បរទេស៖ រដ្ឋាភិបាលទីក្រុង Warsaw មកដល់ពេលនេះកំពុងតែបន្ត ដាក់សំពាធទៅលើរដ្ឋាភិបាលទីក្រុង Berlin ដើម្បីអាចអនុញ្ញាតិឲ្យប៉ូឡូញក្នុងការ ផ្គត់ផ្គង់រថក្រោះជួរមុខប្រភេទ Leopard 2 ដែលជារថក្រោះផលិតនៅអាល្លឺម៉ង់ នោះទៅឲ្យអ៊ុយក្រែនបាន។ ការប្រកាសដែលធ្វើឡើង ដោយនាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawieki ក៏បានលើកឡើងដែរថា រដ្ឋាភិបាលរបស់លោកកំពុង ទន្ទឹងរងចាំការសម្រេចចិត្តរបស់អាល្លឺម៉ង់ ក្នុងការអនុញ្ញាតិលើកនេះ ប៉ុន្តែក្នុងនោះប៉ូឡូញក៏មានសិទ្ធ ក្នុងការសម្រេចចិត្ដដោយខ្លួនឯងបានដែរ។...
ភ្នំពេញ៖ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. ប្រចាំរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យ ស្តង់លក់ផលិតផលសមុទ្រស្រស់ នៅម្តុំត្រឡោកបែក ដើម្បីយកគំរូមកវិភាគរកវត្តមានសារធាតុ គីមីហាមឃាត់ ដោយប្រើប្រាស់រថយន្តពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ ជាលទ្ធផលរកឃើញ បង្គាចាក់ចាហួយ ១៨០គីឡូក្រាម ។ ការចុះត្រួតពិនិត្យនេះ ធ្វើឡើងដោយអនុវត្តអនុសាសន៍ ណែនាំរបស់លោក ប៉ាន សូរស័ក្តិ...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃកម្ពុជា បានស្នើបណ្តាប្រទេសនានា រួមគ្នាស្រាវជ្រាវ និងបង្ក្រាបមេខ្យល់ ដែលប្រព្រឹត្តបទល្មើស អំពើជួញដូរមនុស្សគ្រប់ទម្រង់ សំដៅកាត់ផ្តាច់បទល្មើសនេះ ឱ្យមានប្រសិទ្ធភាព។ ក្នុងពិធីផ្សព្វផ្សាយការងារគ្រប់គ្រង ហត្ថពលកម្មបរទេសនៅកម្ពុជា នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់អាជ្ញាធររាជធានី-ខេត្ត...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា គិតមកដល់ពាក់កណ្ដាលខែមករា ឆ្នាំ២០២៣ អាជ្ញាធរ ទទួលពាក្យបណ្ដឹងអំពើជួញដូរមនុស្ស, ជួញដូរពលរកម្ម និងពលកម្មផ្លូវភេទចំនួន ៧០៧ករណី ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន ១២០នាក់ និងបិទក្រុមហ៊ុនដែលប្រព្រឹត្តល្មើសចំនួន៥ ផងដែរ។ នាឱកាសអញ្ជើញផ្សព្វផ្សាយការងារ គ្រប់គ្រងហត្ថពលកម្មបរទេស នៅកម្ពុជា នាថ្ងៃទី២០...
បរទេស៖ ប្រទេស ប៊ុលហ្គារី កំពុងដំណើរការគម្រោងផ្គត់ផ្គង់អាវុធ និងប្រេង ដោយសម្ងាត់ ទៅឱ្យប្រទេសអ៊ុយក្រែនពេញមួយរដូវផ្ការីក និងរដូវក្តៅឆ្នាំ ២០២២, នេះបើតាមកាសែត Die Welt របស់អាល្លឺម៉ង់បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីអ៊ុយក្រែន និងអតីតប៊ុលហ្គារី។ ប្រទេសនេះត្រូវបានចាត់ទុកថា ជាប្រទេសមួយក្នុងចំណោមសមាជិកណាតូមួយចំនួន ដែលរួមជាមួយនឹងហុងគ្រីផងដែរ បានប្រឆាំងជាសាធារណៈ ចំពោះការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ចំពេលមានជម្លោះដែល កំពុងបន្តរបស់ទីក្រុងគៀវ...
