ព័ត៌មានអន្តរជាតិ

លោក Erdogan ព្រមានប្រើប្រាស់មីស៊ីល ដើម្បីប្រឆាំងនឹងក្រិក

បរទេស៖ ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan កាលពីថ្ងៃសៅរ៍កន្លងមកនេះ បានចេញសេចក្តីប្រកាសព្រមានថា ប្រភេទមីស៊ីលថ្មីបច្ចេកវិទ្យាចុងក្រោយ របស់ខ្លួនគឺមានសមត្ថភាព អាចបាញ់ទៅដល់រដ្ឋធានីអាតែន របស់ប្រទេសក្រិក។

លោក Erdogan បានបញ្ជាក់បែបនេះថា៖ ពេលនេះយើងចាប់ផ្តើមធ្វើការ ផលិតមីស៊ីលដោយខ្លួនឯង ហើយពិតណាស់ផលិតកម្មរបស់វា នឹងអាចធ្វើឲ្យក្រិកមានភាពភ័យខ្លាចជាមិនខាន និងជាពិសេសនៅពេល ដែលបាននិយាយដល់ឈ្មោះថា Tayfun ពីព្រោះថាវាអាចបាញ់ទៅដល់ក្រុងអាតែន បានយ៉ាងមានប្រសិទ្ធភាព។

គួរឲ្យដឹងដែរថាតួគីធ្លាប់បានធ្វើតេស្តមីស៊ីល Tayfun នេះម្តងហើយកាលពីខែតុលា ដែលគ្រានោះវាអាចហោះជោគជ័យ បាញ់ចំគោលដៅក្នុងរយៈចំងាយដល់ទៅ ៥៦១គីឡូម៉ែត្រ នៅក្នុងដែនសមុទ្រខ្មៅ ប៉ុន្តែសម្រាប់មីស៊ីល Tayfun ដែលប្រើប្រាស់សម្រាប់ បាញ់ចំងាយជិតនោះ យ៉ាងហោចណាស់គឺមានទៅដល់ ១០០០គីឡូម៉ែត្រ ហើយតួគីបានដាក់ពង្រាយវា នៅតាមទីតាំងមូលដ្ឋានទ័ពសំងាត់ៗ របស់ខ្លួនរួចទៅហើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top