ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលរុស្ស៊ី និងតួកគី ជួបពិភាក្សាពី កិច្ចសហប្រតិបត្តិការថាមពល កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ

អង់ការ៉ា៖ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពល និងកិច្ចព្រមព្រៀងនាំចេញ គ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ។

វិមានក្រឹមឡាំងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរ បានសង្កត់ធ្ងន់លើសារៈសំខាន់ ពិសេសនៃគម្រោងថាមពលរួមគ្នា ជាចម្បងនៅក្នុងឧស្សាហកម្មឧស្ម័ន និងការបន្តផ្លាស់ប្តូរទស្សនៈ លើគំនិតផ្តួចផ្តើមរបស់លោក ពូទីន ក្នុងការបង្កើតមជ្ឈមណ្ឌលឧស្ម័ន ក្នុងតំបន់នៅទីប្រទេសតួកគី។

លោក ពូទីន និងលោក Erdogan ក៏បានពិភាក្សាអំពីកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា នៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងខែកក្កដាស្តីពីការនាំចេញ គ្រាប់ធញ្ញជាតិអ៊ុយក្រែន ពីកំពង់ផែសមុទ្រខ្មៅ និងការផ្គត់ផ្គង់ផលិតផលកសិកម្ម និងជីរបស់រុស្ស៊ីទៅកាន់ ទីផ្សារពិភពលោក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top