បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែល បានសារភាពថាកំហុសបច្ចេកទេស បានធ្វើឲ្យកងកម្លាំងរបស់ខ្លួន ដែលកំពុងប្រយុទ្ធជាមួយនឹង ក្រុមឧទ្ទាមប្រយុទ្ធបែរជាបានបាញ់សម្លាប់ នារីវ័យក្មេងជនជាតិប៉ាឡេស្ទីនម្នាក់អាយុ១៦ឆ្នាំ ទៅវិញនៅក្នុងតំបន់ West Bank។ សាកសាពរបស់នាង Jana Zakarneh ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅលើដំបូលផ្ទះរបស់នាង នៅក្នុងតំបន់ Jenin បន្ទាប់ពីហេតុការណ៍បាញ់ប្រហារ...
បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan កាលពីថ្ងៃសៅរ៍កន្លងមកនេះ បានចេញសេចក្តីប្រកាសព្រមានថា ប្រភេទមីស៊ីលថ្មីបច្ចេកវិទ្យាចុងក្រោយ របស់ខ្លួនគឺមានសមត្ថភាព អាចបាញ់ទៅដល់រដ្ឋធានីអាតែន របស់ប្រទេសក្រិក។ លោក Erdogan បានបញ្ជាក់បែបនេះថា៖ ពេលនេះយើងចាប់ផ្តើមធ្វើការ ផលិតមីស៊ីលដោយខ្លួនឯង ហើយពិតណាស់ផលិតកម្មរបស់វា នឹងអាចធ្វើឲ្យក្រិកមានភាពភ័យខ្លាចជាមិនខាន និងជាពិសេសនៅពេល ដែលបាននិយាយដល់ឈ្មោះថា Tayfun ពីព្រោះថាវាអាចបាញ់ទៅដល់ក្រុងអាតែន...
ភ្នំពេញ៖ ថ្មីៗនេះសាកលវិទ្យាល័យបៀលប្រាយ បានរៀបចំពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតចំនួន ៦៣៥នាក់ នៃសាខាសាកលវិទ្យាល័យបៀលប្រាយ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ីន វីរជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី។ សូមបញ្ជាក់ថា ការអប់រំល្អ គឺជាកូនសោរសម្រាប់ ដោះស្រាយរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ «យុវជន ម្នាក់មានជំនាញមួយ...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៦២.៩លានដុល្លារ ដើម្បីជួយកម្ពុជាលើកកម្ពស់សន្តិសុខស្បៀង និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ដោយការកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃ ក៏ដូចជាការធ្វើពាណិជ្ជកម្មផ្លូវការ និងផលិតផល បសុសត្វ។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ ADB នាថ្ងៃទី១៣ ធ្នូ។ អ្នកជំនាញជាន់ខ្ពស់ផ្នែកបំរែបំរួល អាកាសធាតុរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍...