បរទេស៖ តាមការទាមទារសម្រាប់ទីក្រុងប៊ែកឡាំង ឱ្យយល់ព្រមលើការដឹកជញ្ជូន រថក្រោះប្រយុទ្ធសំខាន់ Leopard ទៅកាន់ទីក្រុងគីវ បានគំរាមកំហែងធ្វើឱ្យសម្ព័ន្ធភាព ដែលកំពុងគ្រប់គ្រងប្រទេសអាល្លឺម៉ង់ឱ្យបែកបាក់, ក្រុមមន្ត្រីជាន់ខ្ពស់បាននិយាយថា សហរដ្ឋអាមេរិកគួរតែ យល់ព្រមបញ្ជូនរថក្រោះ Abrams របស់ខ្លួនទៅឱ្យអ៊ុយក្រែនជាមុនសិន នេះបើយោងតាមកាសែត Wall Street Journal ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមករា...
ហ្សាកាតា៖ ទីភ្នាក់ងារអាកាសធាតុបានឲ្យដឹងថា ការរញ្ជួយដីកម្រិត ៧,១ រ៉ិចទ័រ បានវាយប្រហារនៅខេត្ត North Sulawesi ភាគកណ្តាលប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃពុធនេះ ប៉ុន្តែមិនមានរបាយការណ៍អំពីការខូចខាត ឬអ្នកស្លាប់បាត់បង់ជីវិតនោះទេ។ ការរញ្ជួយដីបានកើតឡើងនៅម៉ោង ១ រសៀល។ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសបានឲ្យដឹងថា ជាមួយនឹងចំណុចកណ្តាល របស់វាស្ថិតនៅចម្ងាយ ១៤១គីឡូម៉ែត្រភាគអាគ្នេយ៍នៃអនុស្រុក Melonguane...
បរទេស៖ ប្រធានចារកម្មរបស់ប្រទេសរុស្សីលោក Sergey Naryshkin កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការបកស្រាយ និងពន្យល់ពីមូលហេតុសំខាន់ៗ ដែលនាំឲ្យរដ្ឋាភិបាលទីក្រុងគៀវមិនអាច ផ្សារភ្ជាប់ខ្លួនឯងទៅជាមួយនឹង កិច្ចចរចាដើម្បីសន្តិភាពណាមួយ បានជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គុ ដោយសារតែក្នុងនោះមានការរារាំង ពីខាងក្រោយពីសំណាក់អាមេរិកនិ ងបណ្តាប្រទេសលោកខាងលិច ជាច្រើនផ្សេងទៀត។ លោក Naryshkin បានថ្លែងប្រាប់ទៅកាន់ បណ្តាញសារព័ត៌មានក្នុងស្រុកថា ក្រុមអ្នកដឹកនាំក្រៅប្រទេស ដែលស្ថិតពីក្រោយរបបដឹកនាំ របស់អ៊ុយក្រែនមិនព្រមអនុញ្ញាតិឲ្យ...
បរទេស៖ យោងតាមទិន្នន័យដែលបានមកពី Vortexa កាលពីថ្ងៃអង្គារម្សិលមិញនេះ បានបង្ហាញឲ្យយើងឃើញថាទំហំនៃការបញ្ជាទិញប្រេងឆៅ ពីរុស្សីដោយប្រទេសឥណ្ឌា មានកំណើនកើនឡើងខ្លាំងបំផុត ក្នុងខែធ្នូកន្លងទៅនេះដែលវាបានធ្វើឲ្យអត្រាកំណើនប្រចាំឆ្នាំ មានរហូតទៅដល់៣៣ដង។ ប្រទេសឥណ្ឌាគឺជា អ្នកនាំចូលប្រេងធំបំផុតលេខ៣ របស់ពិភពលោកដោយក្នុងនោះ គិតជាតួលេខប្រចាំថ្ងៃកាលពីឆ្នាំទៅឥណ្ឌា អាចធ្វើការបញ្ជាទិញ ប្រេងបានរហូតទៅដល់ ១.២លានបារ៉ែល ក្នុងមួយថ្ងៃហើយក៏បានធ្វើឲ្យរុស្សី ក្លាយទៅជាអ្នកផ្គត់ផ្គង់ប្រេងធំបំផុតរបស់រុស្សី ជំនួសឲ្យអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ាក់អស់រយៈពេលជាច្រើនខែ កន្លងមកហើយដែរ។ គួរឲ្យដឹងដែរថាក្រុមហ៊ុន...
គៀវ៖ អគ្គនាយក IAEA លោក Rafael Mariano Grossi បានឲ្យដឹងថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានបង្កើតបេសកកម្មគាំទ្រ និងជំនួយនៅរោងចក្រថាមពលនុយក្លេអ៊ែរ Pivdennoukrainsk (NPP) នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ លោក Grossi បានសរសេរនៅលើបណ្ដាញ Twitter បន្ទាប់ពីពិធីលើកទង់ជាតិនៅឯរោងចក្រថា “យើងនៅទីនេះ ដើម្បីជួយធានាសុវត្ថិភាព...