ព័ត៌មានអន្តរជាតិ

USGS៖ ភ្នំភ្លើងសកម្មបំផុតរបស់ ពិភពលោកនៅលើកោះហាវ៉ៃ ថមថយឥទ្ធិពលមកកម្រិតទាប ក្រោយពីបានកែ្អរ និងបំភាយឧស្ម័នក្តៅ

ហាវ៉ៃ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ថា ភ្នាក់ងារអង្កេតភូគព្ភសាស្ត្រអាមេរិក ហៅកាត់ (USGS) របស់អង្គការអង្កេតភូគព្ភសាស្ត្រ ប្រចាំកោះហាវ៉ៃ បានឲ្យដឹងថា ការបំភាយឧស្ម័នកម្អែភ្នំភ្លើងនៅ Mauna Loa នៃរដ្ឋហាវ៉ៃ ដែលជាភ្នំភ្លើងសកម្មដ៏ធំបំផុត របស់ពិភពលោកបានថមថយ ឥទ្ធិពលមកនៅកម្រិតទាបវិញ កាលពីថ្ងៃសៅរ៍ ។

ជាលទ្ធផល អង្គការសង្កេតការណ៍បានបន្ទាប កម្រិតប្រកាសអាសន្នសម្រាប់ភ្នំភ្លើង ទៅជាការឃ្លាំមើលពីកម្រិត នៃការព្រមានពីមុន ដោយកម្អែលភ្នំភ្លើងបានបិទតំបន់តូចមួយ ។

ស្ថិតក្រោមកម្រិតនៃ ការជូនដំណឹងតាមដាន ការផ្ទុះកំពុងតែកើតឡើង ប៉ុន្តែបង្កឱ្យមានគ្រោះថ្នាក់នៅមានកម្រិត ។

គួររំលឹកថា ភ្នំភ្លើង Mauna Loa បានចាប់ផ្តើមផ្ទុះឡើងកាលពីចុងខែវិច្ឆិកា ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៨៤ ដោយបញ្ចប់រយៈពេលស្ងប់ស្ងាត់ ដ៏វែងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលបានកត់ត្រាទុក ។

ក្រុមសង្កេតការណ៍បានឲ្យដឹងថា លំហូរកម្អែលភ្នំភ្លើងនៅតំបន់ Humu’ula Saddle បានជាប់គាំងក្នុងចម្ងាយ១.៩ម៉ាយល៍ ស្មើនឹង ៣.០៦គីឡូម៉ែត្រពីផ្លូវហាយវេ Daniel K. Inouye ដែលត្រូវបានគេស្គាល់ថា Saddle Road ហើយលែងជាការគំរាមកំហែង តទៅទៀតហើយ ។

ឥរិយាបថរបស់ភ្នំភ្លើងនេះបានបង្ហាញថា ការផ្ទុះអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ។ ក្រុមសង្កេតការណ៍បានបញ្ជាក់ថា ទោះបីជាយ៉ាងណាក៏ដោយ និន្នាការអតិផរណានៃការផ្ទុះឡើង នៅលើកំពូលរបស់ភ្នំភ្លើង Mauna Loa កំពុងមានការថយចុះសកម្មភាព ។

ក្រុមអ្នកអង្កេតការណ៍បានឲ្យដឹងថា “មានលទ្ធភាពតិចតួចដែលការ ផ្ទុះអាចបន្តក្នុងអត្រាផ្ទុះទាបបំផុត” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top