បរទេស៖ លោករដ្ឋមន្ត្រីការបរទេស នៃប្រទេសស៊ែប៊ីលោក Ivica Dacic ដែលបានថ្លែងប្រាប់ទៅកាន់ សមភាគីតួគីលោក Mevlut Cavusoglu កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានលើកឡើងថា ជំហរបស់ស៊ែប៊ីគឺនៅដដែល ចំពោះទណ្ឌកម្មប្រឆាំងនឹង ប្រទេសរុស្សីដាច់ខាតមិនចូលរួម ការដាក់ទណ្ឌកម្មដើម្បីប្រឆាំងរុស្សីឡើយ។ សេចក្តីលើកឡើងរបស់រដ្ឋមន្ត្រីរូបនេះ បានធ្វើឡើងបន្ទាប់ពីសភាអឺរ៉ុប កាលពីសប្តាហ៍មុនបានធ្វើការ ទាមទារឲ្យរដ្ឋាភិបាលទីក្រុង Belgrades ក្នុងការទទួលការអនុវត្ត និងដាក់ទណ្ឌកម្ម...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានធ្វើការព្រមានចាត់វិធានការតាមផ្លូវច្បាប់លើ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រសិនបើមិនផ្តល់របាយការណ៍សកម្មភាព និងហិរញ្ញវត្ថុឆ្នាំ២០២២ មកដល់ក្រសួងឱ្យមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុននេះ។ យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ផ្ញើទៅលោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ...
បរទេស៖ អគ្គមេបញ្ជាការកងទ័ពរុស្ស៊ី លោកឧត្តមសេនីយ Valery Gerasimov បាននិយាយថា ទីក្រុងមូស្គូមានបំណងបង្កើតតំបន់យោធាថ្មី និងប្រមូលផ្តុំអង្គភាពថ្មីៗ ដើម្បីទប់ទល់នឹងការគម្រាមកំហែងខ្លាំងបំផុត ផ្នែកសន្តិសុខដែលខ្លួនប្រឈមមុខ រួមទាំងសង្រ្គាមកូនកាត់នៅអ៊ុយក្រែន ក៏ដូចជា ប្រទេសហ្វាំងឡង់ និង ស៊ុយអែត ដែលមានសក្តានុពល ចូលរួមជាមួយអង្គការណាតូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣...
ស្ដុកហូម៖ រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសហ្វាំងឡង់ ត្រូវតែពិចារណាចូលរួមជាមួយណាតូ ដោយគ្មានប្រទេសស៊ុយអែត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ លោក Pekka Haavisto បានធ្វើការអត្ថាធិប្បាយបន្ទាប់ពី ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានលើកឡើងថា ប្រទេសនេះនឹងមិនគាំទ្រការដេញថ្លៃរបស់ស៊ុយអែតនោះទេ បន្ទាប់ពីគម្ពីគូរ៉ាត្រូវបានដុតនៅខាងក្រៅស្ថានទូតរបស់ខ្លួននៅទីក្រុងស្ដុកហូម។ លោក...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ តាមប្រព័ន្ធអ៊ីនធឺណេតនៅថ្ងៃអង្គារ ដើម្បីគាំទ្រដល់វិស័យ ថាមពលរបស់អ៊ុយក្រែន។ ក្រសួងការបរទេសបានឲ្យដឹងថា កិច្ចប្រជុំដែលបិទដោយសារព័ត៌មាន នឹងមានការចូលរួមពី ប្រធានកិច្ចការបរទេសផ្សេងទៀត នៃក្រុមសេដ្ឋកិច្ចប្រជាធិបតេយ្យ សំខាន់ៗចំនួន៧ និងដៃគូសំខាន់ៗផងដែរ។ លោក Hayashi...
ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញសំណេះសំណាល និងប្រគល់រង្វាន់ម៉ូតូជូនដល់ សិស្សប្រឡងជាប់និទ្ទេស A ចំនួន១៧រូប នៅខេត្តស្វាយរៀង ក្នុងការប្រឡសញ្ញាបត្រ មធ្សមសិក្សាទុតិយភូមិ ឆ្នាំ២០២២ ។ លោកអភិបាលខេត្តបានថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគទាន ជាមួយរដ្ឋបាលខេត្ត...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោក អូលីវីយេ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូអមនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
ភ្នំពេញ៖ ក្រសួងការបរទេសខ្មែរ បានប្រកាសច្រាន ចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់គណនីតេឡេក្រាមឈ្មោះ «Demografiya upala» ដែលថា កម្ពុជាបានផ្ដល់ជំនួយយោធា សម្រាប់អ៊ុយក្រែន ។ នេះបើតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៤ មករា ។ សេចក្តីថ្លែងការណ៍ដដែលក៏បានជំរុញឱ្យបណ្តាញ Telegramឈ្មោះ “Demografiya upala” កែតម្រូវការចុះផ្សាយមិនត្រឹមត្រូវនេះ ព្រោះបានធ្វើឲ្យប៉ះពាល់ដល់កម្ពុជា ក្នុងនាមជាប្រទេសស្រលាញ់សន្តិភាព ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់...
បរទេស៖ អតីតភ្នាក់ងារស៊ើបការណ៍សំងាត់ របស់អាមេរិកលោក Charles McGonigal ត្រូវបានប៉ូលីសអាមេរិក ចាប់ឃាត់ខ្លួននិងកាត់ទោស បន្ទាប់ពីបានរកឃើញថា បុរសរូបនេះបានជួយដល់ កិច្ចការងារជាច្រើនរបស់សេដ្ឋីជនជាតិ រុស្សីដែលមានឈ្មោះថា Oleg Deirpaska ក្នុងការគេចវេសចេញពីទណ្ឌកម្ម និងអាចប្រមូលយកលុយមួយចំនួនផង។ លោក McGonigal អតីតភ្នាក់ងារសំងាត់អាមេរិក ទទួលបន្ទុកកិច្ចការងារស៊ើបការណ៍សំងាត់ ជនជាតិរុស្សីត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ...
បរទេស៖ ក្រសួងការបរទេសនៃ ប្រទេសរុស្សីកាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការអះអាងថា រដ្ឋាភិបាលទីក្រុងមូស្គូ នឹងជៀសមិនរួចឡើយក្នុងការ ឆ្លើយតបទៅនឹងប្រទេសបារាំង ចំពោះការសម្រេចចិត្ត បង្កកទ្រព្យសម្បតិ្តរបស់ អង្គភាពសារព័ត៌មានរុស្សី RT ដែលចេញផ្សាយជាភាសាបារាំងនោះ។ ចំណាត់ការដែលត្រូវបានគេដឹងថា ត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលទីក្រុងប៉ារីស កាលពីសប្តាហ៍កន្លងទៅនោះ គឺជាអ្វីដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ចុងក្រោយរបស់សហភាពអឺរ៉ុប ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងប្រទេសរុស្សីដោយក្នុងនោះមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាច្រើនកញ្ចប់ និងដំណាក់កាលរួចមកហើយ។ អ្នកនាំពាក្យរបស់ ក្រសួងការបរទេសលោកស្រី...