តូក្យូ៖ ការចាប់ផ្ដើមអាជីវកម្មរបស់ជប៉ុន ដែលមានគោលបំណងក្លាយជា ក្រុមហ៊ុនឯកជនដំបូងគេក្នុងពិភពលោក ដែលទៅដល់ឋានព្រះច័ន្ទបានបាញ់ បង្ហោះយានចុះចតតាមច័ន្ទគតិ កាលពីថ្ងៃអាទិត្យនៅលើរ៉ុក្កែត ពីស្ថានីយ៍អវកាសអាមេរិកក្នុងរដ្ឋផ្លរីដា ។ យានចុះចតដែលអភិវឌ្ឍ ដោយខ្លួនឯងរបស់ក្រុមហ៊ុន Ispace Inc. ដែលជាផ្នែកមួយនៃកម្មវិធីរុករក Hakuto-R របស់ខ្លួន គ្រោងនឹងចុះទៅដល់ឋានព្រះច័ន្ទ នៅចុងខែមេសា ឆ្នាំក្រោយ ប្រសិនបើអ្វីៗដំណើរការទៅដោយរលូន ។ ដំណាក់កាលដំបូងនៃកម្មវិធី...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៤-២០ ខែធ្នូ ឆ្នាំ២០២២ អាកាសធាតុនៅប្រទេសកម្ពុជា ចាប់ផ្តើមចុះត្រជាក់ ដូច្នេះប្រជាពលរដ្ឋ ត្រូវបង្កើនការយកចិត្តទុកដាក់ ថែរក្សាសុខភាព។ យោងតាមសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៤-២០ ធ្នូ ចេញផ្សាយដោយ ក្រសួងធនធានទឹក នាថ្ងៃនេះ បានឱ្យដឹងថា ក្នុងមួយសបា្តហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពល...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអ៊ីរ៉ង់លោក Mohammad Reza Ashtiani កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការលើកឡើងថាមកដល់ពេលនេះ ក្រុមមន្ត្រីរបស់អ៊ុយក្រែនបានបរាជ័យ ក្នុងការផ្តល់ភស្តុតាងនានាដែលអាច បញ្ជាក់ថា រុស្សីពិតជាបានប្រើប្រាស់ដ្រូន របស់អ៊ីរ៉ង់នៅក្នុងការប្រយុទ្ធ ក្នុងទឹកដីអ៊ុយក្រែននាពេលកន្លងមក។ សេចក្តីថ្លែងការណ៍របស់ លោករដ្ឋមន្ត្រីរូបនេះត្រូវបានធ្វើឡើង នៅក្រោយពេលនៃកិច្ចប្រជុំរវាងអ្នកជំនាញ របស់ភាគីខាងអ៊ុយក្រែន និងភាគីអ្នកជំនាញរបស់អ៊ឺរ៉ង់រួចមក។ លោក Ashtiani បានគូសបញ្ជាក់បែបនេះថា៖ ភាគីខាងអ៊ុយក្រែន...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិលោក Pol Jonson បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសស៊ុយអែតមិនមានបំណង ផ្តល់ឱ្យអ៊ុយក្រែននូវយន្តហោះចម្បាំងទំនើប Saab JAS 39 Gripen របស់ខ្លួននោះទេ, ទីក្រុងគៀវធ្លាប់បាននិយាយថា ខ្លួនចង់បានយន្តហោះទំនើប ពីអ្នកគាំទ្រលោកខាងលិច រួមទាំងពីទីក្រុង Stockholm ផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ...
ភ្នំពេញ៖ នៅព្រឹកកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តដឹកនាំគណៈប្រតិភូ តាមជើងយន្តហោះពិសេស ទៅដល់ អាកាសយានដ្ឋានអន្តរជាតិ Paris Charles de Gaulle ទីក្រុងប៉ារីស ប្រទេសបារាំង បន្ទាប់ពីសម្ដេចតេជោ អញ្ជើញសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែរ នៅក្នុងទីក្រុងព្រុចស៊ែល...
លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍សំខាន់ ចំពោះការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី កាលពីពេលថ្មីៗនេះ ដោយបានគូសបញ្ជាក់ថា ការដែលបច្ចេកទេសផលិត តែប្រពៃណីនិងទំនៀមទំលាប់ពាក់ព័ន្ធ របស់ប្រទេសចិនត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបី មនុស្សជាតិនៃអង្គការសហប្រជាជាតិ វាមានសារៈសំខាន់ណាស់ចំពោះ ការផ្សព្វផ្សាយវប្បធម៌តែរបស់ប្រទេសចិន គួរតែធ្វើឱ្យការអភិរក្សជាប្រព័ន្ធ ចំពោះបេតិកភណ្ឌអរូបីឱ្យបានល្អ ព្រមទាំងជំរុញការផ្លាស់ប្តូរបែបច្នៃប្រឌិត និងការអភិវឌ្ឍបែបនវានុវត្តន៍...