ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ដាក់សំពាធអាល្លឺម៉ង់ លើបញ្ហាកញ្ចប់ជំនួយ

បរទេស៖ ប្រេសិតពិសេសប្រចាំប្រទេសអាល្លឺម៉ង់ របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃអាទិត្យម្សិលមិញ បានធ្វើការលើកឡើង
ដោយអំពាវនាវឲ្យរដ្ឋាភិបាល ទីក្រុងប៊ែរឡាំងក្នុងការពន្លឿន កិច្ចការងារដឹកជញ្ជូនជំនួយឲ្យ ប្រទេសអ៊ុយក្រែន។

ថ្លែងទៅកាន់ក្រុមអ្នកកាសែត Die Welt កាលពីថ្ងៃម្សិលមិញដដែលនេះ អគ្គរដ្ឋទូតថ្មីលោក Aleksey Makeev បាន
និយាយថាលោកចង់ឲ្យរដ្ឋាភិបាល ទីក្រុងប៊ែរឡាំងក្នុងការផ្តល់ជំនួយបន្ថែមទៀត ដល់ប្រទេសអ៊ុយក្រែនសម្រាប់ជម្លោះជាមួយនឹងរុស្សីពេលនេះ។

លោក Makeev បានបញ្ជាក់ថា៖ ខ្ញុំមិនចង់ដាក់សំពាធនយោបាយ ទៅលើរដ្ឋាភិបាលសហព័ន្ធ របស់អាល្លឺម៉ង់ឡើយ។ខ្ញុំគ្រាន់តែចង់ឲ្យអាល្លឺម៉ង់ ក្នុងការបញ្ជូនអាវុធទាំងនោះ ឲ្យបានឆាប់រហ័សជាងនេះប៉ុណ្ណោះ ពីព្រោះថាយើងមិនមានពេលវេលា រង់ចាំយូរនោះទេជាពិសេស កញ្ចប់ជំនួយជាអាវុធ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top