ភ្នំពេញ៖ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) អគ្គលេខាធិការអង្គការ សហប្រជាជាតិ បានលើកឡើងយ៉ាងខ្លីថា ស្ថានភាពមនុស្សធម៌ នៅមីយ៉ាន់ម៉ា នៅតែគ្មានសង្ឃឹមអាចងើបរួច ។ នេះបើតាមការចុះផ្សាយ របស់ក្រសួងព័ត៌មាន ។ ការលើកឡើងរបស់អគ្គលេខាធិការ UN បែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១២ វិច្ឆិកានេះ...
ញូវយ៉ក៖ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល ស្តីពីអាកាសធាតុរបស់ អង្គការសហប្រជាជាតិ ដែលកំពុងបន្តនៅក្នុងប្រទេសអេហ្ស៊ីប ប្រទេសកំពុងអភិវឌ្ឍន៍បាននឹងកំពុង ធ្វើឱ្យសហរដ្ឋអាមេរិក និងប្រទេសឧស្សាហកម្មផ្សេងទៀត ដែលបង្កឱ្យមានការប្រែប្រួលអាកាសធាតុ និងទាមទារសំណង នេះបើយោងតាមកាសែត New York Times។ របាយការណ៍បានឲ្យដឹងថា នេះគឺជា “ការអំពាវនាវ ដែលមេដឹកនាំអឺរ៉ុបមួយចំនួន បានចាប់ផ្តើមឆ្លើយតបជាមួយ នឹងការសន្យារូបិយវត្ថុ” ដោយបានដាក់សម្ពាធប្រធានាធិបតី សហរដ្ឋអាមេរិកលោក...
យេរ៉ូសាឡឹម៖ ក្រសួងថាមពលអ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែល និងអាល្លឺម៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការថាមពល ដើម្បីដោះស្រាយវិបត្តិ អាកាសធាតុពិភពលោក។ បន្ទាប់ពីកិច្ចពិភាក្សាក្នុងប៉ុន្មានខែថ្មីៗនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នា លើផែនការការងាររួមគ្នាមួយ ដែលនឹងគ្របដណ្តប់លើវិស័យនានាដូចជា សន្តិសុខថាមពល ថាមពលដែលមាននិរន្តរភាព និងកកើតឡើងវិញ និងប្រសិទ្ធភាពថាមពលក្នុងលំហទីក្រុង ។ កិច្ចព្រមព្រៀងនេះត្រូវបាន ចុះហត្ថលេខាដោយលោក Lior Schillat...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសរុស្សីបានសម្រេចចិត្ត ក្នុងការដាក់បម្រាមទៅលើពលរដ្ឋ និងជនជាតិអាមេរិកចំនួន ២០០នាក់ផ្សេងទៀត មិនឲ្យធ្វើដំណើរចូលមក ប្រទេសរុស្សីឡើយ ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្ម របស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ដើម្បីប្រឆាំងនឹងប្រទេសរុស្សី។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយក្រសួងការបរទេស នៃប្រទេសរុស្សីបានបន្តបញ្ជាក់ថា នៅក្នុងបញ្ជីខ្មៅទាំងនោះគេសង្កេតឃើញ មានដូចជាក្រុមមន្ត្រីរដ្ឋាភិបាល និងមនុស្សជិតស្និទ្ធប្រធានក្រុមហ៊ុន ក្រុមអ្នកជំនាញក្រុមអ្នក ជួយសម្របសម្រួលព្រមទាំង ក្រុមមាននិន្នាការប្រឆាំងនឹងរុស្សី ជាមួយនឹងយុទ្ធនាការដែលមានឈ្មោះថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានលើកឡើងថា ជាការពិតប្រវត្តិសាស្ត្រ បានបង្ហាញឱ្យឃើញថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ អាស៊ានបូកបី តែងតែប្រកាន់ខ្ជាប់ស្មារតីរួបរួមគ្នាជានិច្ច ។ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំកំពូល អាស៊ានបូកបី (APT) នៅថ្ងៃទី១១ ខែវិច្ឆិកា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា...
ភ្នំពេញ៖ លោក Justin Trudeau នាយករដ្ឋមន្រ្តីប្រទេសកាណាដា បានដឹកនាំគណៈប្រតិភូអញ្ជើញមកដល់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប អាស៊ាន-កាណាដា និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។ ប្រភព៖ ក្រសួងព័ត៌មាន
ភ្នំពេញ៖ លោក Masatsugu Asakawa ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន ថា ADB បានត្រៀមខ្លួនក្នុងការធ្វើ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំផែនការកម្មវិធីអាទិភាពនានា ស្តីពីការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍថាមពលបៃតង ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានបើកកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា ដោយមានការចួលរួម ពីប្រមុខដឹកនាំអាស៊ាន និង លោក SHRI JAGDEEP DHANKHAR អនុប្រធានាធិបតីឥណ្ឌា នៅសណ្ឋាគារសុខាភ្នំពេញ។
ភ្នំពេញ៖ ខណៈដែលកម្ពុជាបាននិងកំពុង តែធ្វើម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និងទី៤១ ហើយមានការចូលរួមពី ថ្នាក់ដឹកនាំសំខាន់ៗ លើកពិភពលោក លោក ហ៊ុន ម៉ានីបានប្រកាសស្វាគមន៍ និងចាត់ទុកការអញ្ជើញចូលរួមពី បណ្តាប្រមុខថ្នាក់ដឹកនាំកំពូលៗ នៅពេលនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីតួនាទីដ៍សំខាន់របស់កម្ពុជា។ លោក ហ៊ុន ម៉ានី ប្រធានសភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ វិច្ឆិកាយ៉ាងដូច្នេះថា៖...
ភ្នំពេញ៖ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យកិច្ចប្រជុំកំពូលអាស៊ាន បានឱ្យដឹងថា បណ្តាប្រទេសក្នុងតំបន់អាស៊ាន នៅតែមានការព្រួយបារម្ភអំពីសង្គ្រាម នៅអ៊ុយក្រែន ដែលប៉ះពាល់ដល់ ការទទួលបានស្បៀងអាហារនិងថាមពល សម្រាប់ប្រទេសជាច្រើន ធ្វើឱ្យប្រទេសទាំងនោះជួបការលំបាក ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១២...