ទោះបីជាអ្នកនយោបាយមួយចំនួន របស់អាមេរិកបានឃោសនាបំប៉ោងពីការ ផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន ជាបន្តបន្ទាប់ក៏ដោយ ក៏ប៉ុន្តែទិន្នន័យស្ថិតិគឺពិតប្រាកដណាស់៖ ទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិក នៅឆ្នាំនេះនឹងបំបែកកំណត់ត្រាខ្ពស់ថ្មី ក្នុងប្រវត្តិសាស្រ្ត ។ ចាប់តាំងពីចិននិងអាមេរិក បានផ្ទុះសង្គ្រាមពាណិជ្ជកម្មមក ឆ្នាំ២០២២ ប្រហែលនឹងក្លាយជាមួយឆ្នាំ ដែលទំហំពាណិជ្ជកម្មរវាងចិននិងអាមេរិក បានបំបែកឯតទគ្គកម្មក្នុងប្រវតិ្តសាស្ត្រ។ ការនាំចូលរបស់អាមេរិក ពីប្រទេសចិនមិនត្រឹមតែបាន លើសពីពេលណាៗទាំងអស់ ក្នុងប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងក៏ការនាំចេញរបស់អាមេរិក ទៅកាន់ប្រទេសចិនក៏នឹងបំបែកកំណត់ត្រាថ្មីផងដែរ ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃ ប្រទេសអ៊ុយក្រែនលោក Dmitry Kuleba កាលពីថ្ងៃចន្ទកន្លងមកនេះ បានលើកឡើងថា កន្លងមកប្រទេសអាល្លឺម៉ង់ តែងតែជាអ្នកផ្គត់ផ្គង់ ដ៏សកម្មនិងទៀងទាត់ បំផុតសម្រាប់អ៊ុយក្រែន និងជាពិសេសប្រភេទរថក្រោះ Leopard 2 ប៉ុន្តែមកដល់ពេលនេះរដ្ឋាភិបាលក្រុងគៀវ មិនទាន់យល់ទេថាហេតុអ្វី បានជាការដឹកជញ្ជូនអាវុធទាំងនោះ បែរជាចាប់ផ្តើមមានភាពយឺតយ៉ាវ និងមានភាពស្ទាក់ស្ទើរទៅវិញ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតរបស់ Tagesschau លោក...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននៅក្នុងសារវីដេអូមួយថា ប្រទេសលោកខាងលិច មួយចំនួនខិតខំប្រឹងប្រែង ដើម្បីរក្សាការត្រួតត្រានយោបាយ សេដ្ឋកិច្ច ហិរញ្ញវត្ថុ យោធា និងមនោគមវិជ្ជារបស់ពួកគេ ដែលបានបង្កើនហានិភ័យ នៃជម្លោះនៅក្នុងពិភពលោកដោយផ្ទាល់។ លោក ពូទីន បានឲ្យដឹងនៅពេលថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណែត របស់រដ្ឋមន្ត្រីការពារជាតិមកពី ប្រទេសជាច្រើន រួមទាំងប្រទេសនៃរដ្ឋឯករាជ្យថា “ពួកគេនឹងបន្តទៅគ្រប់ពេលវេលា...
