែលបានវិវដ្ដស្ទើរទាំងស្រុង ពីការដាក់ពាក្យការងារផ្ទាល់(CV) មកជាការដាក់ ពាក្យការងារ និងសម្ភាស តាមរយៈអនឡាញ (Online) វិញ ដែលក្នុងនោះមានតែ ក្រុមហ៊ុន មួយគត់គឺ Cambojob។ ពិបាករកការងារធ្វើ? គ្មានទំនុកចិត្ត? មិនចេះរៀបចំ CV តាមបែបស្តង់ដា? គ្មានអ្នកប្រឹក្សាយោបលការងារ?...
ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងតបទៅករណីមួយ ដែលហាមមិនឲ្យប្រជាពលរដ្ឋចុះទៅស្ទូចត្រី នៅស្ទឹងព្រែកត្នោត ក្នុងទឹកដីខេត្តកណ្តាលថា ពុំហាមនោះទេ។ តាមរយៈបណ្តាញហ្វេសប៊ុក នារាត្រីថ្ងៃ២៨ កុម្ភៈដែលលោក ឌិត ទីណា ស៊ែរបន្តពីអាខោនឈ្មោះ “ Na Rith” ដែលបានសរសេរថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសអ៊ីរ៉ង់លោក Amir Abdollahian កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងដោយស្តីបន្ទោស ទៅឲ្យសហរដ្ឋអាមេរិកថា បានធ្វើការត្រួតពិនិត្យ និងប្រើប្រាស់គោលនយោបាយ មិនត្រឹមត្រូវដែលនាំឲ្យមានការជាប់គាំង ផ្នែកកិច្ចការងារចរចា កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ លោក Amir Abdollahian បានថ្លែងបែបនេះនៅក្នុងកម្មវិធី នៃកិច្ចប្រជុំថ្នាក់កំពូលមួយ ដែលរៀបចំធ្វើឡើងនៅក្នុងទីក្រុង Geneva ប្រទេសស្វីសហើយបានបញ្ជាក់ទៀតថា ប្រសិនគ្រប់ភាគីបានកំណត់...
ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាល នឹងពិចារណាតម្លៃលិខិតឆ្លងដែន (ប៉ាស្ព័រ) ឲ្យមានតម្លៃសមស្របណាមួយ ព្រោះមានប្រជាពលរដ្ឋត្អូញត្អែរ ថា មានតម្លៃថ្លៃពេក។ ការធ្វើលិខិតឆ្លងដែនធម្មតា ដែលប្រើសេវារយៈពេល ២០ថ្ងៃ គេត្រូវបង់ថ្លៃ ១០០ដុល្លារ ខណៈសេវារយៈពេល ១០ថ្ងៃមានតម្លៃ ១៥០ដុល្លារ។...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា បណ្តាប្រទេសលោកខាងលិច នឹងមិនមានវិធីសាស្ត្រអ្វីលើស អំពីការប្រើប្រាស់ក្រុមជ្រុលនិយម ដើម្បីធ្វើការប្រឆាំងជាមួយនឹងប្រទេសរុស្សីឡើយ ហើយពេលនេះកំពុងបន្តធ្វើវាដដែល នៅក្នុងជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។ ប្រធានាធិបតីរុស្សីរូបនេះដដែល បានអះអាងនិងពន្យល់ទៀតថា ទីភ្នាក់ងារសំងាត់របស់ប្រទេសលោកខាងលិច បានប៉ុនប៉ងក្នុងការរៀបចំ និងកសាងបណ្តាញក្រុមភេវរកម្មឡើងវិញ ចេញពីក្នុងប្រទេសរុស្សី។ លោក Putin បានបន្តទៀតថា៖ បច្ចុប្បន្នការងារប្រយុទ្ធប្រឆាំង...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃម្សិលមិញនេះ បានចេញសេចក្តីប្រកាស ព្រមានប្រទេសចិនសាជាថ្មី អំពីផលប៉ះពាល់នានាប្រសិនបើ រដ្ឋាភិបាលក្រុងប៉េកាំងនឹង ធ្វើការគាំទ្រអាវុធទៅឲ្យ ប្រទេសរុស្សីក្នុងជម្លោះនៅអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍របស់ មន្ត្រីជាន់ខ្ពស់រូបនេះបានធ្វើឡើង នៅក្នុងអំឡុងពេលដែលគាត់ កំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេសកាហ្សាស្ថាន កាលពីថ្ងៃអង្គារម្សិលមិញ និងក៏ជាផ្នែកមួយនៃដំណើរទស្សនកិច្ច របស់គាត់ទៅកាន់តំបន់អាស៊ីកណ្តាលផងដែរ ។ នៅក្នុងជំនួបគ្នាលើកនេះលោក Blinken...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងដោយសង្កត់ធ្ងន់ថា មន្ត្រីការទូតកម្ពុជាត្រូវប្រើប្រាស់ការទូត បែបឌីជីថលឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅប្រមូលផ្ដុំ និងពង្រីកអំណាចទន់ ឬ Soft Power ដើម្បីការពារ និងលើកកម្ពស់ផលប្រយោជន៍របស់ជាតិយើង ។ ក្នុងសិក្ខាសាលាស្តីពី «ការពង្រឹងសមត្ថភាពជំនាញឌីជីថល សម្រាប់មន្ត្រីការទូតកម្ពុជា» នៅថ្ងៃទី២៨...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ចិញ្ចឹមសត្វកម្រជិតផុតពូជ សម្រាប់ភ្ញៀវទេសចរទស្សនា ដើម្បីទទួលកម្រៃពីទេសចរណ៍ផងដែរ។ ការស្នើរបស់សម្តេចនេះ ក្រោយពីមានក្រុមគ្រួសារមួយ បានចិញ្ចឹមសត្វក្ងោកដែលជា សត្វជិតផុតពូជអស់រយៈកាលយូរល្មមដែរ ប៉ុន្តែកាលពីថ្ងៃ២០ កុម្ភៈ មានមន្រ្តីនៃរដ្ឋបាលព្រៃឈើ ចាប់ដកហូតយកមកទុកសួនសត្វភ្នំតាម៉ៅ ដោយចោទថា ការចិញ្ចឹមនេះខុសច្បាប់ ។ ក្រោយកើតរឿងហេតុ ដោយសារទទួលសារពីពលរដ្ឋ...