ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូឆ្នាំ២០២២ មានភ្ញៀវទេសចរ ៧១២.៦១៤នាក់ អញ្ជើញចូលរួមទស្សនាកំសាន្ត ក្នុងពិធីបុណ្យសមុទ្រឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ។ បើប្រៀបធៀបរយៈពេល ៣ថ្ងៃដូចគ្នា កាលពីបុណ្យសមុទ្រឆ្នាំ២០១៧ គឺកើនឡើង ២៩% ។
សូមបញ្ជាក់ថា ពិធីបុណ្យសមុទ្រលើកទី៩នេះ រៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ អមជាមួយនឹងការធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុត លើសកលលោក ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម» ៕