បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកមានការខកចិត្តចំពោះការអត្ថាធិប្បាយថ្មីៗ របស់អតីតអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ទាក់ទងនឹងកិច្ចព្រមព្រៀងទីក្រុង Minsk ដែលជាផែនទីបង្ហាញផ្លូវ សម្រាប់សន្តិភាពក្នុងប្រទេសអ៊ុយក្រែន ដែលលោកស្រីបានទទួលស្គាល់ថា គឺជាល្បិចកលមួយដើម្បីទិញវេលា ឱ្យអ៊ុយក្រែនបន្ថែមទៀត ដើម្បីកសាងយោធារបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រាប់សមាជិកក្លឹបឆ្នេរសមុទ្រស្អាតបំផុត លើសកលលោកថា គ្មានទេសចរណាប្រថុយប្រថានគ្រោះថ្នាក់ ធ្វើដំណើរទៅកាន់ប្រទេស ដែលមានសង្គ្រាមនោះទេ។ ក្នុងពិធីបើកមហាសន្និបាតលើកទី១៦ នៃក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុត លើសកលលោក នៅខេត្តព្រះសីហនុ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោបានបញ្ជាក់ថា «ខ្ញុំសូមលើកឡើងនូវអនុសាសន៍គន្លឹះមួយចំនួន ដូចជា ត្រូវរក្សាវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា ប្រទេសលោកខាងលិចមានចេតនាបង្កភាពវឹកវរ និងអំពើហិង្សា ដើម្បីសម្រេចបាននូវគោលដៅ ភូមិសាស្ត្រនយោបាយរបស់ពួកគេ។ លោក ពូទីន បានបញ្ជាក់ថា ជម្លោះក្នុងប្រទេសអ៊ុយក្រែន គឺជាការប៉ុនប៉ងមួយរបស់ “អាមេរិក និងផ្កាយរណបរបស់ខ្លួន” ដើម្បីប្រើប្រទេសនេះដើម្បីធ្វើបាបរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែធ្នូ...
បរទេស៖ ប៉ូលីសក្នុងប្រទេសអាល្លឺម៉ង់ កំពុងរៀបចំផែនការចាប់ខ្លួនថ្មី ខណៈដែលពួកគេបន្តស៊ើបអង្កេត ផែនការរដ្ឋប្រហារដែលសង្ស័យ ដោយក្រុមមួយដែលត្រូវបានចោទប្រកាន់ថា គ្រោងនឹងផ្តួលរំលំរដ្ឋាភិបាល នៅទីក្រុងប៊ែរឡាំងដោយកម្លាំងបាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងពេលដែលការស្វែងរក ចាប់ខ្លួនមនុស្សច្រើនជាង ១៣០ នាក់ និងការចាប់ខ្លួនបាន ២៥នាក់ ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ ចំនួនជនសង្ស័យក្នុងសំណុំរឿងនេះ...
ព្រុចសែល៖ តម្លៃឧស្ម័នធម្មជាតិនៅអឺរ៉ុបកំពុងឡើងថ្លៃ ខណៈសីតុណ្ហភាពធ្លាក់ចុះក្នុងតំបន់ ដែលបច្ចុប្បន្នកំពុងស្ថិតនៅ កណ្តាលវិបត្តិថាមពល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។ អនាគតឧស្ម័ន TTF របស់ប្រទេសហូឡង់ ដែលជាកិច្ចសន្យាគោលរបស់អឺរ៉ុប កំពុងជួញដូរនៅតម្លៃ ១៥៧ដុល្លារ ក្នុងមួយម៉ោងមេហ្គាវ៉ាត់កាលពីថ្ងៃពុធ កើនឡើង ១០ ភាគរយបើធៀបនឹងសប្តាហ៍មុន។ ជាមួយនឹងការនាំចេញឧស្ម័នធម្មជាតិ របស់រុស្ស៊ីត្រូវបានកាត់បន្ថយយ៉ាងធ្ងន់ធ្ងរ ទ្វីបនេះកំពុងព្យាយាម...
