ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ ស្រាវជ្រាវស្វែងរកចាប់អ្នកបើករថយន្តបង្កគេចខ្លួន ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បុក អ្នកជិះម៉ូតូ ១គ្រឿង បណ្តាលឲ្យមានបួសនិងស្លាប់ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ (មានប្តីប្រពន្ធ និងកូនតូច២ឆ្នាំ) ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ធ្នូ នេះ...
ហ្គាហ្សា៖ មនុស្សជាង ២០,០០០នាក់បានស្លាប់នៅក្នុងតំបន់ហ្គាហ្សា ហើយបទឈប់បាញ់នៅតែមិនអាចកើតឡើងបាន នេះជាការខាតបង់ដ៏ធ្ងន់ធ្ងរបំផុត សម្រាប់ភាគីប៉ាឡេស្ទីន និងអារ៉ាប់ ក្នុងជម្លោះណាមួយជាមួយអ៊ីស្រាអែល ចាប់តាំងពីឆ្នាំ១៩៨២។ តំបន់ហ្គាហ្សាដែលហែកហួរដោយសង្រ្គាម កំពុងប្រយុទ្ធនឹងសេវាកម្ម ដែលបរាជ័យ ហើយព្យាយាមយ៉ាងខ្លាំង ក្នុងការទទួលបានការផ្គត់ផ្គង់សំខាន់ៗ គួរឱ្យព្រួយបារម្ភ ក្នុងចំណោមមន្ទីរពេទ្យចំនួន ៣៦ មានត្រឹមតែ ៩ប៉ុណ្ណោះដែលកំពុងដំណើរការ ដោយមានតែ ៤ ប៉ុណ្ណោះដែលផ្តល់ការថែទាំសង្គ្រោះបន្ទាន់សំខាន់ៗ...
បរទេស៖ របាយការណ៍ថ្មីរបស់សារព័ត៌មាន NBC News បានអះអាងថា មន្ត្រីមកពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden ដំបូងឡើយសង្ឃឹមថា នឹងលាក់បាំងរឿងប៉េងប៉ោង របស់ចិនពីសាធារណជន និងសូម្បីតែសភា ប៉ុន្តែមន្ត្រីបារម្ភថារឿងនេះអាចបង្ក ឱ្យមានការតវ៉ាជាសាធារណៈ និងបំផ្លាញទំនាក់ទំនងជាមួយចិន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីដើមខែកុម្ភៈ...
បរទេស៖ ប្រទេសជប៉ុនបានយល់ព្រមផ្គត់ផ្គង់មីស៊ីល Patriot ដល់សហរដ្ឋអាមេរិក បន្ទាប់ពីបញ្ចប់ការហាមឃាត់ លើការនាំចេញយោធាដែលដាក់ ក្រោមរដ្ឋធម្មនុញ្ញសន្តិភាព របស់ប្រទេសនេះក្នុងឆ្នាំ១៩៤៧ ។ សកម្មភាពនេះនឹងជួយគាំទ្រឃ្លាំង ស្តុកអាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ដែលជិតអស់ដោយជម្លោះអ៊ុយក្រែនដែលកំពុងបន្ត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ការលក់អាវុធទៅឱ្យអាមេរិកដែលបាន បញ្ជាក់កាលពីថ្ងៃសុក្រក្នុងទីក្រុងតូក្យូ ជាការនាំចេញអាវុធធុនធ្ងន់លើកដំបូង របស់ជប៉ុនចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។...
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឲ្យយុវជនសិស្ស អន ផានិត ព្រមទាំងក្រុមគ្រួសារចូលជួប នៅភូមិគ្រឹះនាក្រុងតាខ្មៅ ដើម្បីបានសាកសួរសុខទុក្ខ និងផ្តល់ដំបូន្មានមួយចំនួន។ ផានិត ជាយុវជនម្នាក់ប្រឡងបាក់ឌុបបាននិទ្ទេសA ដែលខ្លួនបានកើតចេញពីគ្រួសារក្រីក្រ ជាពិសេសឪពុក ម្តាយពិការទាំង២នាក់ ។...
