ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បញ្ចេញពីចំនួនថវិកា ដែលនឹងត្រូវយកមកកសាង ប្រទេសឡើងវិញចាប់ពី ៧០០ពាន់លាន ដល់ ១ពាន់ពាន់លានដុល្លារ

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denis Shmygal បាននិយាយកាលពីថ្ងៃអង្គារថា “ថវិកាជាង ៧០០ ពាន់លានដុល្លារ” នឹងត្រូវការចាំបាច់ដើម្បីជួសជុល ការខូចខាតដោយសារជម្លោះ ដែលកើនឡើងទ្វេដងនៃការប៉ាន់ ប្រមាណដែលផ្តល់ឱ្យដោយ ទីក្រុងគីវក្នុងខែមិថុនា។ ចំណែកលោកប្រធានាធិបតី Vladimir Zelensky បានដាក់តួលេខនេះថាមានចំនួន ១ ពាន់ពាន់លានដុល្លារនៅចុងខែធ្នូ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Shmygal បានប្រាប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុងគៀវ យោងតាមទីភ្នាក់ងារសារព័ត៌មាន UNIAN ថា “រួមគ្នាជាមួយធនាគារពិភពលោក យើងមានគម្រោងធ្វើការផ្ទៀងផ្ទាត់ មួយផ្សេងទៀតនៃតម្រូវការរបស់អ៊ុយក្រែន សម្រាប់ការងើបឡើងវិញយ៉ាងឆាប់រហ័ស” ។ “ខ្ញុំសូមរំលឹកអ្នកថា យើងមានការប៉ាន់ប្រមាណ បែបនេះនៅដើមខែមិថុនា។ បន្ទាប់មកតួលេខស្ថិតនៅចំនួន ៣៥០ពាន់លានដុល្លារ សម្រាប់ការជួសជុលការខូចខាត។ ដោយទទួលបានការវាយប្រហារ ចុងក្រោយបំផុតលើហេដ្ឋារចនាសម្ព័ន្ធរបស់យើង ថ្ងៃនេះបរិមាណនេះឈានដល់ជាង ៧០០ ពាន់លានដុល្លារ»។

ទន្ទឹមនឹងនេះ លោកបាននិយាយថា ទីក្រុងគៀវមានបំណងប្រើប្រាស់ថវិកា ១៧ ពាន់លាន hryvnia (426.6 លានដុល្លារ) ដែលរឹបអូសរួចពីធនាគាររុស្ស៊ី លើការកសាងលំនៅដ្ឋានឡើងវិញ ដែលត្រូវបានបំផ្លាញនៅក្នុងការប្រយុទ្ធគ្នា។ លោក Shmygal បានប្រាប់រដ្ឋាភិបាលថា ប្រាក់នេះមានក្នុងគណនីពិសេសរួចហើយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top