អង់ការ៉ា៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពល និងកិច្ចព្រមព្រៀងនាំចេញ គ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ។ វិមានក្រឹមឡាំងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរ បានសង្កត់ធ្ងន់លើសារៈសំខាន់ ពិសេសនៃគម្រោងថាមពលរួមគ្នា ជាចម្បងនៅក្នុងឧស្សាហកម្មឧស្ម័ន និងការបន្តផ្លាស់ប្តូរទស្សនៈ លើគំនិតផ្តួចផ្តើមរបស់លោក...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូឆ្នាំ២០២២ មានភ្ញៀវទេសចរ ៧១២.៦១៤នាក់ អញ្ជើញចូលរួមទស្សនាកំសាន្ត ក្នុងពិធីបុណ្យសមុទ្រឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ។ បើប្រៀបធៀបរយៈពេល ៣ថ្ងៃដូចគ្នា កាលពីបុណ្យសមុទ្រឆ្នាំ២០១៧ គឺកើនឡើង ២៩% ។ សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៩នេះ រៀបចំឡើងរយៈពេល...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា ព្រះពុទ្ធសាសនា គណៈធម្មយុត្តិកនិកាយ បានចូលរួមសកម្មភាពជាតិសំខាន់ៗ ព្រមទាំងទប់ស្កាត់ការជួញដូរមនុស្ស ធ្វើជាទាសភាព ក្នុងសម័យទំនើប ដោយបង្រៀនពុទ្ធបរិស័ទឱ្យលើក កំពស់តម្លៃរបស់មនុស្សជាតិ។ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យខួបឆ្នាំទី៣១ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា (៧ ធ្នូ ១៩៩១-៧...
បរទេស៖ ប្រេសិតពិសេសប្រចាំប្រទេសអាល្លឺម៉ង់ របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យម្សិលមិញ បានធ្វើការលើកឡើងដោយអំពាវនាវឲ្យរដ្ឋាភិបាល ទីក្រុងប៊ែរឡាំងក្នុងការពន្លឿន កិច្ចការងារដឹកជញ្ជូនជំនួយឲ្យ ប្រទេសអ៊ុយក្រែន។ ថ្លែងទៅកាន់ក្រុមអ្នកកាសែត Die Welt កាលពីថ្ងៃម្សិលមិញដដែលនេះ អគ្គរដ្ឋទូតថ្មីលោក Aleksey Makeev បាននិយាយថាលោកចង់ឲ្យរដ្ឋាភិបាល ទីក្រុងប៊ែរឡាំងក្នុងការផ្តល់ជំនួយបន្ថែមទៀត ដល់ប្រទេសអ៊ុយក្រែនសម្រាប់ជម្លោះជាមួយនឹងរុស្សីពេលនេះ។ លោក Makeev បានបញ្ជាក់ថា៖ ខ្ញុំមិនចង់ដាក់សំពាធនយោបាយ...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ ប្រទេសអ៊ីរ៉ង់ បានថ្កោលទោសទៅលើការ ដាក់ទណ្ឌកម្មរបស់ប្រទេសអូស្ត្រាលី លើបុគ្គល និងស្ថាប័នរបស់អ៊ីរ៉ង់ ដោយបានលើកឡើងថា ពួកគេតំណាងឱ្យប្រទេសនេះ ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសអ៊ីរ៉ង់ ។ លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេស បានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍របស់ក្រសួងថា...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធមិនសំខាន់ទាំងអស់ នៅក្នុងទីក្រុងកំពង់ផែ Odesa ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន គឺគ្មានថាមពលប្រើប្រាស់នោះទេ បន្ទាប់ពីប្រទេសរុស្ស៊ី បានប្រើយន្តហោះគ្មានមនុស្សបើកការ វាយប្រហារមកលើកន្លែងថាមពល ។ មន្ត្រីក្នុងតំបន់បានបញ្ជាក់ថា ដោយតំបន់ជុំវិញជាច្រើន ក៏រងផលប៉ះពាល់ដែរ...
ហាវ៉ៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ថា ភ្នាក់ងារអង្កេតភូគព្ភសាស្ត្រអាមេរិក ហៅកាត់ (USGS) របស់អង្គការអង្កេតភូគព្ភសាស្ត្រ ប្រចាំកោះហាវ៉ៃ បានឲ្យដឹងថា ការបំភាយឧស្ម័នកម្អែភ្នំភ្លើងនៅ Mauna Loa នៃរដ្ឋហាវ៉ៃ ដែលជាភ្នំភ្លើងសកម្មដ៏ធំបំផុត របស់ពិភពលោកបានថមថយ ឥទ្ធិពលមកនៅកម្រិតទាបវិញ កាលពីថ្ងៃសៅរ៍...