វ៉ាស៊ីនតោន៖ ឧត្តមសេនីយកងទ័ពអាមេរិក ដែលចូលនិវត្តន៍ជឿថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចាញ់សង្គ្រាមនៅអ៊ុយក្រែន យ៉ាងមានប្រសិទ្ធភាព យ៉ាងហោចណាស់តាមទស្សនៈយុទ្ធសាស្ត្រ។ លោក Barry R. McCaffrey គឺជាអតីតឧត្តមសេនីយផ្កាយ៤ ដែលបានបម្រើការក្នុងជួរ យោធាសហរដ្ឋអាមេរិកពីឆ្នាំ១៩៦៤ ដល់ឆ្នាំ១៩៩៦។ បន្ទាប់ពីមុខងាររបស់គលោកបានបញ្ចប់ លោកបានចូលកាន់តំណែងនៅក្នុង គណៈរដ្ឋមន្ត្រីរបស់អតីតប្រធានាធិបតីលោក Bill Clinton...
បរទេស៖ សម្តេចប៉ាប ហ្វ្រង់សីស បានផ្តល់ការទស្សន៍ទាយដ៏ក្រៀមក្រំ មួយនៅចុងសប្តាហ៍អំពីការ លុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយចាត់ថ្នាក់ជម្លោះនេះថាជា “សង្រ្គាមពិភពលោក” ដែលនឹងមិនឃើញ “ទីបញ្ចប់” មួយរយៈពេលណាមួយឡើយ។ មេដឹកនាំសាសនាដែលមានអាយុ ៨៦ឆ្នាំរូបនេះ កាលពីថ្ងៃសៅរ៍បានបង្ហាញ ពីគំនិតរបស់លោកលើសង្រ្គាម នៅក្នុងបទសម្ភាសន៍ថ្មីមួយ ជាមួយកាសែតអេស្ប៉ាញ ABC ដែលត្រូវបានបោះពុម្ពកាលពីថ្ងៃអាទិត្យ។ សម្តេចប៉ាប បានឲ្យដឹងថា “ខ្ញុំធ្វើអ្វីដែលខ្ញុំអាចធ្វើបាន។...
ឡុងដ៌៖ ចក្រភពអង់គ្លេសបានយល់ព្រម លើកិច្ចព្រមព្រៀងថ្មីមួយ ជាមួយសហភាពអឺរ៉ុប និងប្រទេសជិតខាងនៅសមុទ្រខាងជើង យល់ព្រមលើកិច្ចព្រមព្រៀង ជាមួយប្រទេសជិតខាងអឺរ៉ុប ស្តីពីការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ។ រដ្ឋមន្ត្រីរដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថា វិធានការនេះគឺ “ចាំបាច់” សម្រាប់ការផ្តល់គោលដៅសូន្យ របស់ចក្រភពអង់គ្លេស និងការពង្រឹងសន្តិសុខថាមពល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ រដ្ឋមន្ត្រីបម្រែបម្រួលអាកាសធាតុ លោក Graham Stuart...
គៀវ៖ ទីក្រុងគៀវ បានច្រានចោលការអត្ថាធិប្បាយ របស់អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក Henry Kissinger ដែលថា អ៊ុយក្រែន គួរតែស្វែងរកផែនការសន្តិភាព ដែលបានចរចាជាមួយរុស្ស៊ី ដើម្បីកាត់បន្ថយហានិភ័យនៃការធ្លាក់ចូលទៅក្នុង សង្រ្គាមលោកមួយផ្សេងទៀត។ លោក Kissinger បានសរសេរនៅក្នុង The Spectator ថា មេដឹកនាំអឺរ៉ុបានដើរទៅដេកលង់លក់ ចូលទៅក្នុងសង្រ្គាមលោកលើកទីមួយ ដែលបណ្តាលឱ្យមនុស្សរាប់លាននាក់ស្លាប់។ ហើយសន្ធិសញ្ញា Versailles លោកបានសរសេរថា បានបន្សល់ទុកនូវរចនាសម្ព័ន្ធអំណាច ដែលផុយស្រួយជាងអ្វីដែលវាបានជំនួស...