បរទេស៖ ឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំប្រទេសអាល្លឺម៉ង់ លោក Aleksey Makeev បានបដិសេធថាទីក្រុងប៊ែរឡាំង កំពុងជំរុញទីក្រុងគៀវឆ្ពោះទៅរកការចរចា សន្តិភាពជាមួយទីក្រុងមូស្គូ។ យោងតាមការចេញផ្សាយរបស់ RT លោកបានធ្វើអត្ថាធិប្បាយភ្លាមៗ បន្ទាប់ពីលោកវេបសាយ The Der Spiegel ប៉ាន់ស្មានថាបុគ្គលិកជាន់ខ្ពស់មកពី រដ្ឋាភិបាលរបស់អធិការបតី Olaf Scholz បានបង្ហាញថាប្រទេសអាល្លឺម៉ង់ ឥឡូវនេះពេញចិត្តនិងចង់បាននូវការចរចា។...
ភ្នំពេញ៖ ក្នុងរយៈពេល ១សប្ដាហ៍ គិតពីថ្ងៃទី១៧-២៣ ខែធ្នូ ឆ្នាំ២០២៣ យ៉ាងហោចណាស់មានជនសង្ស័យ ៣១០នាក់ ត្រូវបានឃាត់ខ្លួនលើបទល្មើសគ្រឿងញៀន ១៣៤ករណី។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បញ្ជាក់ថា នេះជាលទ្ធផលទូទាំងប្រទេស ដែលសមត្ថកិច្ចគ្រប់ផ្នែកសំខាន់ៗ នៃក្រសួងមហាផ្ទៃរបស់យើង បានប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ និងស្របតាមនីតិវិធីដែលកំណត់ដោយច្បាប់។ តាមការសរុបរបាយការណ៍ប្រចាំសប្ដាហ៍ របស់អ្នកនាំពាក្យរងរូបនេះ...
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានការងារ និងអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃអាទិត្យ ទី២៤ ខែធ្នូ ឆ្នាំ២០២៣ បានបន្តចុះផ្សព្វផ្សាយកម្មវិធីថ្នាក់ជាតិ ស្តីពីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជន មកពីគ្រួសារក្រីក្រចំនួន ១.៥លាននាក់ ដល់តំណាងសហជីពមូលដ្ឋានមកពី បណ្តារោងចក្ររាជធានីខេត្តចំនួន៣៥០រូប។ លោក អ៊ូ រតនា អគ្គនាយករងនៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបញ្ជាក់ថា...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តបាត់ដំបង បានណែនាំមន្ដ្រីគណបក្សប្រជាជនកម្ពុជា ត្រូវខិតខំថែរក្សាកម្លាំងនយោបាយគណបក្ស ជាពិសេសកម្លាំងប្រជាជន បានបោះឆ្នោតគាំទ្រគណបក្ស ឱ្យបានស្ថិតស្ថេរគង់វង្ស ដោយត្រូវយកចិត្តទុកដាក់ថែទាំទាំងស្មារតី និងសម្ភារឱ្យបានជាប់ជាប្រចាំ។ ក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាង ទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ការកែសម្រួលសមាសភាពក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងការពិនិត្យមើលវឌ្ឍភាព នៃការអនុវត្តផែនការសកម្មភាពឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា...
ភ្នំពេញ៖ មន្ដ្រីនគរបាលជាតិ នៃមន្ទីរប្រឆាំងគ្រឿងញៀន ចំនួន ១៥ នាក់ ត្រូវបានផ្អាកការងារបណ្ដោះអាសន្ន ដោយមូលហេតុ ល្មើសវិន័យកងកម្លាំងនគរបាលជាតិ។ តាមរយៈលិខិតបង្គាប់ការរបស់ នាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា មន្ដ្រីនគរបាលជាតិ នៃមន្ទីរប្រឆាំងគ្រឿងញៀន ចំនួន ១៥ នាក់ ដែលត្រូវបានផ្អាកការងារបណ្ដោះអាសន្ន នោះ ត្រូវមកបង្ហាញមុខនៅការិយាល័យរដ្ឋបាល-សរុប រៀងរាល់ម៉ោងធ្វើការ...