ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៣-១៩កក្កដាខាងមុខ កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដូច្នេះប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបានឲ្យដឹងថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខ កម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់ គឺចាប់ពីថ្ងៃ១៣-១៤កក្កដា ឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្ម នៅលើសមុទ្រចិនខាងត្បូង និងខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅខ្លាំង ហើយចាប់ពីថ្ងៃ១៥-១៩ កក្កដា...
ភ្នំពេញ៖ ក្រោយពីក្រសួងធនធានទឹក និងឧតុនិយមប្រកាសថា ផ្ទៃសមុទ្រនៅខេត្តព្រះសីហនុនឹងមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ខ្លាំង និងរលកខ្ពស់ៗ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើនបានហាមឃាត់មិនឲ្យ ប្រជាពលរដ្ឋធ្វើដំណើរនៅផ្ទៃសមុទ្រទៅកាន់កោះ និងឆ្នេរនានាទេ ។ ការហាមមឃាត់របស់ លោកអភិបាលខេត្តនេះ ដើម្បីការពារពីគ្រោះថ្នាក់ កើតឡើងជាយថាហេតុដែល កើតចេញពីភ្លៀងខ្លាំង ខ្យល់កន្ត្រាក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ។ តាមរយៈសារជាសំឡេងជិត២នាទី...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានណែនាំពីយុទ្ធនាការផ្សព្វផ្សាយ របបសន្តិសុខសង្គមផ្នែកប្រាក់សោធនន៍ សម្រាប់បុគ្គលទាំងឡាយ ស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ រយៈពេល ៩០ថ្ងៃ ចាប់ពីខែកក្កដា ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្ដាតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម រោងចក្រ សហគ្រាស គ្រឹះស្ថានទូទាំងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ថា មន្ត្រីក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងតិច១៥នាក់បានស្លាប់ និង១២នាក់ទៀត ភ័យខ្លាចដោយនៅជាប់គាំង បន្ទាប់ពីគ្រាប់រ៉ុក្កែតរបស់រុស្ស៊ី បានវាយប្រហារលើប្លុកផ្ទះល្វែងកម្ពស់ ៥ជាន់នៅតំបន់ Donetsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ខណៈដែលក្រុមអ្នកជួយសង្គ្រោះបានជ្រើសរើស ផ្លូវរបស់ពួកគេតាមរយៈ ការរើកម្ទេចថ្មកាយចេញ ។ អ៊ុយក្រែនក៏បានរាយការណ៍ពី...
គៀវ៖ នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Denys Shmyhal បានឲ្យដឹងនៅលើបណ្ដាញ Telegram ថាអ៊ុយក្រែននឹងទទួលបានជំនួយចំនួន ១,៧ ពាន់លានដុល្លារអាមេរិក ពីម្ចាស់ជំនួយអន្តរជាតិ។ លោក Shmyhal បានលើកឡើងថា ប្រាក់នេះនឹងត្រូវបញ្ជូន ទៅកាន់ប្រទេសអ៊ុយក្រែន តាមរយៈមូលនិធិទុកចិត្តម្ចាស់ជំនួយតែមួយ ដែលបង្កើតឡើងដោយធនាគារអន្តរជាតិ សម្រាប់ការកសាងឡើងវិញ និងការអភិវឌ្ឍន៍ សមាគមអភិវឌ្ឍន៍អន្តរជាតិ និងទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ។...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានការពារការសម្រេចចិត្តរបស់លោក ក្នុងដំណើរទស្សនកិច្ចទៅកាន់ ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងសប្តាហ៍នេះ ដោយលើកហេតុផលថា ការធ្វើដំណើរទៅកាន់ទីក្រុង Jeddah នឹង “ជំរុញផលប្រយោជន៍អាមេរិកសំខាន់ៗ” និងរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រ ដែលមានអាយុកាលជិតមួយសតវត្ស។ ដោយសរសេរនៅក្នុងកាសែត The Washington Post កាលពីថ្ងៃសៅរ៍ លោក បៃដិន បានផ្តល់ហេតុផលភូមិសាស្ត្រនយោបាយ...
វ៉ាស៊ីនតោន៖ លោកស្រី Flor Molina ដើមកំណើតម៉ិកស៊ិកធ្លាប់ជា ជនរងគ្រោះនៃទាសភាពសម័យទំនើប ដែលត្រូវបានថ្កោលទោស ចំពោះការបង្ខំឱ្យធ្វើការនៅក្នុងឧស្សាហកម្ម កាត់ដេរនៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក បន្ទាប់ពីបានធ្វើចំណាកស្រុក នៅទីនោះដោយមានជំនួយពីមនុស្សម្នាក់ ដែលប្រែទៅជាអ្នកជួញដូរមនុស្ស។ អស់រយៈពេល ៤០ថ្ងៃ លោកត្រូវបានបង្ខិតបង្ខំឱ្យធ្វើការ ១៨ម៉ោងក្នុងមួយថ្ងៃនៅរោងចក្រកាត់ដេរ ដោយគ្មានប្រាក់ឈ្នួលដោយ សំលៀកបំពាក់ ដែលលក់ក្នុងតម្លៃ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានស្នើក្រសួងអប់រំយុវជន និងកីឡា ពិនិត្យលទ្ធភាពពន្យារវិស្សមកាលតូច នាឱកាសការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ ដើម្បីផ្តល់ឱកាសឲ្យសិស្ស-និស្សិត ចូលរួមបម្រើការងារជាអ្នកស្ម័គ្រចិត្ត និងចូលរួមអបអរសាទរ លើកទឹកចិត្តកីឡាករ-កីឡាការិនីជាតិនិងអន្តរជាតិ។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា សហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២២...
ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យប្រកាន់ខ្ជាប់ នូវលទ្ធិពហុភាគីពិត ធ្វើកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ និងសម្រេចបាននូវបរិយាប័ន្ន និងការតភ្ជាប់ក្នុងក្របខ័ណ្ឌ នៃក្រុមប្រទេសទាំង២០ (G20)។ លោក Wang Yi បានធ្វើការកត់សម្គាល់ពេលថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 ដែលធ្វើឡើងនៅកោះ Bali...
បរទេស៖ ប្រភពស៊ើបអង្កេតបាន និយាយកាលពីថ្ងៃសៅរ៍ថា បុរសដែលបានបាញ់សម្លាប់ អតីតនាយករដ្ឋមន្ត្រីលោក Shinzo Abe បានប្រាប់ប៉ូលីសថា ដំបូងឡើយគាត់គ្រោងនឹងវាយប្រហារ មេដឹកនាំក្រុមសាសនាដែលគាត់ជឿថា បានធ្វើឱ្យម្តាយរបស់គាត់ត្រូវក្ស័យធន តាមរយៈការបរិច្ចាគឱ្យក្រុមសាសនានេះ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃ9 ខែកក្កដា ឆ្នាំ2022 បានឱ្យដឹងថា ប្រភពបាននិយាយថា ជនសង្ស័យឈ្មោះ Tetsuya...