តូក្យូ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមអង្គការថ្មីមួយ ដើម្បីវិភាគព័ត៌មានដែលប្រមូល បានដោយឧបករណ៍ការពាររបស់ពួកគេ រួមទាំងយន្តហោះដ្រូនរបស់សហរដ្ឋអាមេរិក ដែលថ្មីៗនេះបានដាក់ពង្រាយ នៅជិតសមុទ្រចិនខាងកើត ជាកន្លែងដែលចិន កំពុងបង្កើនសកម្មភាពយោធារបស់ខ្លួន។ ក្រុមថ្មីដែលមានមូលដ្ឋាន នៅមូលដ្ឋានទ័ពអាកាស Yokota នៅជាយក្រុងតូក្យូ និងដាក់ឈ្មោះថា កោសិកាវិភាគចារកម្មទ្វេភាគី អាមេរិក-ជប៉ុន ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា បន្ទាប់ពីកិច្ចព្រមព្រៀងទ្វេភាគីនៅឯកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិជប៉ុន-សហរដ្ឋអាមេរិក ក្នុងខែកញ្ញា...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា គ្មានការដែលទុកបងប្អូនជនពិការឲ្យនៅដោយឡែក និងគ្មានទេការរើសអើង ចំពោះបងប្អូនជនពិការ ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅសាលាស្រុកកំពង់សៀម នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២២ ខណៈអញ្ជើញជាអធិបតី ក្នុងទិវាជនមានពិការភាពកម្ពុជាលើកទី ២៤ និងអន្តរជាតិលើកទី...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត The New York Times កាលពីថ្ងៃចុងសប្តាហ៍កន្លងមកនេះ បានឲ្យដឹងថា រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានធ្វើការអះអាងថាពិតជា មានផែនការសម្លាប់មេទ័ពកំពូលរុស្សី ពីសំណាក់អ៊ុយក្រែនពិតមែន ប៉ុន្តែសហរដ្ឋអាមេរិកនឹង មិនគាំទ្រចំពោះគំនិតនេះឡើយ។ ប្រភពដដែលបានបន្តទៀតថា អាមេរិកបានស្រាវជ្រាវរកឃើញ ផែនការដ៏សំងាត់នេះដែលអ៊ុយក្រែន បានដាក់ផែនការប៉ុនប៉ង់ ធ្វើឃាតមេបញ្ជាការទ័ពលោក Valery Gerasimov...
ម៉ូស្គូ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានជួបជាមួយមេទ័ព របស់លោកនៅថ្ងៃតែមួយ កងកម្លាំងរបស់លោក បានបាញ់បង្ហោះគ្រាប់មីស៊ីល ១គ្រាប់ទៀត ទៅលើហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសអ៊ុយក្រែន ។ លោក ពូទីន បានចំណាយពេលភាគច្រើន នៅថ្ងៃសុក្រនៅឯទីស្នាក់ការកណ្តាលនៃ...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ថា ការស្វែងរកមួយកំពុងដំណើរការនៅថ្ងៃសុក្រ សម្រាប់យន្តហោះដឹកជញ្ជូនពេទ្យ ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រនាពេលយប់ នៅជិតកោះហាវ៉ៃ ជាមួយនឹងមនុស្ស ៣នាក់នៅលើយន្តហោះនោះ ។ ឆ្មាំឆ្នេរសមុទ្រអាមេរិក បានឲ្យដឹងនៅលើបណ្តាញ Twitter ថា យន្តហោះ Hawaii Life Flight ត្រូវបានគេរាយការណ៍ថា ជាយន្តហោះប្រភេទម៉ាស៊ីនភ្លោះ...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសហរដ្ឋអាមេរិកដែល ដាក់អង្គភាពចិនចំនួន ៣៦ លើ”បញ្ជីអង្គភាព”ការគ្រប់គ្រង ការនាំចេញរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងសកម្មភាព របស់សហរដ្ឋអាមេរិក ប្រទេសចិន នឹងចាត់វិធានការចាំបាច់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុន និងស្ថាប័នរបស់ចិន។ អ្នកនាំពាក្យបានលើកឡើងថា ភាគីចិនបានកត់សម្គាល់ឃើញថា អង្គភាពរបស់ចិនចំនួន...