ស៊ីចាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ថា ប្រទេសចិន នៅថ្ងៃសុក្រនេះបានបាញ់បង្ហោះ គ្រាប់រ៉ុក្កែត Long March-11 ដោយបញ្ជូនផ្កាយរណបទៅក្នុងលំហ ។ គ្រាប់រ៉ុក្កែតបានផ្ទុះនៅម៉ោង ២និង១៧នាទីរសៀល ម៉ោងនៅទីក្រុងប៉េកាំង ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang នៅភាគនិរតីនៃប្រទេសចិន ហើយបានបញ្ជូនផ្កាយរណប Shiyan-21 ទៅកាន់គន្លងដែលបានកំណត់ទុកជាមុន ។...
គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ថា ក្រុមមន្ត្រីបានលើកឡើងថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលចំនួន ៧៦គ្រាប់ និងបានធ្វើការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក នៅទូទាំងប្រទេសអ៊ុយក្រែននៅថ្ងៃសុក្រនេះ ដោយបានវាយប្រហាររដ្ឋធានី គៀវ និងទីក្រុងនានានៅភាគខាងជើង ខាងត្បូង ខាងលិច និងភាគកណ្តាល ។ មនុស្ស២នាក់បានស្លាប់នៅពេល អគារលំនៅឋានមួយត្រូវបាន វាយប្រហារនៅទីក្រុង...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ថា ប្រតិបត្តិករនៃកន្លែងបោះជំរុំនៅជិត Genting Highlands ដែលជាកន្លែងគ្រោះបាក់ដី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១នាក់ មិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ សម្រាប់សកម្មភាពបោះជំរុំនោះទេ ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ រដ្ឋាភិបាលក្នុងតំបន់ របស់ប្រទេសម៉ាឡេស៊ី លោក Nga...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ ធ្នូនេះថា ជាទម្លាប់ក្នុងក្រុមគ្រួសារសម្ដេច មិនមានការរៀបចំបុណ្យខួបកំណើត ក្រៅតែពីការជួបជុំកូនចៅនោះឡើយ ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «កូនៗនិងចៅៗមកកំដរម្តាយ និងជីដូនដូចការគិតរបស់ខ្ញុំមែន។ នេះជាទម្លាប់ក្នុងគ្រួសារខ្ញុំដែលមិនមាន ការរៀបចំបុណ្យខួបកំណើតក្រៅតែពី ការជួបជុំកូនចៅនោះឡើយ» ។...
ក្រុមហ៊ុន Ezecom ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត (ISP) លំដាប់ខ្ពស់ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា និងជាផ្នែកមួយនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបញ្ជាក់សារជាថ្មីអំពីតួនាទីរបស់ខ្លួនថា ជាក្រុមហ៊ុនដ៏សំខាន់មួយក្នុងការ អភិវឌ្ឍន៍វិស័យឌីជីថលរបស់កម្ពុជា តាមរយៈការឈ្នះពានរង្វាន់ដ៏មាន កិត្យានុភាពមួយនៅក្នុងប្រភេទ «ស្ថាប័ននុវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ» ក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២២ ដែលជាកម្មវិធី ICT ថ្នាក់ជាតិធំបំផុត។ នៅក្នុងកម្មវិធីពានរង្វាន់ ឌីជីថលកម្ពុជាឆ្នាំ២០២២ នេះមានអ្នកដាក់ពាក្យ ចូលរួមប្រកួតប្រជែងចំនួន ១៧២ស្ថាប័ន...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានបង្ហាញនូវក្ដីសង្ឃឹមថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន នឹងនៅតែបន្តរីកចម្រើន ឥតឈប់ឈរតទៅមុខ ។ ការបង្ហាញក្ដីសង្ឃឹមរបស់លោក ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសទទួល ជួបសំណេះសំណាលជាមួយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro)...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រម ប្រកាសឱ្យប្រើច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ (ច្បាប់ថវិកាជាតិ)។ យោងតាមព្រះរាជក្រម ចេញផ្សាយនាពេលថ្មីៗនេះ បានឱ្យដឹងថា «ច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលរដ្ឋសភាពបានអនុម័ត កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២...
បរទេស៖ យោងតាមការស្ទាបស្ទង់ និងស្រាវជ្រាវដោយ The Newsweek កាលពីពេលថ្មីៗនេះបានរកឃើញថា ពលរដ្ឋអាមេរិកដែលមានអាយុបោះឆ្នោតដល់ជិត ៦០ភាគរយ មិនចង់ឲ្យលោក Joe Biden ឈរឈ្មោះជាបេក្ខភាពសម្រាប់ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី សាជាថ្មីឡើយនៅអាណត្តិក្រោយ។ ក្រៅតែពីបញ្ហាអាយុរបស់ លោកប្រធានាធិបតីហើយនោះ ខាងក្រុមប្រឆាំងក៏បានលើកឡើង អំពីបញ្ហាប្រជាធិបតេយ្យដែល កំពុងមានបញ្ហានៅក្នុងគណបក្ស របស់លោកផងដែរគឺជាមូលហេតុសំខាន់ ដែលនាំឲ្យមានការស្ទាក់ស្ទើរចំពោះការដឹកនាំរបស់លោក Biden...
បរទេស៖ ក្រុមអ្នកឃ្លាំមើលនៅក្នុងស្រុកមួយក្រុម បានធ្វើការអះអាងថា អាវុធដែលផ្គត់ផ្គង់ឲ្យអ៊ុយក្រែន ពីសំណាក់អង្គការណាតូបានអនុញ្ញាតិឲ្យ រដ្ឋាភិបាលទីក្រុងគៀវបានបើក ធ្វើការវាយប្រហារយ៉ាងមាន ប្រសិទ្ធភាពទៅលើទីក្រុង Donbass និងជាពិសេសជនស៊ីវិលដែលរស់នៅទីនោះ។ ក្រុមអ្នកឃ្លាំមើលនេះបានបង្ហាញ ពីតួលេខព្យាករណ៍និងត្រូវបាន យកមកចេញផ្សាយដោយ rt.com ថាជនស៊ីវិលដែលបានបាត់បង់ជីវិត នៅក្នុងហេតុការណ៍វាយប្រហារដោយ អ៊ុយក្រែននៅក្នុងតំបន់ Donbass ចាប់តាំងតែពីខែកុម្ភៈនោះ មកដល់ពេលនេះមានចំនួនប្រហែលជា ៤៥០០នាក់ មកហើយខណៈដែលអ្នករបួស...