តូក្យូ៖ ជប៉ុន អង់គ្លេស និងអ៊ីតាលី បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ពួកគេនឹងរួមគ្នាបង្កើតយន្តហោះចម្បាំង ជំនាន់ក្រោយនៅឆ្នាំ២០៣៥ នៅក្នុងកិច្ចសហប្រតិបត្តិការការពារជាតិ ជាលើកដំបូងរបស់ទីក្រុងតូក្យូជាមួយ ប្រទេសផ្សេងក្រៅពីសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តសន្តិសុខដ៏សំខាន់ ខណៈដែលស្ថានភាពភូមិសាស្ត្រនយោបាយ ពិភពលោកកាន់តែមិនស្ថិតស្ថេរ។ មេដឹកនាំប្រទេសទាំង៣ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមថា យើងនឹង “កសាងទំនាក់ទំនងការពារជាតិដ៏យូរអង្វែងរបស់យើង” តាមរយៈកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំង ដែលនឹង “បង្កើនល្បឿនសមត្ថភាពយោធាកម្រិតខ្ពស់របស់យើង និងអត្ថប្រយោជន៍បច្ចេកវិទ្យា” ក៏ដូចជាពង្រឹងបន្ថែមទៀតនូវ...
ប៉េកាំង៖ អ្នកនាំពាក្យរដ្ឋាភិបាលចិន បានសម្តែងការប្រឆាំង យ៉ាងម៉ឺងម៉ាត់របស់ប្រទេសនេះ ចំពោះផែនការលក់អាវុធ របស់សហរដ្ឋអាមេរិក ទៅកាន់តំបន់តៃវ៉ាន់ របស់ប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកស្តី Zhu Fenglian អ្នកនាំពាក្យការិយាល័យ កិច្ចការកោះតៃវ៉ាន់ នៃក្រុមប្រឹក្សារដ្ឋបានធ្វើការ កត់សម្គាល់នៅពេលត្រូវបាន សួរអំពីផែនការថ្មីៗរបស់សហរដ្ឋអាមេរិក ទាំងពីរក្នុងការលក់អាវុធទៅឱ្យកោះតៃវ៉ាន់។ ការលក់អាវុធរបស់អាមេរិក ដែលបានគ្រោងទុកនោះបានរំលោភ យ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ...
បាងកក៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យបង្កើនសន្តិសុខ សម្រាប់ភ្ញៀវទេសចរ ខណៈដែលចំនួនភ្ញៀវបរទេសចូលមក ក្នុងប្រទេសអាស៊ីអាគ្នេយ៍ នៅតែបន្តកើនឡើង។ លោក Traisuree Taisaranakul អ្នកនាំពាក្យរងរដ្ឋាភិបាលបានឲ្យដឹងថា លោក ប្រាយុទ្ធ បានជំរុញឱ្យនាយកដ្ឋានពាក់ព័ន្ធ ប៉ូលីស និងប្រតិបត្តិករអាជីវកម្មទេសចរណ៍ បង្កើនវិធានការសន្តិសុខនៅគ្រប់ទីកន្លែង និងធានាសុវត្ថិភាពសុខភាពសាធារណៈ។ លោក Traisuree...
ម៉ូស្គូ៖ មន្រ្តីរុស្ស៊ីម្នាក់បានឲ្យដឹងថា អាមេរិក ទទួលផលប្រយោជន៍ ដ៏មហាសាលពីវិបត្ដិអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ហើយខាងក្រោមនេះជាការវិវត្ដន៍ ចុងក្រោយនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ពាក់កណ្តាលនៃមនុស្ស ៣០ម៉ឺន នាក់ដែលត្រូវបានព្រាងកំឡុងពេល ចល័តដោយផ្នែកនៅក្នុងខែកញ្ញា ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ នៃប្រតិបត្តិការយោធាពិសេស ក្នុងប្រទេសអ៊ុយក្រែន...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា ការបញ្ជូនអាវុធរបស់អាមេរិក និងអឺរ៉ុប ទៅកាន់អ៊ុយក្រែន “ដោយមិនមានការអត់ធ្មត់” បានធ្វើឱ្យស្ថានការណ៍កាន់តែ ស្មុគស្មាញនៅក្នុងប្រទេសនេះ។ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងការ សន្ទនាតាមទូរស័ព្ទជាមួយ សមភាគីហ្វាំងឡង់លោក Pekka Haavisto ដែលក្នុងនោះភាគីទាំងពីរក៏បានពិភាក្សា អំពីទំនាក់ទំនងទ្វេភាគី និងការវិវត្តចុងក្រោយបង្អស់ នៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ។ អ្នកការទូតកំពូលអ៊ីរ៉ង់ ក៏បានសម្តែងការប្រឆាំងរបស់អ៊ីរ៉ង់...