ព័ត៌មានអន្តរជាតិ

ជប៉ុន និង​អាមេរិក បង្កើត​ក្រុម​វិភាគ​ព័ត៌មាន​ ពី​យន្តហោះ​ដ្រូន ក្បែរ​សមុទ្រ​ចិន​ខាង​កើត

តូក្យូ៖ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានចាប់ផ្តើមអង្គការថ្មីមួយ ដើម្បីវិភាគព័ត៌មានដែលប្រមូល បានដោយឧបករណ៍ការពាររបស់ពួកគេ រួមទាំងយន្តហោះដ្រូនរបស់សហរដ្ឋអាមេរិក ដែលថ្មីៗនេះបានដាក់ពង្រាយ នៅជិតសមុទ្រចិនខាងកើត ជាកន្លែងដែលចិន កំពុងបង្កើនសកម្មភាពយោធារបស់ខ្លួន។

ក្រុមថ្មីដែលមានមូលដ្ឋាន នៅមូលដ្ឋានទ័ពអាកាស Yokota នៅជាយក្រុងតូក្យូ និងដាក់ឈ្មោះថា កោសិកាវិភាគចារកម្មទ្វេភាគី អាមេរិក-ជប៉ុន ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា បន្ទាប់ពីកិច្ចព្រមព្រៀងទ្វេភាគីនៅឯកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិជប៉ុន-សហរដ្ឋអាមេរិក ក្នុងខែកញ្ញា ដើម្បីរួមគ្នាវិភាគព័ត៌មានដែលទទួលបាន។

ទ្រព្យសម្បត្តិរួមមានយន្តហោះដ្រូនឈ្លបយកការណ៍ MQ-9 Reaper របស់យោធាសហរដ្ឋអាមេរិក ដែលបានដំណើរការនៅមូលដ្ឋានទ័ពអាកាស Kanoya របស់កងកម្លាំងស្វ័យការពារ ដែនសមុទ្រក្នុងខេត្តភាគនិរតីនៃ Kagoshima ក្នុងខែវិច្ឆិកា ជាបណ្តោះអាសន្ន។

ការដាក់ពង្រាយ MQ-9 ឆ្លុះបញ្ជាំងពីកិច្ចខិតខំ ប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបង្កើនការឃ្លាំមើល និងសកម្មភាពប្រមូលផ្តុំ ស៊ើបការណ៍របស់ខ្លួន នៅជិតខ្សែសង្វាក់កោះ Nansei ភាគនិរតីរបស់ប្រទេសជប៉ុន ដែលរួមមានប្រជុំកោះ សេនកាគូ ដែលគ្រប់គ្រងដោយប្រទេសជប៉ុន ដែលទាមទារដោយប្រទេសចិនផងដែរ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top