ព័ត៌មានអន្តរជាតិ

លោក ពូទីន ស្តីបន្ទោសការប៉ុនប៉ង របស់ប្រទេសលោកខាងលិចមួយចំនួន ដើម្បីរក្សាអនុត្តរភាព

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននៅក្នុងសារវីដេអូមួយថា ប្រទេសលោកខាងលិច មួយចំនួនខិតខំប្រឹងប្រែង ដើម្បីរក្សាការត្រួតត្រានយោបាយ សេដ្ឋកិច្ច ហិរញ្ញវត្ថុ យោធា និងមនោគមវិជ្ជារបស់ពួកគេ ដែលបានបង្កើនហានិភ័យ នៃជម្លោះនៅក្នុងពិភពលោកដោយផ្ទាល់។

លោក ពូទីន បានឲ្យដឹងនៅពេលថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណែត របស់រដ្ឋមន្ត្រីការពារជាតិមកពី ប្រទេសជាច្រើន រួមទាំងប្រទេសនៃរដ្ឋឯករាជ្យថា “ពួកគេនឹងបន្តទៅគ្រប់ពេលវេលា ដើម្បីរក្សាអនុត្តរភាព សូម្បីតែដឹងខ្លួនកាន់តែធ្វើឱ្យមានភាពវឹកវរ និងបង្កឱ្យមានការកើនឡើងជាអន្តរជាតិ” ។

លោកបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តពឹងផ្អែកលើ ការប្រើប្រាស់កម្លាំង ហើយពួកគេពិតជាបានបំផ្លាញ ស្ថាបត្យកម្មនៃស្ថិរភាពយុទ្ធសាស្ត្រ ដែលពិភពលោកបាននិងកំពុង កសាងអស់ជាច្រើនទសវត្សរ៍ ដោយពង្រីកវិសាលភាពភូមិសាស្ត្រ របស់អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើងយ៉ាងខ្លាំងក្លា។

ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់សម្តី រដ្ឋមន្ត្រីសេដ្ឋកិច្ចទីមួយលោក Denis Kudin ថា រដ្ឋាភិបាលអ៊ុយក្រែន បានបន្ទាបការរំពឹងទុករបស់ខ្លួន សម្រាប់ដំណើរការសេដ្ឋកិច្ច របស់ប្រទេសនៅឆ្នាំនេះ ដោយសារតែការវាយប្រហារ របស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពល។

នៅពេលនិយាយក្នុងអំឡុងពេល ពិភាក្សានៅមជ្ឈមណ្ឌលយុទ្ធសាស្រ្តសេដ្ឋកិច្ច ដែលមានមូលដ្ឋាននៅទីក្រុងគៀវ លោក Kudin បានលើកឡើងថា រដ្ឋាភិបាលរំពឹងថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះនឹងធ្លាក់ចុះ ៣៣,២ភាគរយ នៅឆ្នាំនេះ ច្រើនជាង ៣២ភាគរយ ដែលបានប៉ាន់ស្មានកាលពីដើម ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top